• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមាគមសហព័ន្ធនារីខេត្តជួបជុំខួបអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាបង្កើតសមាគមសហព័ន្ធនារីវៀតណាម

27/10/2020 20:20

អំណរ​​​​អ​នុស្សា​​វ​រីយ៍ឆ្នាំទី ៩០​ ទិ​វា​បង្កើត​​​ស​មា​គម​សហព័ន្ធនា​រី​វៀត​ណាម (ថ្ងៃទី​២០ តុលាឆ្នាំ​ ១៩៣០-ថ្ងៃទី​ ២០ តុលាឆ្នាំ​ ២០២០)។

               កាល​ពី​រសៀល​ថ្ងៃ​ទី​​ ១៩  ខែ​​តុ​លា ស្ថិត​​​នៅ​សាល​ប្រ​ជុំ​​របស់​គណៈ​​​កម្មា​ធិ​​ការ​​បក្ស​ខេត្ត​ត្រាវិញ ​ស​មា​គម​សហព័ន្ធនា​រី​​ខេត្ត​​ត្រា​វិញចាត់​តាំង​​ពិ​ធី​ជួប​ជុំ​​រំ​លឹក​​​ឡើង​វិញ​​ប្រ​​​​វេ​ណី​កសាង អភិវឌ្ឍន៍ និង​រីក​​​ចម្រើន​​របស់​ស​​មា​​គម​​នា​រី​​វៀត​ណាម​​​ដោយ​​ឆ្លង​តាម​ដំ​ណាក់​កាល​ និង​​បូក​សរុប​​ច​លនា​​ប្រ​ឡង​ប្រ​ណាំង​ពិសេស ​ «ស​កម្ម​ភាព​ជាក់​​ស្តែងចំ​នួន ​​៩០ យ៉ាងដើម្បី​ភាព​​​សុ​​វត្ថិ​ភាព​សម្រាប់​​នា​រី​​និង​​​កុមារ»។ អញ្ជើញចូល​រួម​​មាន​អ្នក​ស្រី យឿង​ធី​​ង៉ុក​ធើ សមា​ជិកា​អចិន្ត្រៃយ៍នៃ​គណៈ​​កម្មា​ធិ​ការ​បក្ស​ខេត្ត​ អនុ​​ប្រ​ធាន​​ក្រុម​ប្រឹក្សា​​ប្រ​ជា​ជន​ខេត្ត​ ថ្នាក់​​ដឹក​នាំ​​មន្ទីរ ស្ថា​​ប័ន​ខេត្ត​ និង​​កម្មា​ភិ​បាល ស​មា​ជិក​​​នា​រី​​ឆ្នើម​ជាង ២៥០ រូបក្នុង​ទូ​ទាំង​​​ខេត្ត។

ជូនលិខិតស្ងើចសរសើរដល់សមាជិកានារីឆ្នើម។

               នៅ​អង្គ​សន្និ​បាត​ អ្នកស្រី​ត្រឹង​ធី​​ប៊ិច​ភឿង  ស​​មា​ជិកា​​បក្ស​ខេត្ត​ ប្រធាន​ស​មា​គម​សហព័ន្ធ​នា​​រី​ខេត្ត​​​​​រំ​លឹក​ឡើ​ង​វិញ​​ប្រ​​វេ​ណី​​ឆ្នាំទី ៩០​​ កសាង​ អភិ​វឌ្ឍន៍​និង​​រីក​​ចម្រើន​​រ​បស់​​សមា​គម​​​នា​រី​​វៀត​ណាម​​ឆ្លង​តាម​បណ្តាដំ​ណាក់​​កាល​​អភិវឌ្ឍន៍​​របស់​​ប្រ​​វិត្តិសាស្រ្ត។ បន្ត​ទ​ទួល​​បន្ត​​​និង​ពង្រីក​​ប្រ​​វេណី​​ល្អ​​ប្រ​សើរ​របស់​អង្គ​ការ​សមា​គម និង​អ​នុ​​វត្តម៉ឹងម៉ាត់​​ផែន​ការ​​លេខ​ ៧៤០  របស់​​មជ្ឈិម​​ស​មា​គម​​សហព័ន្ធនា​រី​​វៀត​ណាម​​ពី​​កិច្ចច​ល​នា​​ប្រ​ឡង​ប្រ​ណាំង​ «ស​កម្ម​ភាព​ជាក់​ស្តែង ​​៩០ យ៉ាង ​​​ដើម្បី​ភាព​​​សុ​​វត្ថិ​ភាព​សម្រាប់​​នា​រី​​និង​​​កុមារ» ទូ​ទាំង​​ខេត្ត​​​មាន​ស្រុក ទី​​ផ្សារ​រួម​ខេត្ត ទី​​ក្រុង​​ទាំង ១០០% និង​មូលដ្ឋាន​​ស​​មា​គម​​​​បាន​ដំ​ណើរ​ការ​​បំ​ផុស​​ចលនាព្រម​ៗ​គ្នាផ្សព្វ​​ផ្សាយ​​ដល់​​​កម្មា​​ភិ​បាល ស​​មា​ជិកាគ្រប់រូប។  លទ្ធ​​ផល​​​ស​​មា​​គម​​នា​រីគ្រប់​លំ​ដាប់​ថ្នាក់​​ក្នុង​ខេត្ត​​​​បាន​​ចុះ​ឈ្មោះ​​​អ​នុ​វត្ត​​​​​មា​ន​ជិត​ ១០.៥០០ ស​កម្ម​ភាព​ (ក្នុង​នោះ​​មាន​សកម្ម​ភាព​ថ្នាក់​ខេត្ត​ជិត​​ ១៥០ សកម្ម​ភាព​​ ថ្នាក់​ស្រុក​ជិត​​ ៨១០  និង​​សកម្ម​ភាព​ថ្នាក់​មូលដ្ឋាន​​ជិត​ ៩.៥៤០)។ បណ្តា​​សកម្ម​ភាព​ជាក់​ស្តែង​​ដែលបាន​​ស​​មា​គម​​​​អ​នុ​វត្ត​​​ ​​ហើយ​​​នាំ​​មក​​ប្រ​សិទ្ធ​ភាព​វិជ្ជ​​មាន​​​នោះ​គឺ​ កសាង​ខ្សែ​ផ្លូវដាំ​​ផ្កា ខ្សែ​ផ្លូវ​​​ភ្លឺ បៃ​តង ជ្រះ ស្អាត ជូន​​ផ្ទះ​​​​មេត្តា​ធម៌​​ដល់​​សមា​ជិកា​​​​ជួបការ​លំ​​បាក  «រួម​ដៃ​​​បង្ការទប់ស្កាត់អាសន្នរោគ​​កូ​វីដ-១៩»  ដោយ​រូបភាពបំ​ផុស​​ចលនាដេរ​រ​បាំង​មុខដោយ​​ ក្រណាត់ ជូន​របាំង​​មុខ​​​ដល់​​បណ្តា​មូលដ្ឋានជំនឿសាសនា​​ ទឹក​​រម្ងាប់​​មេ​រោគ បរិច្ចាគ​​​ឈាម​ស្ម័គ្រ​ចិត្ត។ ​

                         ចូលរួមជ្រោមជ្រែង​​​លើក​​ប្រ​​ឡង​​ប្រ​ណាំង​ពិសេស​ «ស​កម្ម​ភាព​​ជាក់​ស្តែង ​​៩០ ​​​យ៉ាងដើម្បី​ភាព​​​​សុ​​វត្ថិ​ភាព​សម្រាប់​​នា​រី​​និង​​​កុមារ»  កម្មា​ភិ​បាល​ សមា​ជិ​កានា​រី​​បាន​អ​នុ​វត្ត​​​នូវ​​សកម្ម​ភាព​ជាក់​ស្តែង​មួយ​ ឬ​ច្រើន​ដោយ​ភ្ជាប់​ជា​មួយកិច្ច​​ច​ល​នា «លត់​ដំ​គុណ​ធម៌​ សីល​ធម៌​​នា​​រី​​ជឿ​ទុក​​​ចិត្ត​លើ​ខ្លួន​ឯង​​ គោរព​ខ្លួន​ឯង​​ ស្មោះ​ត្រង់​ ឧស្សាហ៍» ជំ​​រុញ​មាំ​ការ​រៀន​សូត្រ​​ និង​​ធ្វើ​​តាម​អ៊ំ​​​ដូច​ជាៈ មិន​ប្រើ​ប្រាស់​រាល់​សា​រ​ធាតុ​​ហាម​​ឃាត់​​​ក្នុង​​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ធាតុ ប្រើ​ប្រាស់​​​ថ្នាំ​​ការ​ពារ​រុក្ខ​ជាតិ​​សុ​វត្ថិ​ភាព មិន​ប្រើ​ប្រាស់​អា​ហារ​​ក​ខ្វក់​ អ​នុ​វត្ត​​ការ​រក្សា​អ​នា​ម័យ​បរិស្ថាន បរិច្ចាគ​ដី​ធ្វើ​​ផ្លូវ ចូល​រួម​​​កសាង​ជន​​បទ​​ថ្មី​ និង​អារ្យ​ធម៌​ទី​​ក្រុង។

                នៅ​​ក្នុង​ឱ​កាស​នេះដែរ ស​មា​គម​នា​​រី​ខេត្ត​​ត្រា​វិញ​​​បានស្ងើច​​សរសើរ​ជូនលិខិត​​សរ​សើរ​​​ដល់​ស​​មូ​ហ​ភាព​ ១៦​​ កន្លែង និង​បុគ្គល​​ ១៨  ​រូបដែលមាន​ស្នា​​ដៃ​​ឆ្នើម​​ក្នុង​ការ​អ​នុ​វត្តន៍​​ចល​នា​ប្រ​ឡង​ប្រ​ណាំង ​«ស​កម្ម​ភាព​​ជាក់​ស្តែង ៩០ យ៉ាង​​​ដើម្បី​ភាព​​​​សុ​​វត្ថិ​ភាព​សម្រាប់​​នា​រី​​និង​​​កុមារ»៕

ង៉ុកស្វង-រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.