13/01/2023 10:53
ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត ជូនស្លាកសញ្ញាផ្ទះសាមគ្គីធម៌ដល់លោកមាថាច់វិញ។
កាលពីថ្ងៃទី ១០ មករា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សហការជាមួយរដ្ឋអំណាចមូលដ្ឋាន និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកទីវកឹងចាត់តាំងពិធីផ្ទេរជូនផ្ទះសាមគ្គីធម៌ដល់លោកមាថាច់វិញនៅភូមិកិញឆាង ឃុំហ៊ីវទឺ ស្រុកទីវកឹង។
ផ្ទះសាមគ្គីធម៌បានសាងសង់លើផ្ទៃដីជាង ៤៥ ម៉ែត្រក្រឡា ដំបូលប្រក់សង្កសី ជញ្ជាំងឥដ្ឋ ធារក្រាលថ្មផ្កា សរុបថវិកាជិត ១០០ លានដុង។ ក្នុងនោះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តឧបត្ថម្ភ ៥០ លានដុង។ ក្រៅពីនោះ ជាថវិការបស់កូនៗលោកមាថាច់វិញសន្សំ សំចៃបំពេញបន្ថែម។
នៅពិធីផ្ទេរជូនផ្ទះនេះដែរ ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិតមហាថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងព្រះតេជ ព្រះគុណក្នុងគណៈអចិន្ត្រៃយ៍សមាគមស្រុក ព្រមទាំងរដ្ឋអំណាចមូលដ្ឋានបានជូនអំណោយជាច្រើនចំណែកដល់គ្រួសារលោកមាថាច់វិញផងដែរ៕ ដំណឹង- រូបថត៖ សុជា