04/07/2023 13:27
បណ្ឌិតផាមក្វឹកថើយជូនលិខិតបញ្ជាក់ដល់បណ្ដាសិក្ខាកាម។ រូបថត៖ ស៊ើងត្វៀង
អញ្ជើញចូលរួមពិធីបិទវគ្គ មានបណ្ដាសមមិត្ត៖ បណ្ឌិតផាមក្វឹកថើយ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ចាងហ្វាងសាលានយោបាយខេត្ត ផាមវុាំងកឿង អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត យឿងមីផា អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត។
វគ្គបំពាក់បំប៉ននេះបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៣ ខែឧសភាដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។ សិក្ខាកាមទាំងអស់បានអ្នករបាយការណ៍ កថិកាចារ្យផ្ទេរជូននូវខ្លឹមសារបធានបទ ១៥ យ៉ាងដែលបានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តឯកភាពជ្រើសរើស។ តាមការវាយតម្លៃរបស់គណៈចាត់តាំងសាលាវគ្គបំពាក់បំប៉នទទួលបានការយកចិត្តទុកដាក់ ចង្អុលការពីសំណាក់គណៈចាត់តាំងនៃគណៈ កម្មាធិការបក្សខេត្ត គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត សាលានយោបាយខេត្ត និងគណៈគ្រប់គ្រងថ្នាក់។ ពិនិត្យទូទៅ បណ្ដាសិក្ខាកាមបានចូលរួមសិក្សាគ្រប់សព្វ សម្រេចតាមបណ្ដាជំហាននីតិវិធីបណ្ដុះបណ្ដាលបំពាក់បំប៉នប្រកបដោយស្មារតីទទួលបន្ទុកខ្ពស់។
ថ្លែងយោបល់ក្នុងពិធីបិទវគ្គ បណ្ឌិតផាមក្វឹកថើយ ប្រសិទ្ធពរនិងវាយតម្លៃខ្ពស់ចំពោះស្មារតី អាកប្បកិរិយារៀនសូត្ររបស់សិក្ខាកាមទាំងអស់ដែលធានាបណ្ដាខ្លឹមសារត្រូវតាមផែន ការដាក់ចេញ។ នៅពេលខាងមុខ សមមិត្តស្នើ៖ សិក្ខាកាមម្នាក់ៗត្រូវធ្វើជាគំរូ លើកកម្ពស់ស្មារតីទទួលបន្ទុករបស់ខ្លួន ពង្រីកចំណេះដឹងដែលបានរៀនសូត្រ យកមកអនុវត្តក្នុងដំណាក់កាល ដឹកនាំចង្អុលការអនុវត្តភារកិច្ចនយោបាយរបស់ស្ថាប័ន អង្គភាព មូលដ្ឋានរបស់ខ្លួន រួមចំណែកអនុវត្តជោគជ័យយុទ្ធសាស្រ្តពង្រីកសេដ្ឋកិច្ចសង្គមរបស់ខេត្តប្រកបដោយស្មារតី “សាមគ្គី ក្រឹត្យវិន័យ ធ្ចើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ អភិវឌ្ឍន៍” ជួយឲ្យខេត្តត្រាវិញកាន់តែរីកចម្រើន អារ្យធម៌ សម្បូរស្អាត។
នៅក្នុងពិធីបិទវគ្គ មានសិក្ខាកាម ៥៣១ រូប បានផ្ដល់ជូនលិខិតបញ្ជាក់សម្រេចកម្មវិធីបំពាក់បំប៉នកម្មាភិបាលបម្រុងគណៈប្រតិបត្តិការបក្សថ្នាក់ស្រុក និងប្រហាក់ប្រហែលអាណត្តិកាល ២០២៥-២០៣០។ ក្នុងនោះ មានសិក្ខាកាម ០៥ រូបបានសាលាន យោបាយខេត្តជូនលិខិតសរសើរព្រោះមានស្នាដៃក្នុងចលនារៀនសូត្រនិងគ្រប់គ្រងថ្នាក់៕ ប្រែសម្រួល៖ ថាច់ហ្វាង