• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូន អំណោយដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ និងស្រុកកាងឡុង

25/07/2023 09:12

អនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពលី- ពិការ (២៧/៧/១៩៤៧-២៧/៧/២០២៣) កាល ពីថ្ងៃទី ២១ ខែកក្កដា សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ ដល់គ្រួសារគោលនយោបាយនៅស្រុកថ្កូវ។

សមមិត្ត គឹមង៉ុកថាយ សួរសុខទុក្ខ ជូនអំណោយគ្រួសារលោកយាយកាវធីកុក។ រូបថត៖ ហុងញុង

សមមិត្តគឹមង៉ុកថាយបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារលោកហ្វិញវុាំងចៀន (យុទ្ធជនពិការប្រភេទ ១/៤) នៅភូមិផ្នោរសង្កែ ឃុំដាយអាង អ្នកស្រីកាវធីកុក (យុទ្ធជនពិការប្រភេទ ១/៤) លោកហ្វិញវុាំងតាវ (យុទ្ធជនពិការប្រ ភេទ ៤/៤) នៅអនុសង្កាត់ លេ ខ ១ ទីប្រជុំជនថ្កូវ លោកឡេទ្រុងថាញ់ (ជនរងគ្រោះជាតិពុលឌីអូស៊ីន) នៅភូមិថ្កូវ (បេ) លោកង្វៀងថាញ់ដាំង (ជនរងគ្រោះជាតិពុលឌីអូស៊ីន) នៅភូមិថាញ់ស្វៀង ឃុំគីមស៊ើង។
នៅបណ្ដាកន្លែងដែលបានអញ្ជើញទៅដល់ សមមិត្តអនុលេខាអចិន្រ្តៃយ៍បក្សខេត្តគឹមង៉ុកថាយ បានធ្វើការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ដល់សុខភាព ស្ថានភាពផលិត សេដ្ឋកិច្ចគ្រួសារ និងជំរុញទឹកចិត្តដល់គ្រួសារទាំងនោះឲ្យរក្សាខ្ជាប់និងពង្រីកប្រវេណីបដិវត្តន៍។ សមមិត្តបានសម្ដែងនូវការគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាគ្រួសារគោលនយោបាយ និងប្រសិទ្ធពរដល់គ្រួសារទាំងនោះប្រកបដោយ សុខភាពមាំមួន រស់នៅរីករាយធ្វើជាគំរូសម្រាប់ កូនចៅយកតម្រាប់តាម។
បណ្ដាគ្រួសារគោលនយោបាយបានសម្ដែងនូវភាពសោមនស្សរីករាយចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចំពោះអ្នកមានសគុណ។ សន្យា ខិតខំធ្វើជាគំរូ សកម្មចូលរួមបណ្ដាចលនានៅមូលដ្ឋាន អប់រំកូន ចៅឲ្យគោរពគោលការណ៍  គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់ របស់បក្ស រដ្ឋ គិតគូពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋាន កសាង ភូមិស្រុក កាន់តែមានអារ្យធម៌ សម្បូររុងរឿង៕

សមមិត្ត ឡឹមមិញដាំង សួរសុខទុក្ខ ជូនអំណោយម្ដាយយឿងធីក្វាង។ រូបថត៖ គីមឡង

*នៅថ្ងៃដដែលនោះដែរ សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត រួមជាមួយថ្នាក់ដឹកនាំការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុកកាងឡុង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន អង្គការចាត់តាំងមហាជនឃុំអាងត្រឿង តឹងបិញអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ ដល់អ្នកម្ដាយវៀតណាមវីរភាពនៅឃុំអាងត្រឿង និងឃុំតឹងបិញ ស្រុកកាងឡុង។
ក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្ដាយវៀតណាមវីរភាពហូធីបៃ អាយុ ៩៤ ឆ្នាំ នៅភូមិ ៤ (អា) ឃុំអាងត្រឿង អ្នកម្ដាយវៀតណាមវីរភាពង្វៀងធីស៊ិញ អាយុ ៩៧ ឆ្នាំនិងអ្នកម្ដាយវៀតណាមវីរភាព យឿងធីក្វាង អាយុ ៨៨ ឆ្នាំ នៅភូមិត្រាអូប ឃុំតឹងបិញ។
នៅបណ្ដាកន្លែងដែលអញ្ជើញទៅដល់  សមមិត្តឡឹមមិញដាំង​ បានសួរសុខទុក្ខអំពីសុខភាព ជីវភាពសម្ភារនិងស្មារតីរបស់អ្នកម្ដាយទាំងនោះ ព្រមទាំងអះអាងថាពលីកម្មដ៏ធំធេង របស់បណ្ដាអ្នកម្ដាយ របស់បណ្ដាវីរយុទ្ធជន ពលីជានិច្ចកាលជាគំរូភ្លឺស្វាងសម្រាប់ជំនាន់ក្រោយ។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាយុទ្ធជនពលី-ពិការ (២៧/៧/១៩៤៧-២៧/៧/ ២០២៣) សមមិត្តអនុលេខាបក្សខេត្តឡឹមមិញដាំងបាន ជូនអ្នកម្ដាយវៀតណាមវីរភាពម្នាក់ៗអំណោយ មួយចំណែកហើយសង្ឃឹមថា អ្នកម្ដាយទាំងនោះ មានសុខភាពមាំមួនរស់នៅប្រកបដោយភាព រីករាយជាមួយកូនចៅរៀងរហូត៕       ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.