20/06/2023 09:01
អនុលេខាបក្សខេត្ត ឡឹមមិញដាំង ប្រសិទ្ធពរអនុស្សាវរីយ៍ឆ្នាំទី ៩៨ ទិវាសារព័ត៌មានវៀតណាមដល់បណ្តាស្ថានប័នសារព័ត៌មាន
សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សួរសុខទុក្ខ និងប្រសិទ្ធពរស្ថាប័នកាសែតត្រាវិញ។ រូបថត៖ បាធី
កាលពីថ្ងៃទី ១៩ ខែមិថុនា សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តអញ្ជើញទៅសួរ សុខទុក្ខ និងប្រសិទ្ធពរអនុស្សាវរីយ៍ឆ្នាំទី ៩៨ ទិវាសារព័ត៌មានវៀតណាម (២១/៦/១៩២៥- ២១/៦/២០២៣) នៅសមាគមសិល្បៈអក្សរសិល្ប៍ សមាគមអ្នកកាសែតត្រាវិញ ស្ថានីយ វិទ្យុ-ទូរទស្សន៍ កាសែតត្រាវិញ។
ស្ថិតនៅនឹងបណ្តាកន្លែងបានអញ្ជើញទៅដល់សមមិត្តអនុលេខាបក្សខេត្តបានកំណត់ត្រានិងវាយតម្លៃខ្ពស់បណ្តាការរួមវិភាគយ៉ាង សំខាន់របស់បណ្តាស្ថាប័នសារព័ត៌មានទៅក្នុងបុព្វហេតុអភិវឌ្ឍន៍រួមរបស់ខេត្តកន្លងហើយ។ សមមិត្តសំណូមពរបណ្តាស្ថាប័នសារព័ត៌មាន អ្នកយកសារព័ត៌មាន អ្នកកាសែត គប្បីបន្តពង្រីកតួនាទីឈានមុខលើសមរភូមិសតិអារម្មណ៍ រួមចំណែកយ៉ាងសកម្មក្នុងការងារកសាងបក្ស និងប្រព័ន្ធនយោបាយ ម្ចាស់ការតស៊ូជាមួយនឹងបណ្តាព័ត៌មានពិលពុល ព័ត៌មានមិនពិត រកឃើញស្ងើចសរសើរកត្តាថ្មី បណ្តាលទ្ធ ផលលេចធ្លោវិធានការមានប្រសិទ្ធភាពក្នុងការងារដឹកនាំ ចង្អុលការ បញ្ជាការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កក្តីជំនឿទុកចិត្ត គោលបំណងរបស់កម្មាភិបាល បក្ខជន និងប្រជាជនលើការដឹកនាំរបស់បក្ខភាគខេត្ត។ ទន្ទឹមនឹងនោះសំណូម ពរអ្នកយកសារព័ត៌មាន អ្នកកាសែតសកម្មច្នៃប្រតិដ្ឋវណ្ណកម្មមានគុណភាពដើម្បីចូលរួមប្រឡងបណ្តារង្វាន់សារព័ត៌មានថ្នាក់ជាតិ ថ្នាក់តំបន់ ថ្នាក់ខេត្ត ពិសេសគឺរង្វាន់សារព័ត៌មានស្តីពីកសាងបក្ស ម្ចាស់ការផ្លាស់ប្តូរថ្មីខ្លឹមសារ រូបភាពសមស្របជាមួយនឹងទិន្នាការព័ត៌មានទំនើប-សារព័ត៌មានពហុមធ្យោបាយ បន្តច្បាម ខ្ជាប់គោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស រដ្ឋ របស់ខេត្តដើម្បីជូន ព័ត៌មានទាន់ពេល ជម្រៅ មានគុណភាពនៃបណ្តាបញ្ហាសំខាន់ៗ ភារកិច្ចធំៗដែលខេត្តកំពុង និងបានផ្សព្វផ្សាយអនុវត្តរួមចំណែកកសាងខេត្តត្រាវិញជនបទថ្មីនាពេលខាងមុខនេះ៕ រតនា