24/03/2023 10:34
សមាជិកគណៈប្រតិបត្តិការ អាណត្តិកាល ២០២៣-២០២៨។ រូបថត៖ ម៉ាល័យ
ក្នុងអាណត្តិកាលកន្លង សមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិស្រុកថ្កូវតែងពង្រីកប្រពៃណីល្អល្អះ ប្រមូលផ្ដុំសាមគ្គីទូលំទូលាយក្នុង ព្រះសង្ឃនិងពុទ្ធបរិស័ទ សាមគ្គីរវាងពុទ្ធសា សនាគណៈមហានិកាយខ្មែរនិងបណ្ដាសាសនាដទៃនៅលើភូមិសាស្រ្តស្រុក បង្កើតបានភាពវិវឌ្ឍន៍ថ្មីអំពីស្មារតី និងសកម្មភាព។ សកម្មភាពរបស់ព្រះសង្ឃបាន លំនឹងនិងរីកចម្រើនតាមគោលលំនាំ “សាសនា ជនជាតិ សង្គមនិយម”។
លេចធ្លោបំផុតក្នុងសកម្មភាពរបស់សមាគម គឺការងារសុខុមាលភាពសង្គមសាងសង់ផ្ទះសាមគ្គីធម៌ជូនដល់គ្រួសារក្រីក្រ ការងារសប្បុ រសធម៌សង្គម បវារណាថវិកាឧបត្ថម្ភគ្រួសារក្រីក្រ សរុបថវិកាសម្រាប់សប្បុរសធម៌សង្គមជាង ៤០ ពាន់លានដុង។ ក្នុងនោះ ឧបត្ថម្ភបុណ្យ សពចំនួន ១.៦២១ លើក ឧបត្ថម្ភអ្នកជំងឺក្រីក្រ ២.១៩០ គ្រួសារ ជូនអំណោយចំនួន ១៦.៩២១ ចំណែកដល់គ្រួសារក្រីក្រ ជូនអំណោយ ៤.៣១២ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រ ជូនអាហារូបករណ៍ ៩៧១ ដល់សិស្សក្រីក្រ ឧបត្ថម្ភ សង់ផ្ទះសាមគ្គីធម៌ ៩២ ខ្នង ឧបត្ថម្ភ ០៨ គ្រួសារ ដែលត្រូវរងគ្រោះអគ្គិភ័យ ឧបត្ថម្ភគ្រូបង្រៀនពុទ្ធិកសិក្សា ខេមរភាសា ១.៥៨២ អង្គនិងរូប ឧបត្ថម្ភសមាគមជំរុញការសិក្សាស្រុក ឃុំ ៩៨ លានដុង ឧបត្ថម្ភកសាងស្ពានជនបទ ០៤ កន្លែង ជូនទោចក្រយាន ៤២១ គ្រឿងដល់សិស្សក្រីក្រ។ ក្រៅពីនោះ វត្តផ្នោរអំពូង (ឃុំតឹងហ៊ីប) បានបង្កើតមូលនិធិសម្រាប់ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ពុទ្ធបរិស័ទរាល់សប្ដាហ៍។ វត្តផ្នោរដូង (ឃុំដាយអាង) កសាងចលនាចិញ្ចឹមជ្រូកដីជំរុញការសិក្សាប្រិតសំចៃថវិកាបាន ១៧៤ លានដុងសម្រាប់ឧបត្ថម្ភដល់សិស្សក្រីក្រនៅលើភូមិសាស្រ្តស្រុក។ ក្រៅពីការអនុវត្តន៍ការ ងារសប្បុរសធម៌សង្គម បណ្ដាវត្តនៅលើភូមិ សាស្រ្តស្រុកនៅទាំងយកចិត្តទុកដាក់ដល់ការ ងារអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិតាមរយៈការ ចាត់តាំងបណ្ដាពិធីបុណ្យប្រពៃណីតាមទំនៀមម្លាប់ កសាងបណ្ដាសំណង់ផ្សេងៗ ក្នុងបរិវេណវត្តជាដើម។
មហាសន្និបាតបានអនុម័តជ្រើសតាំងសមាជិក គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ (អាណត្តិកាល ២០២៣-២០២៨) ចំនួន ៣៩ អង្គនិងរូប ។ ព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង បានតែងតាំងជាប្រធានសមាគមក្នុងអាណត្តិកាល ២០២៣-២០២៨។
ក្នុងឱកាសនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានប្រគេនលិខិតសរសើរ ដល់សមូហភាព ០១ និងបុគ្គល ០៩ អង្គ។ គណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិ ខិតសរសើរដល់សមូហភាព ១១ កន្លែង និងបុគ្គល ២៦ អង្គនិងរូប។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចលនាជូនផ្ទះសាមគ្គីធម៌ ០៦ ខ្នងដល់គ្រួសារក្រីក្រ ជិតក្រ ព្រមទាំងជូនទោចក្រយាន ២៥ គ្រឿងនិងអាហារូបករណ៍ ០៥ ចំណែក (មួយចំណែក ០១ លាន ដុង) ដល់សិស្សានុសិស្សដែលមានស្ថានភាពក្រ លំបាករៀនសូត្រពូកែនៅលើភូមិសាស្រ្តស្រុក៕ ម៉ាល័យ-ថាច់ហ្វាង