• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម័យប្រជុំលើកទីមួយ-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦៖ អនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ៣១ យ៉ាង

29/06/2021 07:55

ដូចជាដំណឹងបានផ្សាយ ក្នុងរយៈពេល​ពីរ ថ្ងៃទី ២៤-២៥ មិថុនា ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ បានចាត់តាំងសម័យប្រជុំលើកទីមួយ។ សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ រួមជាមួយនឹងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ សមមិត្ត គាងក្វឹង និង​យឿងធីង៉ុកធើ ធ្វើជាអធីបតីសម័យប្រជុំ។

លោក ង៉ូជីកឿង ជូនបាច់ផ្កា និងប្រសិទ្ធពរដល់ប្រធាន និងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦។ រូបថត៖ គីមឡង
     ជាមួយនឹងស្មារតីទទួលបន្ទុកខ្ពស់ ប្រជាធិបតេយ្យ សម័យប្រជុំលើកទីមួយ-ក្រុមប្រឹក្សា ប្រជាជនខេត្តនីតិកាលទី ១០ អនុវត្តសម្រេច នូវបណ្តាខ្លឹមសារកម្មវិធីដែលបានដាក់ចេញ។ ក្នុងនោះ ប្រការដែលសំខាន់នោះគឺពិនិត្យឡើងវិញ និងសម្រេចចិត្តរចនាអង្គការចាត់តាំងបោះឆ្នោតតែងតាំង បណ្តាតួនាទីស្នូលរបស់ក្រុម ប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្តធានាសំណូមពរអំពីសម្បទា លក្ខណៈ ត្រឹមត្រូវតាមសេចក្តីកំណត់របស់ច្បាប់។
     រួមជាមួយនឹងនោះ ក្រុមប្រឹក្សាប្រជាជនខេត្តបានពិនិត្យ និងពិភាក្សាបណ្តាសេចក្តីរបាយការណ៍របស់អចិន្ត្រយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាផ្នែក មានការទាក់ទិនបណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្តរបាយ ការណ៍ត្រួតពិនិត្យបណ្តាបញ្ហាទាក់ទិន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឆ្លងសេចក្តីរបាយការណ៍ស្តីពីស្ថានភាពចូលរួមកសាង រដ្ឋអំណាច ០៦ ខែដើមឆ្នាំ ២០២១ ។ល។ ក្រុមប្រឹក្សាប្រជាជនខេត្តបានឯកភាពខ្ពស់ជាមួយនឹងការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច- សង្គមក្នុង ០៦ ខែ ដើមឆ្នាំ ២០២១ កត់សម្គាល់ការខិតខំបញ្ចេញកម្លាំងរបស់គណៈកម្មាធិការប្រជាជនខេត្ត ក្នុងការចង្អុលការបញ្ជាការពង្រីកសេដ្ឋកិច្ច-សង្គម របស់ខេត្តដែលសម្រេចបាននូវបណ្តាលទ្ធផលយ៉ាងសកម្មដូចជា៖សេដ្ឋកិច្ចបន្ត នឹងបានស្តារឡើង និងអភិវឌ្ឍ ប្រមូលថវិកាសម្រេចបានបង្គួរ ផលិត កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាបានបង្កើន បង្គួរបរិស្ថានវិនិយោគធ្វើអាជីវកម្មសន្សឹមៗនឹង បានកែលម្អ អនុវត្តល្អការ​ងារឧបត្ថម្ភអាជីវកម្ម សហករណ៍ មូលដ្ឋាន ផលិតបានចូលរួមចងសម្ព័ន្ធ តភ្ជាប់ផ្សព្វផ្សាយ ចែកចាយផលិតផល ទាញយក បានគម្រោងការមួយចំនួនវិនិយោគដោយទ្រង់ទ្រាយធំ សមស្របជាមួយនឹងស័ក្តានុពលភាព មានព្រៀបរបស់ខេត្ត។ បើប្រៀបធៀបជាមួយ នឹងឆ្នាំកន្លងការពង្រីកអាជីវកម្មបានខ្ពស់ជាង វប្បធម៌-សង្គមតែងបានយកចិត្តទុកដាក់ ស្ថានភាព អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត តែងបានត្រួតពិនិត្យសង្កេតបានល្អការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានលំនឹង។
     ក្រុមប្រឹក្សាប្រជាជនខេត្តបានឯកភាពខ្ពស់ ជាមួយនឹងបណ្តាភារកិច្ច និងវិធីសាស្ត្រសំខាន់ៗ គប្បីត្រូវប្រមូលផ្តុំកម្លាំងអនុវត្តចាប់ពីពេលនេះ ដល់ចុងឆ្នាំ ២០២១។ សំណូមពរគណៈកម្មាធិការ ប្រជាជនខេត្ត បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និង បណ្តាមូលដ្ឋាន គប្បីត្រូវមានការប្រមូលផ្តុំកម្លាំង លើភារកិច្ចសំខាន់ៗ គប្បីបន្តអនុវត្តដោយមានប្រ សិទ្ធភាព “គោលដៅផ្ជិត” បង្ការទប់ ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ ផង ស្តារឡើងផង និងពង្រីក សេដ្ឋកិច្ចផង។
     ស្ថិតនៅនឹងសម័យប្រជុំ តំណាងឱ្យអចិន្ត្រៃយ៍ ក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តគឹមង៉ុកថាយ បានប្តេជ្ញាចិត្តអនុវត្តភារកិច្ច សិទ្ធិអំណាចដែលបានប្រគល់ជូនបន្ទាប់ពីបានបោះឆ្នោតបណ្តាតួនាទីស្នូលរបស់ក្រុមប្រឹក្សាប្រជាជនខេត្តដូចជា៖សមូហភាពអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត សន្យានិងអនុវត្តម៉ឹងម៉ាត់ពាក្យសន្យា របស់ខ្លួនជាមួយនឹងគណៈកម្មាធិការបក្សខេត្ត ជាមួយនឹងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ម្ចាស់ឆ្នោត និង ប្រជាជនក្នុងខេត្ត ជានិច្ចកាលសាមគ្គីខិតខំបញ្ចេញ កម្លាំង អនុវត្តល្អសមត្ថភាព ភារកិច្ច និងសិទ្ធិអំណាចរបស់ខ្លួនបានត្រឹមត្រូវតាមសេចក្តីកំណត់ របស់ច្បាប់ ធានាឱ្យក្រុមប្រឹក្សាប្រជាជនធ្វើស​កម្មភាពប្រជាធិបតេយ្យ ក្រឹត្យវិន័យជាក់ស្តែង ប្រសិទ្ធភាពដើម្បីបុព្វហេតុផលប្រយោជន៍របស់​ប្រជាជន។ ប្រមូលផ្តុំកម្លាំងកសាងរចនាបទ នយោបាយ ដោះស្រាយការទុក្ខលំបាក ឧបត្ថម្ភការផលិត ធ្វើអាជីវកម្ម ជំរុញមាំការពង្រីកសេដ្ឋកិច្ច វប្បធម៌-សង្គមរក្សាខ្ជាប់ការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ខិតខំបញ្ចេញកម្លាំងបង្កភាពទម្លុះទម្លាយ ទៅមុខដើម្បីទុកឱ្យត្រាវិញសម្រេចលក្ខឋានជន បទថ្មីមុនឆ្នាំ ២០២៥ គឺជាខេត្តពង្រីកក្នុងក្រុមមុខ របស់តំបន់វាលទំនាបទន្លេគឺវឡុងមុន ឆ្នាំ ២០៣០។
     មានយោបល់បិទសម័យប្រជុំ សមមិត្ត គឹមង៉ុក ថាយសំណូមពរថា៖ឈានចូលអាណត្តិកាលថ្មីជាមួយនឹងស្មារតី “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍” ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ នឹង បន្តផ្លាស់ប្តូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការធ្វើសកម្មភាព ដើម្បីសម្រេចល្អ បណ្តាភារកិច្ច។ តំណាងក្រុមប្រឹក្សាប្រជាជនខេត្តគ្រប់រូបសកម្មលត់ដំអត្ត ចរិត តម្រិះវិជ្ជា ម្ចាស់ការសិក្សាស្រាវជ្រាវច្បាប់ និងបណ្តាសេចក្តីកំណត់មានការទាក់ទិន ច្បាមខ្ជាប់ភាពជាក់ស្តែង ដើម្បីទាន់ពេលសំណើស្នើ រួមបំពេញយោបល់យ៉ាងសកម្មទៅក្នុងការធ្វើសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តសំណូមពរថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាសមាជិកគណៈ កម្មាធិការប្រជាជនខេត្ត ជានិច្ចកាលជ្រោងខ្ពស់ ស្មារតីភារកិច្ច ផ្សព្វផ្សាយ និងចាត់តាំងអនុវត្តសំរេចភារកិច្ចដែលបាន ប្រគល់ជូនខ្ពស់បំផុត។
     សម័យប្រជុំលើកទីមួយ-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦ បានឯកភាពអនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ ៣១ យ៉ាង ក្នុងនោះមានសេចក្តីសម្រេច ចិត្តជំនាញការ ១៦ យ៉ាង និង សេចក្តីសម្រេចចិត្តស្តីអំពីបេក្ខភាព ១៥ យ៉ាង។

     លទ្ធផលអំពីបេក្ខភាពក្នុងសម័យប្រជុំលើកទីមួយក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦

     សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ អាណត្តិកាល  ២០១៦-២០២១ បានបោះឆ្នោត តែងតាំងធ្វើជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។ សមមិត្ត យឿងធីង៉ុធើ សមាជិក អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត អនុប្រ​ធានក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ អាណត្តិកាល ២០១៦ -២០២១ បានបោះឆ្នោតតែងតាំងធ្វើជាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១ -២០២៦។ សមមិត្ត គាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈឃោសនាអប់រំបក្សខេត្ត បានបោះឆ្នោតតែងតាំង ធ្វើជាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
     សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១ បានបោះឆ្នោតតែងតាំងធ្វើជាប្រធាន គណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២១-២០២៦។ បណ្តាសមមិត្ត ឡេថាញ់បិញ ង្វៀងទ្រុងហ្វាង ង្វៀងហ្វិនធៀង អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០១៦-២០២១ បានបោះឆ្នោត តែងតាំងធ្វើជាអនុប្រ ធានគណៈកម្មាធិការប្រជាជនខេត្ត អាណត្តិកាល ២០២១ -២០២៦។
     បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ រួមមាន៖ សមមិត្ត ង្វៀងក្វឹកភឿង អនុលេខាប្រចាំការបក្សទីក្រុងត្រាវិញ ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញធ្វើជាប្រធាន គណៈសេដ្ឋកិច្ច-ថវិកា។ សមមិត្ត ទ្រឿងវុាំង ត្វង ប្រធានការិយាល័យរដ្ឋបាល- គ្រប់គ្រងក្រុមប្រឹក្សាប្រជា ជនខេត្តធ្វើជាអនុប្រធានគណៈសេដ្ឋកិច្ច-ថវិកា។ សមមិត្តង្វៀងវុាំងឃីមនាយករងមន្ទីរពលកម្ម -យុទ្ធ ជនពិការ និងសង្គម ធ្វើជាប្រធានគណៈវប្បធម៌-សង្គមកិច្ច ។ សមមិត្តឡឹមវុាំងផុង អនុប្រធានគណៈ សេដ្ឋកិច្ច-ថវិកាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ ធ្វើជាអនុប្រធាន គណៈវប្បធម៌-សង្គមកិច្ច ។  សមមិ ត្រឹងវុាំងផុង អនុប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្ត ធ្វើជាប្រធានគណៈបទបញ្ញតិ ។          សមមិត្ត ថាច់ធីសាវឿន អនុប្រធានគណៈឃោ សនាអប់រំបក្សស្រុក ទីវកឹងធ្វើជាអនុប្រធានគណៈបទបញ្ញតិ ។ សមមិត្ត ថាច់យ៉ៅ ប្រធានគណៈវប្បធម៌-សង្គមកិច្ច ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ៩ ធ្វើជាប្រធានគណៈជនជាតិ។ សមមិត្ត ង្វៀងធ្វីគាវ អនុប្រធានក្រុម ប្រឹក្សាប្រជាជនស្រុកថ្កូវធ្វើជាអនុប្រធានគណៈជនជាតិ៕     
                         រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.