• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម័យប្រជុំលើកទី ២០ (សម័យប្រជុំឯកទេសបទ)-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦

21/02/2025 08:45

អនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ១០ ច្បាប់

 

កាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ចាត់តាំងសម័យប្រជុំលើកទី ២០-(សម័យប្រជុំឯកទេសបទ)  ឆ្នាំ ២០២៥។

សម័យប្រជុំលើកទី ​ ២០-(សម័យប្រជុំឯកទេសបទ) ឆ្នាំ ២០២៥។
អញ្ជើញជាអធិបតីសម័យប្រជុំមានសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត យឿងធីង៉ុកធើ សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុម ប្រឹក្សាប្រជាជនខេត្ត។
អញ្ជើញចូលរួមសម័យប្រជុំនៅមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិម បក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធាន គណៈប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥  អង្គភាពខេត្តត្រាវិញ សមមិត្ត ឡឹមមិញដាំង  អនុលេខាគណៈកម្មាធិការបក្សខេត្ត សមមិត្ត  ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំ ណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត  ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក ស្ថាប័នខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។
ថ្លែងយោបល់បើកសម័យប្រជុំ សមមិត្ត គឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានសង្កត់ធ្ងន់៖ សម័យប្រជុំឯក ទេសបទឆ្នាំ ២០២៥ នេះ មានអត្ថន័យដ៏សំខាន់ ពិភាក្សានូវបញ្ហាផ្សព្វផ្សាយសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធផ្ទាល់ដល់ការដឹកនាំ ចង្អុលការ និងជីវភាពរស់នៅរបស់ប្រជាជន។
នៅក្នុងសម័យប្រជុំនេះ មានខ្លឹមសារសំខាន់ៗ ជាច្រើននឹងបានពិភាក្សាសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១០ យ៉ាងដែល បានគណៈកម្មាធិការប្រជាជនខេត្តជម្រាបជូន សម័យប្រជុំ។ ជាមួយនឹងខ្លឹមសារសំខាន់ៗខាង លើ ក្រុមប្រឹក្សាប្រជាជនខេត្តស្នើដល់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តគ្រប់រូបគប្បីជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ ស្រាវជ្រាវឯកសារឱ្យបានច្បាស់លាស់លើកកម្ពស់បញ្ញារបស់ខ្លួនដើម្បីរួមចំណែកផ្តល់យោបល់ដោយមានគុណភាពទៅលើខ្លឹមសារនៃសម័យប្រជុំ រួមចំ ណែកដល់ភាពជោគជ័យរបស់សម័យប្រជុំ។

បណ្តាតំណាងចូលរួមសម័យប្រជុំ។ រូបថត៖ គីមឡង
ស្ថិតក្នុងសម័យប្រជុំនេះ ដោយបានការអនុសញ្ញាតរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត និងនាយកមន្ទីរមហាផ្ទៃខេត្តឆ្លងជម្រាបបណ្តាលិខិតសេចក្តីព្រាងសេចក្តីសម្រេចចិត្តជម្រាបជូនសម័យប្រជុំ។ បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្តរបាយការណ៍លទ្ធផលពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារដែលគណៈកម្មាធិការប្រជាជនខេត្តបានជម្រាបជូនសម័យប្រជុំ។បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញព្រមព្រៀងខ្ពស់ និងអនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗចំនួន ១០ ច្បាប់ដូចជា៖ (១) សេចក្តី សម្រេចចិត្តស្តីពីការកែប្រែបំពេញបន្ថែមមាត្រាទី ២ របស់សេចក្តីសម្រេចចិត្តលេខ ៨២/NQ- HĐND ចុះថ្ងៃទី ១១/១២/២០២៤ របស់ក្រុម ប្រឹក្សាប្រជាជនខេត្តស្តីពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៥។ (២) សេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នផែនការវិនិយោគសាធារណៈឆ្នាំ ២០២៥ (លើកទី ២)។ (៣) សេចក្តីសម្រេចចិត្តស្តីពីការលុបចោលសេចក្តីសម្រេចចិត្តលេខ ១៦៩/NQ-HĐND ចុះថ្ងៃទី  ១០/១២/២០១៩ របស់ក្រុមប្រឹក្សាប្រជាជន ខេត្តស្តីពីការប្រគល់ឱ្យគណៈកម្មាធិការប្រជាជនខេត្តសម្រេចចិត្តលើគោលការណ៍វិនិយោគគម្រោងការក្រុមបេ ក្រុមសេ។ (៤) សេចក្តី សម្រេចចិត្តស្តីពីការឆ្លងគម្រោងការពង្រឹង អង្គការចាត់តាំង និងធ្វើសកម្មភាពរបស់មូល និធិឧបត្ថម្ភកសិករខេត្តត្រាវិញ។ (៥) សេចក្តីសម្រេចចិត្តស្តីពីការលុបចោលអនុខ្ទង់ទី ៤ មាត្រា ទី ២ របស់សេចក្តីសម្រេចចិត្តលេខ ១៩/២០២១/ NQ-HĐND ចុះថ្ងៃទី ០៩/១២/២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់តំបន់របស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់តំបន់មិនផ្តល់ច្បាប់ ចិញ្ចឹម តំបន់ចិញ្ចឹមសត្វត្រចៀកកាំ និងគោល នយោបាយឧបត្ថម្ភការរើមូលដ្ឋានចិញ្ចឹមសត្វនៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (៦) សេចក្តីសម្រេចចិត្តស្តីពីការកំណត់អំពីគោលនយោបាយឧបត្ថម្ភចំពោះកម្មាភិបាល បុគ្គលិកថ្នាក់ឃុំ និយោជិត និងអ្នកធ្វើសកម្មភាពមិនជំនាញ  នៅថ្នាក់ឃុំដែលសេសសល់ អាស្រ័យដោយ រៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំនៅលើភូមិសាស្ត្រ ខេត្តត្រាវិញ។ (៧)  សេចក្តីសម្រេចចិត្តស្តីពីការប្រគល់ចំនួនកម្មាភិបាល បុគ្គលិកថ្នាក់ឃុំ និងចំនួនអ្នកធ្វើសកម្មភាពមិនជំនាញនៅថ្នាក់ឃុំ ឆ្នាំ ២០២៥ ឱ្យបណ្តាអង្គភាពរដ្ឋបាលស្រុក  ទីផ្សាររួមខេត្ត ទីក្រុងស្ថិតក្រោមឱវាទខេត្តត្រាវិញ។ (៨) លិខិតជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការបង្កើតបណ្តាស្ថាប័នជំនាញការស្ថិតក្រោមឱវាទគណៈកម្មាធិការប្រ ជាជនខេត្តត្រាវិញ។ (៩) លិខិតជម្រាប និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីការផ្លាស់ឈ្មោះអនុសង្កាត់នៅលើភូមិសាស្ត្រសង្កាត់ទី ៣ ទីក្រុងត្រាវិញ ខេត្តត្រាវិញ។ (១០)សេចក្តីសម្រេចចិត្តស្តីពីសម័យប្រជុំលើកទី ២០ (សម័យប្រជុំឯកទេសបទ)-ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១០។ 

បណ្តាតំណាងឯកភាពនៅសម័យប្រជុំ។ រូបថត៖ គីមឡង
ថ្លែងមតិបិទសម័យប្រជុំ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ នេះគឺជាសម័យប្រជុំមានអត្ថន័យយ៉ាងសំខាន់និងទទួលបានភាពឯកភាពខ្ពស់ ហើយអនុម័តឆ្លងសេចក្តីសម្រេចចិត្តសំខាន់ ១០ ច្បាប់។ នេះគឺជាបណ្ទាសេចក្តីសម្រេច ចិត្តសំខាន់ដើម្បីអនុវត្តបញ្ហាមួយចំនួនបម្រើការរៀបចំបន្សុទ្ធសម្រាំងយន្តការរបស់មន្ទីរ  ស្ថាប័ន ផ្នែកខេត្ត បញ្ឈប់ធ្វើសកម្មភាព ឯកូបនី យកម្ម បង្កើតថ្មីមន្ទីរ ស្ថាប័ន ផ្នែកខេត្តដំណើរការធ្វើសកម្មភាពលំនឹងតាមការចង្អុលការ របស់មជ្ឈិម។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញផ្សាយសេចក្តីសម្រេចចិត្តមួយចំនួនដើម្បីដោះស្រាយការលំបាក ជំពាក់វាក់វិន បង្កលក្ខណៈដឹកនាំបញ្ជាការលើវិស័យ មួយចំនួនស្តីពីសេដ្ឋកិច្ច-សង្គមនាពេលខាងមុខនេះ។ សមមិត្ត គឹមង៉ុកថាយ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សំណូមពរគណៈកម្មាធិការប្រជាជនខេត្តចង្អុលការបណ្តាមន្ទីរ ផ្នែកខេត្ត មូលដ្ឋានគប្បីប្រញាប់កសាងផែនការលម្អិតសេចក្តីសម្រេចចិត្តជាមួយនឹងស្មារតីប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត ធានាភាពរួសរាន់ និងប្រសិទ្ធភាពបំផុត ពង្រីកយ៉ាងខ្លាំងក្លាប្រវេណី និងភាពទម្លុះទម្លាយធ្វើសកម្មភាពផ្តាច់ប្តូរដើម្បីអនុវត្តសម្រេចជោគជ័យភារកិច្ចនយោបាយ ជាពិសេស ភារកិច្ចរៀបចំបន្សុទ្ធសម្រាំងអង្គការចាត់តាំងយន្តការ បន្សុទ្ធសម្រាំងក្របខ័ណ្ឌតាមការកំណត់ និងអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេច ចិត្តរបស់គណៈកម្មាធិការបក្សឆ្នាំ ២០២៥ សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១១ បក្ខភាគខេត្ត ផែនការពង្រីកសេដ្ឋកិច្ច-សង្គម ០៥  ឆ្នាំ ២០២0-២០២៥ រួមចំណែកសម្រេចជោគ ជ័យសម្រាប់មហាសន្និបាតបក្ខភាគលើកទី  ១២  អាណត្តិកាល ២០២៥-២០៣០។ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គឹមង៉ុកថាយ សំណូមពរគណៈកម្មាធិការប្រជាជនខេត្តទទួលបន្ទុក មានភារកិច្ចចាត់តាំងផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាប្រជាជនខេត្តដែលទើបបានអនុម័តឆ្លង។ អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាគណៈកម្មការក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាតំណាងក្រុមប្រឹក្សា ប្រជាជនខេត្តសកម្មត្រួតពិនិត្យ ឃ្លាំមើលការចាត់តាំងផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត៕ ​​   ដំណឹង-រូបថត៖ រតនា 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

Chi bộ Ban Tổ chức Tỉnh ủy hoàn thành xuất sắc nhiệm vụ chính trị nhiệm kỳ 2020 - 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.