07/09/2021 05:34
សមាគមសហព័ន្ធនារីខេត្ត អុជធូបរំលឹកខួបអ៊ំហូនៅបូជនីយដ្ឋានអ៊ំហូឃុំឡុងឌឹក ទីក្រុងត្រាវិញ។ រូបថត៖ ង៉ុកស្វង
ពិធីរំលឹកខួបអ៊ំហូ អាស្រ័យដោយសមាគមសហព័ន្ធនារីខេត្ត ចាត់តាំងឡើងជាប្រចាំឆ្នាំ ដើម្បីអប់រំប្រវេណីស្នេហាជាតិ ប្រវេណីបដិវត្តន៍ ស្មារតីខិតខំឈានឡើងក្នុងពលកម្ម រៀនសូត្រ ជូនកម្មាភិបាល សមាជិកសមាគមនារី។ បង្ក ជាថាមពលដើម្បីសម្រាប់យើងគ្រប់គ្នាបន្តការ ខិតខំបន្តការរួមវិភាគទានទៅក្នុងបុព្វហេតុពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។
បន្ទាប់ពីពិធីបុណ្យរួច សមាគមសហព័ន្ធនារីខេត្តបានជូនអំណោយ ១០០ ចំណែក (រួមមានអង្ករ និងបណ្តាវត្ថុប្រើប្រាស់យ៉ាងចាំបាច់) ក្នុងមួយចំណែកៗគិតជាតម្លៃ ៤២០.០០០ ដុងដល់សមាជិកាសមាគមសហព័ន្ធនារី និង ប្រជាជនជួបលំបាកនៅលើភូមិសាស្ត្រឃុំឡុងឌឹក និងសង្កាត់ទី ៥ ទីក្រុងត្រាវិញ៕ រតនា