• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តជួបសំណេះសំណាលជាមួយ នឹងកម្មាភិបាលគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត

24/03/2023 09:55

កាលពីថ្ងៃទី ២០ ខែមីនា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីជួបសំណេះ សំណាលជាមួយនឹងកម្មាភិបាលគ្រោងផែន ការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិកាល ២០២០-២០២៥ និង ២០២៥-២០៣០។ សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។ រួមជាមួយនឹងបណ្តាសមមិត្តអនុលេ ខាបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង និងបណ្តាសមមិត្តសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ដោយមានសមមិត្តជាកម្មាភិបាល ១០៦ រូប បានគណៈកម្មាធិការបក្សខេត្តផ្តល់សច្ចាប័ន គ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ អាណត្តិកាល ២០២០-២០២៥ និង ២០២៥- ២០៣០។

ទិដ្ឋភាពនៃអង្គសន្និបាត។ រូបថត៖ គីមឡង

ស្ថិតនៅនឹងពិធីជួបសំណេះសំណាលនេះ សមមិត្តង្វៀងវុាំងហ៊ីវ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្តបានឆ្លងសេចក្តីរបាយការណ៍ពិនិត្យឡើងវិញ និងបំពេញបន្ថែមគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត អាណត្តិ កាល ២០២០-២០២៥ និង ២០២៥-២០៣០។  លទ្ធផលពិនិត្យឡើងវិញ និងបំពេញបន្ថែមគ្រោងផែនការអាណត្តិកាល ២០២០-២០២៥ និង ២០២៥ -២០៣០ រួមមានសមមិត្ត ៦៥ រូបបានគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គ្រោងផែន ការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ១១ រូប។  គ្រោងផែនការបណ្តាតំណែងកម្មាភិ បាលស្នូលរបស់ខេត្តដូចជា៖ គ្រោងផែនការតំណែងលេខាគណៈកម្មាធិការបក្សខេត្ត ០៣ រូប  គ្រោងផែនការតំណែងអនុលេខាគណៈកម្មាធិការបក្សខេត្ត ០៥ រូប គ្រោងផែនការតំណែងប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ០២ រូប តំណែងប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ០២ រូប ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ ០១ រូប តំណែងអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ០៤ រូប តំណែងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ០៨ រូប អនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាជំនាញការ ០២ រូប។ 
លទ្ធផលពិនិត្យឡើងវិញ និងបំពេញបន្ថែមគ្រោងផែនការអាណត្តិកាល ២០២៥-២០៣០ មានសមមិត្ត ៦៧ រូបបានគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គ្រោងផែនការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ១៥ រូប។  គ្រោងផែន ការបណ្តាតំណែងកម្មាភិបាលស្នូលរបស់ខេត្តដូចជា៖ គ្រោងផែនការតំណែងលេខាគណៈកម្មាធិ ការបក្សខេត្ត ០៣ រូប គ្រោងផែនការតំណែងអនុលេខាគណៈកម្មាធិការបក្សខេត្ត ០៩ រូប គ្រោងផែនការតំណែងប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ០៣ រូប តំណែងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ០៣ រូប ប្រធានក្រុមប្រតិភូតំណាងរដ្ឋ សភាអង្គភាពខេត្តត្រាវិញ ០២ រូប តំណែងអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ០៥ រូប តំណែងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ០៨ រូប អនុប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាជំនាញការ ០៣ រូប។ 
 មានយោបល់ក្នុងសន្និបាតនេះ សមមិត្តង៉ូជី កឿងវាយតម្លៃខ្ពស់ពីលទ្ធផលពិនិត្យឡើងវិញ និងបំពេញបន្ថែមគ្រោងផែនការគណៈប្រតិបត្តិការបក្ខភាគខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត បណ្តាតំណែងស្នូលរបស់ខេត្ត អាណត្តិកាល ២០២០-២០២៥ និងកសាងគ្រោងផែនការអាណត្តិកាល ២០២៥-២០៣០។ ការងារគ្រោងផែនការកម្មាភិបាលត្រឹមត្រូវតាមលក្ខន្តិកៈបក្ស ឯកភាពដឹកនាំបញ្ជាក់ចំគោលដៅគ្រោងផែនការ ធានាលក្ខន្តិកៈប្រមូលផ្តុំប្រជាធិបតេយ្យ សត្យានុម័តិ និងចំហ គ្រោងផែនការរញ្ជូយ និងចំហដើម្បីរកឃើញបានច្រើនប្រភពកម្មាភិបាលដើម្បីពិនិត្យដាក់ទៅក្នុងគ្រោងផែនការ។ លទ្ធផលគ្រោងផែន ការកម្មាភិបាលលើកនេះគឺជាប្រការសំខាន់សម្រាប់ត្រៀមបម្រុងប្រភពបេក្ខភាពមហាសន្និបាតបក្ខ ភាគខេត្ត អាណត្តិកាល ២០២៥-២០៣០ និងធានាភាពស្នងបន្តយូរអង្វែង ទន្ទឹមនឹងនោះ កសាងកងជួរកម្មាភិបាលមានគ្រប់អត្តចរិត លទ្ធភាពបម្រើឱ្យសំណូមពរអភិវឌ្ឍន៍ និងចូលរួមសមាហរណកម្ម។ ដើម្បីទុកឱ្យការងារគ្រោងផែនការកម្មាភិ បាលខេត្តពីមួយថ្ងៃកាន់តែជាក់ស្តែង វិទ្យាសាស្ត្រ និងធានាតាមបែបបទ កំណត់របស់មជ្ឈិម គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាព និងមូលដ្ឋានគប្បីប្រមូលផ្តុំអនុវត្តល្អភារកិច្ចដូចជា៖ កម្មាភិបាលគ្រប់រូបដែលបានគ្រោងផែនការ ត្រូវជ្រួតជ្រាបថានេះគឺជាកិត្តិយសយ៉ាងធំរបស់ខ្លួន ហើយក៏ជាភារកិច្ចចំពោះបក្ខភាគ ស្ថាប័ន អង្គភាព មូលដ្ឋាន និងប្រជាជនផងដែរ។  គប្បីមិនបពា្ឈប់ ខិតខំលត់ដំជាងទៀត ពិសេសគឺលត់ដំអំពីឫទ្ធានុ ភាពនយោបាយ អត្តចរិត សីលធម៌ របៀបរស់នៅរបស់មនុស្សបដិវត្តន៍ ធ្វើជាគំរូ ឈានមុខក្នុងការងារ និងជីវភាព សកម្មរៀនសូត្រលើកកម្ពស់តម្រិះ វិជ្ជា លទ្ធភាពគ្រប់យ៉ាងដើម្បីសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន។ គណៈកម្មាធិការបក្ស ស្ថាប័ន អង្គភាព មូលដ្ឋានគប្បីពង្រីកតួនាទីភារកិច្ច បង្កលក្ខណៈល្អសម្រាប់កម្មាភិបាលបានគ្រោង ផែនការខិតខំលត់ដំ ត្រដាងឡើង និងអនុវត្តល្អ ភារកិច្ចដែលបានប្រគល់ជូន។ ទន្ទឹមនឹងនោះត្រួតពិនិត្យស៊ើបអង្កេតរាល់ចំណុចរបស់កម្មាភិបាល ស្ថិតក្នុងក្របខ័ណ្ឌគ្រោងផែនការ ដើម្បីជំរុញទឹកចិត្តឧបត្ថម្ភ ដាស់តឿនក៏ដូចជាកែតម្រូវបណ្តាសក្ខីភាពឃ្លេងឃ្លោងជួយឱ្យកម្មាភិបាលរីកចម្រើន។  បណ្តាស្ថាប័ន ប្រជាចលនានៃគណៈកម្មាធិការបក្ស  រណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គមគប្បីពង្រីកល្អតួនាទីត្រួតពិនិត្យការលត់ដំសីលធម៌ របៀបរស់នៅរបស់អ្នកជាប្រមុខកម្មាភិបាលស្នូល និងកម្មាភិបាល បក្ខជនស្ថិត ក្នុងក្របខ័ណ្ឌគ្រោងផែនការ៕        រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.