• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមាគមសហព័ន្ធនារីខេត្ត៖ ជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១១ ទិវានារីអន្តរជាតិ

12/03/2021 08:36

កាលពីថ្ងៃទី ៨ មីនា សមាគមសហព័ន្ធនារីខេត្តចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១១ ទិវានារីអន្តរជាតិ (៨ មីនា ឆ្នាំ ១៩១០- ៨ មីនាឆ្នាំ ២០២១) និង ១៩៨១ ឆ្នាំកុបកម្មហាយបាត្រឹង ភ្ជាប់ជាមួយនឹងបំផុសចលនាលើកប្រឡងប្រណាំង ពិសេសអំណរមហាសន្និបាតតំណាងនារីគ្រប់លំដាប់ថ្នាក់ (អាណត្តិកាល ២០២១-២០១៦) ឈានដល់មហាសន្និបាតតំនាងនារីទូទាំងប្រទេសលើកទី ១៣ ។

ជូនបណ្ណស្ងើចសរសើរដល់សមាគមសហព័ន្ធនារីបណ្តាស្រុក​។ រូបថត៖​ ង៉ុកស្វង

       អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត យឿងធីង៉ុកធើ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។
       ស្ថិតនៅនឹងពិធីជួបជុំនេះ សមមិត្ត គាងធីមិញង្វៀក សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ប្រធានសមាគមសហព័ន្ធនារីខេត្តបានរំលឹកឡើងវិញអត្ថន័យប្រវត្តិសាស្ត្ររបស់ទិវា ៨ មីនា នារីលើពិភពលោកក្នុងការខិតខំអនុវត្តសមាសភាពភេទ ប្រវេណីត្រចះត្រចង់របស់យុទ្ធនាការកុបកម្មហាយបាត្រឹង និងស្មារតីសាមគ្គីតស៊ូរបស់នារីវៀតណាមរួមចំណែកយ៉ាងសកម្ម ទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។
     ក៏ស្ថិតក្នុងពិធីនេះដែរ សមាគមសហព័ន្ធនារីខេត្ត បានបំផុសចលនាលើកប្រឡងប្រ ណាំងពិសេសអំណរមហាសន្និបាតតំណាងនារីលើកទី ១៣។ ក្នុងនោះ លេចធ្លោគឺការអនុវត្តន៍ចលនាប្រឡងប្រណាំង “នារីសកម្ម រៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារ សុភមង្គល” ភ្ជាប់ជាមួយនឹងការអនុវត្តសារា ចរលេខ ០៥ ចុះថ្ងៃទី ១៥ ឧសភាឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយស្តីអំពីបន្តជំរុញមាំ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ។ ឆ្លងតាមនោះ បញ្ជាក់ឋានៈតួនាទីលើកកម្ពស់គុណភាពធ្វើ សកម្មភាពរបស់សមាគម រួមចំណែកយ៉ាងសកម្មទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ក្នុងដំណាក់កាលចូលរួមសមាហរ័ណកម្ម និងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីខេត្តនៅទាំងទទួលបានប្រភពកម្លាំងឧបត្ថម្ភពីបណ្តាថ្នាក់ បណ្តាផ្នែក បរិបាលក្នុងការអនុវត្តន៍បណ្តាសំណង់អំណរមហាសន្និបាតតំណាងនារី។ 
       ស្ថិតក្នុងកន្សោមសកម្មភាពជ្រោមជ្រែងឈាន ដល់អនុស្សាវរីយ៍ឆ្នាំទី ១១១ ទិវានារីអន្តរជាតិ ៨ មីនានេះ សមាគមសហព័ន្ធនារីខេត្តបានបំផុសចលនាបណ្តាសមាគមសកម្មចូលរួមជ្រោមជ្រែង “សប្តាហ៍អាវស្រីវែង” ចាប់ពីថ្ងៃ ទី ០១ មីនារហូតដល់ ០៨ មីនាឆ្នាំ ២០២១។ ឆ្លងតាមនោះ ស្ងើចសរសើរដល់សមាគមសហព័ន្ធនារីបណ្តាស្រុក ថូវថាញ់ កូវង៉ាង និងទីវកឹងដោយមានស្នាដៃសកម្មអនុវត្តបំផុសចលនា “សប្តាហ៍អាវស្រីវែង”។ នេះគឺជាសកម្មភាពដោយមានអត្ថន័យជាក់ស្តែង ដើម្បីបំភាយឧស្មានសាយភាយក្នុងសហគមន៍ អំពី ប្រវត្តិសាស្ត្រតម្លៃ “អាវស្រីវែងវៀតណាម”  លើក កម្ពស់អត្ថន័យ ភារកិច្ចរបស់កម្មាភិបាល សមាជិកានារីទៅក្នុងការអភិរក្ស និងអភិវឌ្ឍន៍ ភាពល្អ ល្អះរបស់អាវស្រីវែង៕
​​ ​​​ រតនា

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

“Dân vận khéo” trong công tác quản lý địa bàn khu vực biên giới biển

Bế mạc Giải Pickleball các câu lạc bộ năm 2025

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.