16/11/2020 19:45
សប្តាហ៍កន្លងហើយ សមាគមនិស្សិតវៀតណាមសាលាមហាវិទ្យាល័យត្រាវិញចាត់តាំងមហាសន្និបាតតំណាងលើកទី ៧ អាណត្តិកាល ២០២០‑២០២៣ ។ អញ្ជើញចូលរួមមានលោកង្វៀងញ៉ឹកឡិញ សមាជិកគណៈប្រតិបត្តិការ អនុប្រធានគណៈយុវជនសាលានៃសម្ព័ន្ធយុវជនមជ្ឈិម សមាជិកគណៈលេខាមជ្ឈិមសមាគមនិស្សិតវៀតណាម ប្រធានមជ្ឈមណ្ឌលឧបត្ថម្ភ និងអភិវឌ្ឍន៍និស្សិតវៀតណាម តំណាងថ្នាក់ដឹកនាំសមាគមនិស្សិតបណ្តាសាលាឧត្តមសិក្សា មហាវិទ្យាល័យក្នុងនិងក្រៅខេត្ត តំណាងបណ្តាមន្ទីរស្ថាប័នខេត្ត ស្រុក គណៈចាងហ្វាងសាលានិងសមាជិកសមាគមនិស្សិត ១៥០ នាក់ តំណាងឲ្យសមាជិកសមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញជាង ១០.០០០ នាក់។ មហាសន្និបាតបានពិគ្រោះឯកភាពបោះឆ្នោតជ្រើសតាំងសមាជិក ២៣ នាក់ចូលគណៈប្រតិបត្តិការនីតិកាលថ្មី លោកង្វៀងវ៉ាំងថើជាប់ឆ្នោតសាឡើងវិញជាប្រធានសមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញនីតិកាលទី ០៧ អាណត្តិកាល ២០២០‑២០២៣។
ចេញបង្ហាញមុខគណៈប្រតិបត្តិការថ្មី។ រូបថត៖ ហុងញុង
ជាមួយនឹងគោលលំនាំ “និស្សិតសាលាមហាវិទ្យាល័យត្រាវិញរវៀសរវៃ‑ច្នៃប្រតិដ្ឋ‑សមាហរណកម្ម‑អភិវឌ្ឍន៍និងស្និទ្ធស្នាល “អាណត្តិកាល ២០២០‑២០២៣ សមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញបានផ្តុំកម្លាំងអនុវត្តបណ្តាកម្រិតផែនការជាច្រើនដូចជា៖ កម្មាភិបាល សមាជិកសមាគមសាលា ១០០% បានរៀនសូត្របណ្តាសេចក្តីសម្រេចចិត្តរបស់បក្ស សេចក្តីសម្រេចចិត្តរបស់សម័្ពន្ធយុវជន និងសមាគម។ មាននិស្សិតតិចបំផុត ០២ នាក់ សម្រេចកិត្តិនាម “ និស្សិតល្អ ០៥ យ៉ាង “ ថ្នាក់មជ្ឈិម និស្សិត ០៤ នាក់សម្រេចកិត្តិនាម “ និស្សិតល្អ ០៥ យ៉ាង “ ថ្នាក់ខេត្ត និស្សិត ៤០០ នាក់សម្រេចកិត្តិនាម “និស្សិតល្អ ០៥ យ៉ាង “ ថ្នាក់សាលា និស្សិតតិចបំផុត ០២ នាក់សម្រេចកិត្តិនាម “ផ្កាយខែកញ្ញា“ ។ ពង្រីកសមាជិកថ្មី ២.០០០ នាក់ មាននិស្សិតតិចបំផុត ១០ នាក់ស្រាវជ្រាវបធានបទវិទ្យាសាស្រ្តគ្រប់លំដាប់ថ្នាក់។ ខិតខំចលនាបណ្តាប្រភពកម្លាំងចូលរួមជាទឹកប្រាក់ ១០០ លានដុងដើម្បីជូនអាហារូបករណ៍ ស្ងើចសរសើរដល់និស្សិត ។ និស្សិត ១០០% ចូលរួមកសាងនិងរក្សាបរិស្ថានស្រស់‑ជ្រះ‑ស្អាត។ ផ្សព្វផ្សាយចលនានិស្សិត ១០០% សកម្មចូលរួមជ្រោមជ្រែងចលនា “ និស្សិតសាលាមហាវិទ្យាល័យត្រាវិញមិនប្រើប្រាស់ថង់នីឡុង “ និង “ និស្សិតមិនជក់បារី “ ។
ក្នុងឱកាសនេះដែរ មជ្ឈិមសមាគមនិស្សិតវៀតណាម គណៈចាងហ្វាងសាលានិងសមាគមនិស្សិតសាលាមហាវិទ្យាល័យត្រាវិញជូនប័ណ្ណសរសើរ លិខិតសរសើរដល់បណ្តាបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារសមាគមនិងចលនានិស្សិតដំណាក់កាល ២០១៨‑២០២០៕
ហុងញុង‑សុជា