26/07/2021 10:05
ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអ៊ំហូ និងបណ្តាវិរយុទ្ធជនពលី
ព្រឹកថ្ងៃទី ២៦ កក្កដា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញបង្កើនក្រុមប្រតិភូអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអ៊ំហូនៅនឹងទីសក្ការបូជារបស់អ៊ំ និងបណ្តាវិរយុទ្ធជនពលីនៅបូជនីយដ្ឋានរបស់ខេត្តនៅភូមិវិញហោយ ឃុំឡុងឌឹក ទីក្រុងត្រាវិញនាអនុស្សាវរីយ៍ឆ្នាំទី ៧៤ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (២៧ កក្កដាឆ្នាំ ១៩៤៧-២៧ កក្កដាឆ្នាំ ២០២១)។
ក្រុមប្រតិភូអាស្រ័យដោយសមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធាន រួមជាមួយនឹងបណ្តាសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជន សមមិត្តង្វៀងវ៉ាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងបណ្តាសមមិត្តជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្សខេត្ត។
ស្ថិតនៅនឹងបណ្តាកន្លែងគោរព ថ្នាក់ដឹកនាំខេត្តត្រាវិញបានដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ និងសម្តែងក្តីដឹងគុណដល់លោកប្រធានហូជីមិញ និងបណ្តាវិរយុទ្ធជនពលីដែលបានពលីជីវត្តបរិច្ចាគអស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍៕រតនា