• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបូកសរុបស្ថានភាពការងារត្រីមាសទី ១ ឆ្នាំ ២០២២

04/04/2022 16:09

កាលពីថ្ងៃទី ៣០ ខែមីនា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតលើកទី ០៨ បូកសរុបស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តស្តីពីពង្រីកសេដ្ឋកិច្ច-សង្គម និងកសាងប្រព័ន្ធនយោបាយត្រីមាសទី ១ និងកសាងកម្មវិធីការងារត្រីមាសទី ២ ឆ្នាំ ២០២២។

សន្និបាតបូកសរុបអនុវត្តសេចក្តីសម្រេចចិត្តស្តីពីពង្រីកសេដ្ឋកិច្ច-សង្គម។ 
     គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គមមានជំហានរីកចម្រើន វិស័យសេដ្ឋកិច្ចកសិកម្មវិវឌ្ឍន៍ល្អ តម្លៃផលិតកសិ- រុក្ខកម្ម និងជលផលប៉ាន់ស្មានសរុប រួមសម្រេចបានជាង ៦.៦០០ ពាន់លានដុង សម្រេច ២៣,៣% នៃផែនការប្រៀបធៀប ខណៈដូចគ្នានៃឆ្នាំទៅកើន ៤,៧២%។ ភារកិច្ចកសាងជនបទថ្មីបានប្រមូលផ្តុំកម្លាំងអនុវត្តបង្កើនគុណភាព បច្ចុប្បន្ននេះមាន ៨០/៨៥ ឃុំសម្រេចបាន ១៩ លក្ខឋានមាន ០៦ អង្គភាពថ្នាក់ស្រុកសម្រេចលក្ខឋានជនបទថ្មី។ សន្ទស្សន៍ផលិតឧស្សាហកម្មបន្ថយចុះ ២៤,៩% និងសម្រេចតម្លៃផលិតផលជិត ៧.៨០០ ពាន់លានដុង។ បណ្តាសកម្មភាពជំរុញការវិនិយោគឧបត្ថម្ភ ពង្រីកអាជីវកម្មតែងបានយកចិត្តទុក ដាក់ផ្សព្វផ្សាយអនុវត្តពង្រីកអាជីវកម្មថ្មីបាន ១២៦ កន្លែង សម្រេច ២៥,២% នៃសេចក្តីសម្រេចចិត្ត ប្រៀបធៀបខណៈដូចគ្នានៃឆ្នាំទៅសម្រេចបានច្រើនជាង ១៧ អាជីវកម្ម។ ប្រមូលថវិការដ្ឋបាន ២.៨៦៤ ពាន់លានដុង សម្រេច ជិត ២៨% នៃគម្រោងថវិកា។
     ទន្ទឹមជាមួយនឹងការពង្រីកសេដ្ឋកិច្ច ខេត្តបានប្រមូលផ្តុំកម្លាំងចង្អុលការអនុវត្ត បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ ក្នុងស្ថានភាពថ្មី ជំរុញសន្ទុះកំណើនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមការបត់បែងរបស់ក្រសួងសុខាភិបាល។ ប្រឹក្សាជូនកម្លាំង ពលកម្មបានជិត ១៣.៧០០ នាក់ ដោះស្រាយ ការងារធ្វើថ្មីជូនពលករបានជាង ៤.៤០០ នាក់។ វិស័យអប់រំអនុវត្តសម្រេចការងារត្រួតពិនិត្យ បូកសរុបលទ្ធផលត្រីមាសទី ០១ ឆ្នាំសិក្សា ២០២១-២០២២។ សកម្មភាពសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាតែងបានជំរុញមាំ ជ្រើសរើសបានបធានបទ ០៣ អនុវត្តភារកិច្ចវិទ្យាសាស្ត្រ-បច្ចេកវិទ្យាថ្នាក់ខេត្ត។
     ស្ថិតនៅក្នុងសន្និបាតនេះ តំណាងទាំងឡាយ បានប្រមូលផ្តុំកម្លាំងពិភាក្សាលើបណ្តាខ្លឹមសារដូចជា៖ កត់សម្គាល់សមត្ថភាពនៃបណ្តាភាគកម្រិតផែនការសម្រេចលើសភាគកម្រិតផែន ការសម្រេច និងសម្រេចទាប ការងារកាត់បន្ថយ ភាពក្រីក្រ លំនៅឋានជូនគ្រួសារមានសគុណ អប់រំសុខាភិបាល ទេសចរណ៍ បង្រៀនវិជ្ជាជីវៈ ការងារធ្វើ ស្ថានភាពជំងឺកូវីដ-១៩ ស្ថានភាពគ្រោះអបាយមុខសង្គម ការងារប្រឡងជម្រើសបុគ្គលិក កម្មវិធីត្រួតពិនិត្យសើុបអង្កេតរបស់គណៈកម្មាធិការបក្ស។ល។
     ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ នេះ បណ្តាផ្នែក បណ្តាថ្នាក់ប្រមូលផ្តុំកម្លាំងត្រៀមបម្រុងនិង ចាត់តាំងអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញឱ្យបានត្រឹមត្រូវ សុវត្ថិភាព ប្រិតសំចៃ មានប្រសិទ្ធភាពខ្ពស់។ ផ្សព្វផ្សាយកម្មវិធីត្រួតពិនិត្យ ស៊ើបអង្កេតរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ បន្តផ្សព្វផ្សាយអនុវត្តគម្រោងការ “ផ្លាស់ប្តូរថ្មី និងលើកកម្ពស់គុណភាពធ្វើសកម្មភាពរបស់សាខា ក្រុម សមាគម សហជីព មូលដ្ឋានដំណាក់កាល ២០២១-២០២៥” ។ ត្រៀមបម្រុងឱ្យសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២ ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ ។ តាមដានស្ថានភាពផលិតកសិកម្ម អនុវត្តបណ្តាវិធានការបង្ការអាសន្នរោគជម្នះ រាំងស្ងួត ក្តៅអូសអន្លាយ ជ្រាបជាតិជូរប្រៃទឹក ជោរឡើង កសាងជនបទថ្មី។ ចាត់តាំងបណ្តាសកម្មភាពជំរុញវិនិយោគ ពាណិជ្ជកម្ម -ទេស ចរណ៍សម្រេចលទ្ធផល ឧទ្ទេសនាមការងារ ធ្វើឧបត្ថម្ភអាជីវកម្មជ្រើសរើសពលករ។ ចាត់តាំងបណ្តាសកម្មភាពទៅសួរសុខទុក្ខ ជូនអំណោយ បង្កលក្ខណៈសម្រាប់ជនរួមជាតិខ្មែរ ទទួលអំណរបូណ្យចូលឆ្នាំថ្មី ប្រពៃណី ឆ្នាំ ២០២២។ល។
     សន្និដ្ឋានសន្និបាត សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿងសង្កត់ធ្ងន់ថា៖ ក្នុងត្រីមាសទី ០១ ថ្វី ត្បិតនៅជួបការទុក្ខលំបាកច្រើន ប៉ុន្តែដោយមានការម្ចាស់ការសកម្ម និងភារកិច្ចខ្ពស់ គណៈកម្មាធិការបក្សខេត្តដឹកនាំចាត់តាំងអនុវត្តសម្រេច លទ្ធផលជាបង្គួរ ភាគកម្រិតផែនការសេដ្ឋកិច្ច វប្បធម៌ សង្គមបន្តបានពង្រីក ភាគកម្រិតផែន ការជាច្រើនបានកើនប្រៀបធៀបខណៈដូចគ្នា នៃឆ្នាំទៅ។ គម្រោងការធំៗមួយចំនួនអនុវត្តសម្រេច គម្រោងការបើកការដ្ឋានថ្មីនៅនឹងដើម ឆ្នាំបង្កបានបំភាយឧស្ម័នល្អអំពីភាពមានព្រៀបទាក់ទាញការវិនិយោគរបស់ខេត្ត។ ថ្វីត្បិត ក្នុងដំណាក់កាលផ្សព្វផ្សាយគង់នៅជួបការលំបាក វិស័យមួយចំនួនផ្សព្វផ្សាយសន្ទុះកំណើននៅយឺត។ ឆ្លងតាមនោះ សមមិត្តលេខាបក្សខេត្ត សំណូមពរ គណៈកម្មាធិការបក្សគ្រប់លំដាប់ ថ្នាក់គប្បីបន្តផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេច ចិត្តមហាសន្និបាតបក្ខភាគខេត្ត សេចក្តីសម្រេច ចិត្តរបស់គណៈកម្មាធិការបក្សខេត្ត និងគោល លំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “ សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខអភិវឌ្ឍន៍” ។ ចាត់តាំងហ្មត់ចត់បណ្តាសកម្មភាពអនុស្សាវរីយ៍ឆ្នាំ ទី ៣០ ទិវាបង្កើតខេត្តឡើងវិញ។ ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយកម្មវិធីស្តារឡើង ពង្រីកសេដ្ឋ កិច្ច-សង្គមតាមសេចក្តីសម្រេចចិត្តលេខ ១១ របស់រដ្ឋាភិបាល។ បន្តផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មធារាសាស្ត្រវាលស្រែ បង្ការអាសន្នរោគជំងឺលើឈើដាំ សត្វចិញ្ចឹម ជំរុញសន្ទុះកំណើនកសាងស្រុកកូវង៉ាង ស្រុកយ្វៀងហាយសម្រេចលក្ខឋានស្រុកជនបទថ្មី។ ដាស់តឿន អំពាវនាវវិនិយោគ ជំរុញមាំសន្ទុះ កំណើនផ្សព្វផ្សាយបណ្តាគម្រោងការវិនិយោគ សាធារណៈ រំសាយប្រភពទុន។     ឧបត្ថម្ភចងសម្ព័ន្ធផ្គត់ផ្គង់តម្រូវការមុខទំនិញ បើកទូលាយទីផ្សារ។ ផ្សព្វផ្សាយអនុវត្តល្អបណ្តាវិធានការ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផ្សព្វ ផ្សាយភារកិច្ចអប់រំ-បណ្តុះបណ្តាលធានាគ្រោង ពេលវេលាឆ្នាំសិក្សា។ បន្តអនុវត្តល្អការងារ ជនជាតិ សាសនា សុខុមាលភាពសង្គម។ បង្កើន អនាម័យបរិស្ថាន បង្ក្រាបឧក្រឹដ្ឋជន ចាត់តាំង ទទួលសវនាការពលរដ្ឋឱ្យបានល្អត្រឹមត្រូវតាម ការកំណត់៕       ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.