• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ រួមចំណែកអនុវត្តល្អ គោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ

26/09/2023 15:49

ជាច្រើនឆ្នាំកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ តែង សកម្ម ក្នុងការផ្សព្វផ្សាយ ចលនាព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមបណ្តាចលនាប្រឡង ប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ក្នុងនោះមានចូលរួមចំណែកក្នុងការកសាង ស្ពានជនបទ កសាងលំនៅឋាន គិតគូរដល់ជីវភាពពុទ្ធបរិស័ទជាពិសេសគឺគិត គូរដល់ជីវភាពប្រជាជន ពុទ្ធបរិស័ទខ្មែរដែលមានស្ថានភាពលំបាក។ ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិតថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រា វិញ មានព្រះថេរសំណេះសំណាលជាមួយអ្នកយកសារព័ត៌មានកាសែតត្រាវិញ ជុំវិញខ្លឹមសារ ក៏ដូចជាការងារចលនាព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមបណ្តាសកម្ម ភាពជាក់ស្តែងដើម្បីរួមចំណែកជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ ប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអនុវត្តសម្រេចសមិទ្ធ ផលជាក់ស្តែងតាមគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិ ខ្មែរក្នុងខេត្ត។

អ្នកយកសារព័ត៌មាន៖ សូមថ្វាយបង្គំព្រះឧបជ្ឈាយ៍មានព្រះថេរដីកាឲ្យដឹងអំពីលទ្ធផលដែលសម្រេច បានក្នុងការងារផ្សព្វផ្សាយ ចលនាព្រះសង្ឃ ពុទ្ធបរិស័ទ ចូលរួមសកម្មភាពនានា ដើម្បីរួមចំណែក គិតគូរដល់ជីវភាពប្រជាពុទ្ធបរិស័ទខ្មែរឲ្យរីកចម្រើនទាំងសម្ភារ និងស្មារតី ក្នុងពេលកន្លង ?
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត៖
ទន្ទឹមនឹង កិច្ចការព្រះពុទ្ធសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តែងអនុវត្តល្អតួនាទី ជាស្ពានមេត្រីភាពរវាងបក្ស និងរដ្ឋដើម្បីផ្សព្វផ្សាយអប់រំព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរឱ្យបង្កើនចំ ណេះដឹង និងអនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និង រដ្ឋ។ ឆ្លងតាមរយៈនោះ បានជំនួយឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទបង្កើនស្មារតីសាមគ្គី សកម្មចូលរួម ជ្រោមជ្រែងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ជាពិសេសគឺចូលរួមជ្រោមជ្រែង តាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល៖ “ទូទាំងប្រទេសចូលរួមឧបត្ថម្ភអ្នកក្រីក្រ មិនបោះ បង់អ្នកក្រីក្រម្នាក់ណានៅពីក្រោយឡើយ” ។ ក្នុងអាណត្តិកាលកន្លង (២០១៨ - ២០២៣) សមាគម ព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត រួមជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិបណ្តាស្រុក - ទីក្រុង ចលនា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចូលរួមវិភាគទានជាទឹកប្រាក់ សម្ភារ គិតជាតម្លៃសរុបរួមជិត ៤០ ពាន់លានដុង សម្រាប់សាងសង់ផ្ទះ សាមគ្គីធម៌ កសាងស្ពាន-ផ្លូវគមនាគមន៍ ឧបត្ថម្ភកុមារកំព្រាព្រឹទ្ធាចារ្យ រស់នៅម្នាក់ឯង ជូនអាហារូបករណ៍ដល់សិស្ស និស្សិតសង្វាតរៀនសូត្រ ចូលរួមកសាងមូលនិធិ ដើម្បីអ្នកក្រ ។ល។

លោកគឹមង៉ុកថាយ (ទី ១ ខាងឆ្វេង) និងលោកឡេវុាំងហាំង (ទី ១ ខាងស្តាំ) ប្រគេនសុវណ្ណបសំសនីយ​ប័ណ្ណ(ជាភាសាវៀត) ដល់ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិត ថាច់សុខសាន្ត និងព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់អង។
អ្នកយកសារព័ត៌មាន៖ ការអប់រំ ដើម្បីបង្កើនចំណេះដឹង បង្កើនកម្រិតសិក្សាជូនជនរួមជាតិខ្មែរ តែង បានបក្ស និងរដ្ឋ យកចិត្តទុកដាក់អនុវត្តល្អជានិច្ចកាល។ដើម្បីពង្រីកតួនាទី ភារកិច្ចរបស់សមាគម  តើសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានចង្អុលការបណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយ ខ្មែរ និងប្រជាពុទ្ធបរិស័ទខ្មែរអនុវត្តសម្រេចលទ្ធផលយ៉ាងណាដែរ ព្រះឧបជ្ឈាយ៍?
ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត៖
ដើម្បីអនុវត្តការងារក្នុងវិស័យអប់រំឲ្យបានល្អ រួមចំណែកបង្កើនប្រជាបញ្ញាក្នុងសហគមន៍ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ជារៀងរាល់ឆ្នាំសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តចង្អុលការបណ្តាវត្តក្នុង ខេត្ត ចាត់តាំងបើកថ្នាក់បង្រៀនអក្សរសាស្រ្តខ្មែរ ក៏ដូចជាថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ - ទុតិយ ភូមិ នៅតាមវត្តក្នុងខេត្ត។ ចលនាបណ្តាវត្តឲ្យម្ចាស់ការក្នុងកិច្ចសហការជាមួយគណៈអភិបាលពុទ្ធ សាសនាវៀតណាមខេត្ត យកចិត្តទុកដាក់ឧបត្ថម្ភព្រះសង្ឃ ប្រជាពុទ្ធបរិស័ទខ្មែរដែលកំពុងសិក្សា នៅសាលាឧត្តមសិក្សា សាលាសកលវិទ្យាល័យក្នុង និងក្រៅខេត្ត។ បច្ចុប្បន្ន ក្នុងទូទាំងខេត្តមាន ព្រះសង្ឃ និងកូនចៅពុទ្ធបរិស័ទខ្មែរជាង ១៨.៩០០ អង្គ និងរូប កំពុងសិក្សាថ្នាក់ប្រជាសិក្សាពុទ្ធិក មធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ នៅនានាវត្តក្នុងខេត្ត និងសាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តត្រា វិញ។ ព្រះសង្ឃ  កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ មហាបរិញ្ញាបត្រ និងថ្នាក់បណ្ឌិតនៅបណ្តាសាកល វិទ្យាល័យក្នុងនិងក្រៅខេត្តចំនួន ៤២ ព្រះអង្គ។ ក្រៅពីនោះ សមាគមនៅទាំងសហការជាមួយគណៈ អភិបាលពុទ្ធសាសនាវៀតណាមខេត្ត ក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាម - គណៈ អប់រំពុទ្ធសាសនាមជ្ឈិមនៃពុទ្ធសាសនាវៀតណាម ដើម្បីបង្កលក្ខណៈឲ្យព្រះសង្ឃខ្មែរនិមន្តទៅសិក្សា នៅបរទេស ក្នុងនោះមានប្រទេសព្រះរាជាណាចក្រថៃឡងដ៍ជាដើម ដើម្បីបង្កើនចំណេះដឹងទាំង ផ្លូវលោក និងផ្លូវធម៌ ដល់ព្រមដោយ "សីល-សមាធិ-បញ្ញា" ចូលរួមអនុវត្តការងារព្រះពុទ្ធសាសនា ឱ្យបានល្អតាមគោលលំនាំ "សាសនា-ជនជាតិ-សង្គមនិយម"។ ព្រះសង្ឃដែលមានកម្រិតសិក្សា ខ្ពស់ទាំងផ្លូវលោក និងផ្លូវធម៌ តែងបានសមាគមព្រះសង្ឃសាគ្គីស្នេហាជាតិខេត្តឧទ្ទេសនាមឲ្យទទួល មុខនាទីសំខាន់ៗក្នុងបណ្តាអង្គការចាត់តាំងសមាគមពីថ្នាក់មូលដ្ឋានដល់ថ្នាក់មជ្ឈិមដូចជា៖ ព្រះ ឧបជ្ឈាយ៍  ០១ ព្រះអង្គ ជាអនុប្រធានក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ។  ព្រះឧបជ្ឈាយ៍ ០២ ព្រះអង្គជាសមាជិកក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ។ ព្រះឧបជ្ឈយ៍ ០១ ព្រះអង្គ ជាសមាជិកក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាមមជ្ឈិម ។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរ ២៦ ព្រះអង្គជាសមាជិកគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរ ០៥ ព្រះអង្គ ជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម និងខេត្ត។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរ ០៣ ព្រះអង្គជាតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត។ល។ ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គដែលទទួលនាទីទាំងនោះ តែងអនុវត្តល្អតាមតួ នាទី ភារកិច្ចរបស់ព្រះអង្គ ជាអ្នកតំណាងឲ្យព្រះសង្ឃ ប្រជាពុទ្ធបរិស័ទថ្លែងនូវឧត្តមគតិ ក៏ដូចជាគោល បំណងដ៏ត្រឹមត្រូវរបស់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទដល់បក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។
អ្នកយកសារព័ត៌មាន៖ ដើម្បីរួមចំណែកអនុវត្តល្អ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តត្រាវិញ “ស្តីពីបន្តការអភិវឌ្ឍន៍លើគ្រប់វិស័យ តំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១ - ២០២៥ ទិសដៅដល់ឆ្នាំ ២0៣0" សមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្ត មានសកម្មភាពជាក់ស្តែងយ៉ាងណាខ្លះ សូម ព្រះឧបជ្ឈាយ៍មានព្រះថេរដីកា?

លោក ឡេថាញ់ប៊ិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត (កណ្ដាល) និងព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត ប្រគេនលិខិតសរសើរដល់សិស្សានុសិស្សសាលាមធ្យមសិក្សាបាលី-ខ្មែរ​ ត្រាវិញនាពិធីបូកសរុបលទ្ធផលឆ្នាំសិក្សា២០២១-២០២២។

ព្រះឧបជ្ឈាយ៍កិត្តិបណ្ឌិតថាច់សុខសាន្ត៖
សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU របស់គណៈកម្មាធិការបក្សខេត្តត្រាវិញ មានគោលបំណង បន្តអនុវត្តល្អ គោលនយោបាយ ដើម្បីធានាកិច្ចការសមភាព សាមគ្គីភាព គោរពសិទ្ធិគ្នា និងជួយគ្នា ទៅវិញទៅមកដើម្បីអភិវឌ្ឍ។ ក្នុងសេចក្តីសម្រេចចិត្តបានបញ្ជាក់អំពីទិសដៅសំខាន់ៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ ស្ថិរភាព បង្កើនគុណភាពជីវភាពជនរួមជាតិខ្មែរ។ ដើម្បី អនុវត្តល្អតួនាទី ភារកិច្ចរបស់ខ្លួន សមាគមនឹងបន្តចលនាព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ បន្តការពង្រីក ស្មារតីសាមគ្គី អនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និង រដ្ឋ។ សហការជាមួយរដ្ឋអំណាចបណ្តាស្ថាប័នមានសមត្ថកិច្ចផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធដល់ស្ថាន ភាពសន្តិសុខមាតុភូមិ ជាពិសេសព័ត៌មានដែលពាក់ព័ន្ធដល់សាសនា ជនជាតិក្នុងខេត្ត និងក្នុងប្រ ទេស ប្រគេន និងជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ។ បន្តចលនាព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ចូលរួម បណ្តាសកម្មភាពសប្បុរសធម៌សង្គមដូចជា៖ ចូលរួមកសាងលំនៅឋាន ស្ពាន និងផ្លូវគមនាគមន៍ ជូន អំណោយ  អាហារូបករណ៍ដល់គ្រួសារមានស្ថានភាពលំបាក សិស្សានុសិស្សសង្វាតរៀនសូត្រ។ល។ ដើម្បីរួមចំណែកជាមួយបក្ខភាគ និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់កសាងខេត្តត្រាវិញសម្រេចលក្ខឋាន ជនបទថ្មីមុនឆ្នាំ ២០២៥ តាមទិសដៅនៃសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU  របស់គណៈកម្មាធិ ការបក្សខេត្តបានដាក់ចេញ ៕                                                        អនុវត្តដោយ៖ សុជា 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.