25/12/2020 07:57
សមមិត្ត ឡឹមមិញដាំង សួរសុខទុក្ខនិងប្រសិទ្ធពរកម្មាភិបាលយុទ្ធជន។ រូបថត៖ ហឺវហុីប
នាឱកាសអំណរអនុស្សាវរីយ៍ឆ្នាំទី ៧៦ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ២២ ធ្នូ ឆ្នាំ ១៩៤៤-២២ ធ្នូឆ្នាំ ២០២០) និងឆ្នាំទី ៣១ ទិវាទូទាំងប្រជាជាតិការពារជាតិ (២២ ធ្នូឆ្នាំ ១៩៨៩ - ២២ ធ្នូឆ្នាំ ២០២០) ។ កាលពីថ្ងៃទី ២២ ធ្នូ ក្រុមប្រតិភូរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាស្រ័យដោយសមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើជាប្រធានអញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរកម្មាភិបាលយុទ្ធជនគណៈបញ្ជាការដ្ឋានយោធាខេត្ត។
ស្ថិតនៅទីនេះសមមិត្តអនុលេខាបក្សខេត្ត មានប្រសាសន៍ប្រសិទ្ធពរនឹងបញ្ជាក់ថា៖ កន្លងហើយគណៈបញ្ជាការដ្ឋានយោធាខេត្ត មានការផ្លាស់ប្តូរថ្មីជាច្រើនក្នុងការងារ ពិសេសគឺអនុវត្តល្អសមត្ថកិច្ចធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្តគណៈកម្មាធិការប្រជាជនខេត្តក្នុងការដឹកនាំចង្អុលការអនុវត្តការងារការពារជាតិ យោធាមូលដ្ឋាន ម្ចាស់ការសហការជាមួយនឹងបណ្តាកងកម្លាំងនគរបាលកងទ័ពការពារព្រំដែនខេត្តក្តាប់ខ្ជាប់ និងធ្វើម្ចាស់ការស្ថានការណ៍ផ្លាស់ប្តូរថ្មី ក្នុងការងារហ្វឹក ហាត់ត្រៀមលក្ខណៈតស៊ូ។ ថ្វីត្បិតតែអាសន្នរោគជំងឺកូវីដ-១៩មានកើតឡើងតាំងពីដើមឆ្នាំបណ្តាលឲ្យជះឥទ្ធិពលផ្ទាល់ដល់រាល់សកម្ម ភាពនិយាយរួម ប៉ុន្តែគណៈកម្មាធិការបក្ស-គណៈបញ្ជាការដ្ឋានយោធាខេត្តតែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនដឹកនាំចង្អុលការជម្នះការលំបាកក្នុងការហ្វឹកហាត់ការងារជម្រើសទ័ព និងបណ្តាសកម្មភាពត្រៀមលក្ខណៈនិងចាត់តាំងមហាសន្និបាតបក្ខភាគយោធាគ្រប់លំដាប់ថ្នាក់ និងសហការការពារសុវត្ថិភាព រួមចំណែកអនុវត្តសម្រេចជោគជ័យមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ -២០២៥។ លេចធ្លោនោះគឺធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ ប្រជាជនខេត្តដឹកនាំចង្អុលការ និងសហការជាមួយនឹងបណ្តាស្ថាប័នក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ អនុវត្តល្អការ ទទួល និងជម្លៀសពលរដ្ឋវៀតណាមវិលមកពីក្រៅប្រទេសដាច់អហំការមិនទុកឲ្យរាលដាលទូលំទូលាយចេញសហគមន៍អនុវត្តល្អការងារ ធ្វើសេនាធិការបង្ការជម្នះគ្រោះធម្មជាតិសង្គ្រោះ រួមចំណែករក្សាលំនឹងសន្តិសុខនយោបាយសណ្តាប់ធ្នាប់សង្គមលើភូមិសាស្ត្រខេត្ត។ សមមិត្តសង្ឃឹមថាក្នុងពេលខាងមុខនេះ សមូហភាពថ្នាក់ដឹកនាំ គណៈមេបញ្ជាការកម្មាភិបាលយុទ្ធជនរបស់គណៈបញ្ជាការដ្ឋានយោធាខេត្ត មិនបពា្ឈប់ពង្រីកប្រវេណីកងទ័ពអ៊ំហូបន្ត មានបណ្តាការរួមវិភាគទានយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍរួមរបស់ខេត្ត។
*មុននោះ ក្រុមប្រតិភូសវនកម្មរដ្ឋតំបន់លេខ ៤ នគរបាលខេត្ត និងក្រុមប្រតិភូកាសែត ត្រាវិញបានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធ ពរកម្មាភិបាល យុទ្ធជនគណៈបញ្ជាការដ្ឋានយោធាខេត្តផងដែរ៕ ហឺវហ៊ីប-រតនា