17/01/2025 10:06
សមមិត្តវរសេនីយ៍ឯក កាវស្វឹងក្វឹង ប្រសិទ្ធពរបុណ្យតេតថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញ។ រូបថត៖ បាធី
ទទួល និងធ្វើការជាមួយថ្នាក់ដឹកនាំកងតម្រួតសមុទ្រតំបន់លេខ ៣ មានសមមិត្ត គឹមង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ រួមជាមួយនោះ មានថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត (អានតទៅទំព័រទី ៨) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ការិយាល័យគណៈកម្មាធិការបក្សខេត្ត និងគណៈបញ្ជាការដ្ឋានកងទ័ពការពារប្រំដែនខេត្តត្រាវិញ។
វរសេនីយ៍ឯកកាវស្វឹងក្វឹង ជូនជាព័ត៌មានដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញអំពីបណ្តាលទ្ធផលលេចធ្លោរបស់កងតម្រួតសមុទ្រតំបន់លេខ ៣ សម្រេចបានក្នុងរយៈពេលកន្លងក៏ដូចជាក្នុងឆ្នាំ ២០២៤។ បណ្តាលទ្ធផលដែលសម្រេចបានក្នុងការងារសហការរវាងកងតម្រួតសមុទ្រតំបន់លេខ៣ និងគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តត្រាវិញក្នុងឆ្នាំ ២០២៤ ដូចជា៖ បណ្តាសកម្មភាពផ្សព្វផ្សាយការងារសួរសុខទុក្ខ ជូនអំណោយដល់សិស្ស គ្រួសារនេសាទករតំបន់សមុទ្រលើភូមិសាស្រ្តខេត្ត ជាពិសេសគឺ អង្គភាពទាំងពីរបានសហការចាត់តាំងសម្រេចជោគជ័យពិធីប្រឡងស្វែងយល់អំពីសមុទ្រ កោះជាមួយបធានបទ “ខ្ញុំស្នេហាសមុទ្រ កោះមាតុភូមិខ្ញុំ”។ល។
សមមិត្ត គឹមង៉ុកថាយ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ ធ្វើបដិសណ្ឋារ់កិច្ច សមមិត្តវរសេនីយ៍ឯក កាវស្វឹងក្វឹង។ រូបដត៖ បាធី
ស្នងការនយោបាយរងកងតម្រួតសមុទ្រតំបន់លេខ ៣ កាវស្វឹងក្វឹង សង្ឃឹមថា ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សខេត្តត្រាវិញបន្តយកចិត្តទុកដាក់ ចង្អុលការទាន់ពេលដល់បណ្តាគណៈ ផ្នែក មូលដ្ឋានក្នុងខេត្តបន្តអនុវត្តល្អការងារសមុទ្រ កោះលើភូមិសាស្រ្តខេត្ត។ ក្នុងនោះ មានកិច្ចសហការជាមួយកងតម្រួតសមុទ្រតំបន់ ៣ ជួយអង្គភាពអនុវត្តល្អភារកិច្ចបានប្រគល់ឲ្យ រួមចំណែកការពាររឹងមាំអធិបតេយ្យសមុទ្រ កោះវៀតណាម។
ក្នុងឱកាសនិទាឃរដូវអឹកទីឆ្នាំ ២០២៥ វរសេនីយ៍ឯក កាវស្វឹងក្វឹង ប្រសិទ្ធពរដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តត្រាវិញ និងកម្មាភិបាល បុគ្គលិកគណៈកម្មាធិការបក្សខេត្តគ្រប់រូបឆ្នាំថ្មីរីករាយ សុខភាពបរិបូរ ដឹកនាំអនុវត្តសម្រេចជោគជ័យភារកិច្ចឆ្នាំ ២០២៥។
សម្តែងឡើងនូវក្តីរីករាយ និងអំណរគុណថ្នាក់ដឹកនាំកងតម្រួតសមុទ្រតំបន់លេខ ៣ បានអញ្ជើញ មកសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអះអាងថា ត្រាវិញបានវាយតម្លៃខ្ពស់ និងតែងយកចិត្តទុកដាក់ដល់ការងារកោះសមុទ្រ។ ជាក់ស្តែងដូចជាក្នុងរយៈពេលកន្លង គណៈកម្មាធិការបក្សខេត្តបានចង្អុលការបណ្តាអង្គភាព មូលដ្ឋានជំរុញមាំការងារផ្សព្វផ្សាយ យកចិត្តទុកដាក់ដល់ជីវភាពរបស់កម្មាភិបាល យុទ្ធជន និងនេសាទករនៅតំបន់សមុទ្រ។ល។ ទន្ទឹមនឹងនោះ សមមិត្ត គឹមង៉ុកថាយ ក៏ជូនជាព័ត៌មានរហ័សស្ដីពីបណ្តាលទ្ធផលដែលសម្រេចបានរបស់ខេត្តលើគ្រប់វិស័យក្នុងឆ្នាំ ២០២៤។
ឆ្លងតាមរយៈវរសេនីយ៍ឯកកាវស្វឹងក្វឹង សមមិត្តអនុសេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ គីមង៉ុកថាយសូមផ្ញើវាចាជូនពរដល់កម្មាភិបាល យុទ្ធជនកងតម្រួតសមុទ្រតំបន់លេខ ៣ គ្រប់រូបឆ្នាំថ្មីសម្រេចបានដូចបំណងប្រាថ្នា៕ សុខា