02/02/2021 09:17
សមមិត្តង្វៀងភូត្រុង បានបោះឆ្នោតធ្វើជាប្រធានរដ្ឋ និងអគ្គលេខា គណៈប្រតិបត្តិ ការមជ្ឈិមបក្ស នីតិកាលទី ១៣ ។
បន្តជំរុញយ៉ាងខ្លាំងក្លាលើគ្រប់វិស័យព្រមៗ គ្នាកិច្ចការផ្លាស់ប្តូរថ្មី កសាង និងការពាររឹងមាំមាតុប្រទេស រក្សាខ្ជាប់បរិស្ថាន សន្តិភាពលំនឹងខិតខំដើម្បីដល់ពាក់កណ្តាលសតវត្សរ៍ទី ២១ ប្រទេសយើងក្លាយជាប្រទេស មួយអភិវឌ្ឍន៍តាមគោលដៅសង្គមនិយម” មហាសន្និបាតបានប្រព្រឹត្តឡើងក្នុងបណ្តាថ្ងៃទី ២៥ -៣១ មករា ។
*រសៀលថ្ងៃទី ២៦ មករា ក្រោយពីបើកមហាសន្និបាត បណ្តាតំណាងធ្វើការនៅនឹងក្រុម ពិភាក្សាបណ្តាឯកសារមហា សន្និបាតលើកទី ១៣ របស់បក្ស។
* ថ្ងៃទី ២៧ មករា មហាសន្និបាតធ្វើអស់មួយ ថ្ងៃនៅនឹងសាលប្រជុំបន្តការពិភាក្សាឯកសារ មហាសន្និបាតលើកទី ១៣។
* ថ្ងៃទី ២៨ មករា តាមកម្មវិធីធ្វើការ ក្នុងថ្ងៃធ្វើការទី ៤ មហាសន្និបាតធ្វើការនៅនឹងសាលប្រជុំបន្តពិភាក្សាបណ្តាឯក សារមហាសន្និបាតលើកទី ១៣ និងស្តាប់សេចក្តីរបាយការណ៍ បស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១២ ស្តីអំពីបេក្ខភាពគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។
សមមិត្តត្រឹងក្វឹកវឿង សមាជិកការិយាល័យនយោបាយ ប្រចាំការគណៈលេខាមជ្ឈិមបក្សតំណាងឲ្យគណៈអធិបតីបញ្ជាអង្គប្រជុំ។ សមមិត្តផាមមិញជីញ សមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សតំណាងឲ្យគណៈអធិបតីអានសេចក្តីរបាយការណ៍របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១២ ស្តីអំពីការងារបេក្ខភាពគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។ មហាសន្និបាតបានពិភាក្សា និងអនុម័តិឆ្លងចំនួនសមាជិក គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ចំនួន ២០០ នាក់ រួមមានសមមិត្តសមាជិកពេញ សិទ្ធិ ១៨០ នាក់ និង សមមិត្តសមាជិកបម្រុង ចំនួន ២០ នាក់។ បន្ទាប់ពីនោះបណ្តាតំណាងពិភាក្សា នៅនឹងក្រុមអំពីខ្លឹមសារដែលបានរៀបរាប់ខាងលើ។ មហាសន្និបាតលើកទី ១៣ របស់បក្សបានលាយពេលមួយថ្ងៃកន្លះ សម្រាប់បណ្តាតំណាងពិភាក្សាអំពីសេចក្តីព្រាងឯកសារមហាសន្និបាត។ ដោយមាន ៣៦ បទអន្តរាគមន៍បានចាត់តាំងបឋកថាយ៉ាងផុល ផុសទៀងត្រង់ប្រជាធិបតេយ្យ។
* ថ្ងៃទី ២៩ មករា មហាសន្និបាតលើកទី ១៣ របស់បក្សឈានចូលថ្ងៃធ្វើការទី ៥ ។ ក្នុងថ្ងៃធ្វើការនេះ មហាសន្និបាតបន្តពិនិត្យអំពីការងារបេក្ខភាពគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។
ទិដ្ឋភាពនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស
* ថ្ងៃទី ៣០ មករា ពេលព្រឹកមហាសន្និបាតធ្វើការនៅនឹងសាលប្រជុំឆ្លងការងារតម្រែទម្រង់កម្មវិធីធ្វើការរបស់មហាសន្និ បាត។ តាមការប៉ាន់ស្មានមហាសន្និបាតបានបិទបញ្ចប់នៅថ្ងៃទី ០១ កុម្ភៈ ថ្ងៃច័ន្ទ។
សមមិត្តផាមមិញជីញ សមាជិកការិយា ល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈ ចាត់តាំងមជ្ឈិមបក្សតំណាងឲ្យគណៈអធិបតីអាន សេចក្តីរបាយការណ៍របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១២ ស្តីអំពីការងារបេក្ខភាពគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។ មហាសន្និបាតបោះឆ្នោតតែងតាំងគណៈកម្មការពិនិត្យឆ្នោត។មហាសន្និបាតអនុវត្តបែបបទអនុម័តិបញ្ជីអ្នកចេញឈរឆ្នោត ឧទ្ទេសនាមចេញឈរឆ្នោត និងបណ្តាកណីសូមដកមិនចេញឈរឆ្នោតជ្រើសឲ្យឈរឈ្មោះគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣។ មហាសន្និបាតបានអនុម័តិឆ្លងបញ្ជីបោះឆ្នោត គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ (ព្រមទាំងពេញសិទ្ធិនិងបម្រុង)។
ពេលរសៀលសមមិត្តវ៉វុាំងថឿង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្សប្រធាន គណៈឃោសនាអប់រំបក្សតំណាងឲ្យគណៈអធិបតីអានសេចក្តីរបាយការណ៍ទទួលដោះស្រាយរបស់គណៈអធិបតីមហាសន្និបាតស្តីពីយោបល់ពិភាក្សារបស់ បណ្តាតំណាងចំពោះឯកសារជម្រាបមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ មហាសន្និបាតបោះ ឆ្នោតគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ រួមមានសមាជិកពេញសិទ្ធិ ១៨០ រូបនិងសមាជិកបម្រុង ២០ រូប។
* ថ្ងៃអាទិត្យ ៣១ មករា ឆ្នាំ ២០២១ មហាសន្និបាតសម្រាកទុកឲ្យគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ប្រជុំសន្និបាតលើកទី ០១ បោះ ឆ្នោតជ្រើសសមាជិកការិយាល័យនយោបាយ អគ្គលេខាគណៈលេខា គណៈត្រួតពិនិត្យមជ្ឈិមបក្ស ប្រធានគណៈត្រួតពិនិត្យមជ្ឈិមបក្ស។
អគ្គលេខាប្រធានរដ្ឋ ង្វៀងភូត្រុង បានគណៈប្រតិបត្តិការមជ្ឈិមបក្សទំនុកចិត្តបោះ ឆ្នោតធ្វើជាអគ្គលេខាគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ ជាបន្ត៕
(ប្រភពកាសែតអេឡិកត្រូនិករដ្ឋាភិ បាលប្រទេសសាធារណៈរដ្ឋសង្គម និយម វៀតណាម)