• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម័យប្រជុំលើកទី ២ (ឯកទេសបទ)ក្រុមប្រឹក្សាប្រជាជនខេត្ត ត្រាវិញ នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦៖

14/09/2021 08:24

*អនុម័តិឆ្លងសេចក្តីសម្រេចចិត្តសំខាន់ៗ០៩ យ៉ាង

លោក គឹមង៉ុកថាយ​​ ប្រធានក្រុមប្រឹក្សា​ប្រជាជនខេត្ត ថ្លែងយោបល់នាអង្គសន្និបាត ។

​​     រសៀលថ្ងៃទី ១១ កញ្ញា ស្ថិតនៅនឹងមជ្ឈ​មណ្ឌលសន្និបាតខេត្ត ក្រោមអធិបតីរបស់អនុ​លេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សា​ប្រជាជនខេត្ត គឹមង៉ុកថាយ និងបណ្តាអនុប្រ​ធានក្រុមប្រឹក្សាប្រជានខេត្ត យឿងធីង៉ុកធើ គាងក្វឹង ក្រុមប្រឹក្សាប្រជានខេត្តបើកសម័យប្រ ជុំលើកទី ២ អាណត្តិកាល ២០២១-២០២៦។ អញ្ជើញចូលរួមមានសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ង៉ូជីកឿង អនុ លេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជា ជនខេត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ឡឹមមិញដាំង ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។
​​     សុន្ទរកថាបើកសម័យប្រជុំ សមមិត្តគឹមង៉ុថាយ សំណូមពរតំណាងក្រុមប្រឹក្សាប្រជានខេត្ត គប្បីពង្រីកប្រជាធិបតេយ្យ ប្រមូលផ្តុំប្រាជ្ញារួម បំពេញយោបល់ ពិសេសគឺពិនិត្យនូវបណ្តាខ្លឹមសារដែលមិនទាន់បានច្បាស់លាស់ ដើម្បីមានយោបល់ដាក់បញ្ហា ដើម្បីទុកឱ្យគណៈ កម្មាធិការប្រជាជនខេត្តកំណត់ត្រា ដោះស្រាយ បំភ្លឺបានច្បាស់។ នេះគឺជាសិទ្ធិ អំណាច និងក៏ជា ភារកិច្ច កាតព្វកិច្ចរបស់តំណាងក្រុមប្រឹក្សា ប្រជាជនខេត្ត រួមចំណែកឱ្យការសម្រេចជោគ ជ័យរួមរបស់សម័យប្រជុំ ទុកដល់ពេលអនុម័តិឆ្លងសេចក្តីសម្រេចចិត្តមានអនុភាពអនុវត្ត និងប្រញាប់ជូនសេចក្តីសម្រេចចិត្តទៅក្នុងជីវភាព។
     សម័យប្រជុំលើកទី ២ នេះ ក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យសម្រេចបណ្តាសេចក្តីព្រាង សំណុំជម្រាបរបស់គណៈកម្មាធិការប្រជាជន ខេត្ត។ល។ ស្តាប់គណៈសេដ្ឋកិច្ច-ថវិកា និង គណៈវប្បធម៌ - សង្គមរបស់ក្រុមប្រឹក្សាប្រជានខេត្ត របាយការណ៍ត្រួតពិនិត្យបណ្តាសេចក្តីរបាយការណ៍ សេចក្តីព្រាងសេចក្តីសម្រេចចិត្តទាក់ទិនដល់វិស័យសេដ្ឋកិច្ច-ថវិកា វប្បធម៌ -សង្គមជម្រាប់សម័យប្រជុំ និងអនុម័តិឆ្លង សេចក្តីសម្រេចចិត្តសម័យប្រជុំ។
     សម័យប្រជុំលើកនេះ ក្រុមប្រឹក្សាប្រជានខេត្ត ពិនិត្យឯកភាពអនុម័តិឆ្លងសេចក្តីសម្រេចចិត្ត សំខាន់ៗ ០៩ យ៉ាងដូចជា៖ (១) សេចក្តីសម្រេចចិត្តស្តីពីបំពេញបន្ថែមថវិកាបម្រុងបំពេញបន្ថែម មានគោលដៅឆ្នាំ ២០២១ កម្រិតឧបត្ថម្ភថវិកា កសាង ជួសជុលមូលដ្ឋានសាសនាជំនឿ ។ (២) សេចក្តីសម្រេចចិត្តស្តីពីតម្រែតម្រង់ផែន ការវិនិយោគសាធារណៈ ទុនថវិកាខេត្ត​ ឆ្នាំ ២០២១។ (៣) សេចក្តីសម្រេចចិត្តស្តីពីការ ឆ្លងនិងផ្តល់សច្ចាប័នផែនការវិនិយោគសាធា រណមធ្យមដំណាក់កាល ២០២១-២០២៥។  (៤)សេចក្តីសម្រេចចិត្តឆ្លងមតិបម្រុងផែនការវិនិយោគសាធារណៈឆ្នាំ ២០២២។ (៥)  សេចក្តីសម្រេចចិត្តធ្វើវិមជ្ឈការសិទិ្ធគ្រប់គ្រងទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជលផលស្ថិតក្រោម ក្របខណ្ឌគ្រប់គ្រងរបស់ខេត្តត្រាវិញ។ (៦) សេចក្តីសម្រេចចិត្តកំណត់កម្រិតចំណាយបម្រើ សកម្មភាពរបស់គណៈបញ្ជាការបង្ការទប់ទល់ ជាមួយនឹងអាកាសធាតុ ប្រែប្រួល និងស្វែងរកសង្រ្គោះដល់បណ្តាថ្នាក់នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ (៧) សេចក្តីសម្រេចចិត្តកែប្រែ ឧបសម្ព័ន្ធទី ២ ភ្ជាប់ជាមួយ នឹងសេចក្តីសម្រេចចិត្តលេខ ៤៥/NQ-HĐND ចុះថ្ងៃទី ០៩ ធ្នូឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ (៨) សេចក្តីសម្រេចចិត្តស្តីពីការកែប្រែបំពេញ បន្ថែមខ្ទង់ទី ៤ មាត្រាទី ១ របស់សម្រេចចិត្តលេខ ២០/NQ-HĐND ចុះថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត និងមាត្រាមួយចំនួនសេចក្តីសម្រេចចិត្តលេខ ២១/NQ-HĐND ចុះថ្ងៃទី ១៧ កក្កដាឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ (៩) សម្រេចចិត្តស្តីពីការឧបត្ថម្ភអ្នកមានសគុណចំពោះបដិ វត្តន៍ជួបលំបាកអំពីលំនៅឋាននៅលើភូមិសាស្ត្រ ខេត្តត្រាវិញ។ 

ទិដ្ឋភាពនៃអង្គសន្និបាត របស់ក្រុមប្រឹក្សា​ប្រជាជនខេត្ត ។ រូបថត៖ រតនា
  មានយោបល់បិទសម័យប្រជុំ សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជានខេត្ត បានសង្កត់ធ្ងន់ថា៖ ស្ថិតក្នុងលក្ខណៈនាពេលបច្ចុប្បន្ននេះ រួមជាមួយនឹង ការទុក្ខលំបាក សាកល្បងរបស់ស្ថានភាព អាសន្នរោគជំងឺកូវីដ-១៩ នៅមានការប្រែប្រួល យ៉ាងស្មុគស្មាញពិបាកនឹងស្មាន់បាន ភារកិច្ចរបស់បណ្តាខែចុងឆ្នាំនៅមានការធ្ងន់ធ្ងរ។ ដើម្បីទុកឱ្យការអនុវត្តសម្រេចតាមគោលដៅពង្រីក សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១។ ក្រុមប្រឹក្សាប្រ ជានខេត្តតែងចែកសន្តោស ទម្ទឹមនឹងនោះ សំណូមពរគណៈកម្មាធិការប្រជាជនខេត្តចង្អុល ការបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងប្រញាប់ចាត់តាំងអនុវត្តបណ្តាសេចក្តីសម្រេចចិត្តដែលទើបបានក្រុមប្រឹក្សាប្រជានខេត្តអនុម័តិឆ្លង យកចិត្ទទុកដាក់ដល់បណ្តាវិធានការផ្សព្វផ្សាយជាបន្ទាន់ មានប្រសិទ្ធភាព របស់បណ្តាសេចក្តីសម្រេចចិត្តស្តីអំពីការវិនិយោគសាធារណៈចាត់ទុកនេះគឺជាថាមពល មួយយ៉ាងសំខាន់ដើម្បីជម្រុញសន្ទុះកំណើន បង្កើនសេដ្ឋកិច្ច។ ក្នុងដំណាក់កាលចាត់អនុវត្តគប្បីប្រមូលផ្តុំកម្លាំងពិនិត្យឡើងវិញ និងបំពេញបន្ថែមបណ្តាភារកិច្ច វិធីសាស្ត្រ ឬខ្លឹមសារ ដែលគប្បីត្រូវកែទម្រង់ឱ្យសមស្របជាមួយនឹងភាពជាក់ស្តែងរបស់ផ្នែកមូលដ្ឋាន។ 
     ប្រមូលផ្តុំកម្គាំងចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ រក្សាខ្ជាប់សមិទ្ធិផល ដែលសម្រេចបាន មិនគប្បីធ្វេសប្រហែស អត្តនោម័ត ខ្វះការប្រុងប្រយ័ត្ន គប្បីបន្តធ្វើកោសល្យវិច័យជម្រើសទូលំទូលាយ ដំណើការ វាយតម្លៃហ្មត់ចត់ និងព្យាករណ៍គ្រោះអាសន្ន តាម ០៤ កម្រិត (គ្រោះអាសន្នយ៉ាងខ្ពស់ គ្រោះអាសន្នខ្ពស់ គ្រោះអាសន្ន និងភាពធម្ម តា) នៅតាមបណ្តាភូមិសាស្ត្រនីមួយៗ ឃុំ ស្រុក នីមួយៗដើម្បីមានបណ្តាវិធានការពន្លត់រោគជំងឺបានល្អ ដាច់ខាតមិនទុកឱ្យមានការ “រឹត បន្តឹងខាងក្រៅធូររលុងខាងក្នុង”។
     គណៈកម្មាធិការប្រជាជនខេត្តបណ្តាមន្ទីរ  ផ្នែកខេត្ត និងមូលដ្ឋានគប្បីកសាងផែនការគោល ដៅស្តារឡើងសេដ្ឋកិច្ច ដាក់ចេញបណ្តាវិធី សាស្ត្រដោយមានការប្រផ្តុំកម្លាំងឱ្យភារកិច្ចសំ ខាន់ៗទៅក្នុងសម្ភារស្ថានភាពថ្មីដើម្បីបន្តអនុ វត្តមានប្រសិទ្ធភាព “គោលដៅផ្ជិត” បង្ការទប់ ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ផង ប៉ុន្តែត្រូវខិតខំអនុវត្តសម្រេចផែនការពង្រីកសេដ្ឋកិច្ច -សង្គម និងបម្រុងថវិការដ្ឋឆ្នាំ ២០២១ ដោយ កម្រិតខ្ពស់បំផុត។ ក្នុងនោះគប្បីជ្រោងខ្ពស់ការប្តេជ្ញាចិត្តប្រមូលផ្តុំកម្លាំងអនុវត្តបណ្តាភារកិច្ច ការងារតាមគោលដៅដែលបានដាក់ចេញ  នោះគឺប្រមូលផ្តុំកម្លាំងជម្រុញការអនុវត្តន៍ផ្លាស់ ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ សំខាន់នោះ គឺផ្នែកកសិកម្ម យកចិត្តទុកដាក់ឧបត្ថម្ភការផលិត និងលក់ផលិតផលរបស់កសិករ បង្ការ ប្រឆាំងរោគជំងឺ ពិសេសគឺជំងឺរលាកដុំពកលើ ហ្វួងគោ ម្ចាស់ការទាក់ទាញការវិនិយោគ បន្តផ្សព្វផ្សាយបណ្តាវិធានការ វិធីសាស្ត្របង្កើនចំណាត់ថ្នាក់លិបិក្រមសមត្ថភាពប្រជែងថ្នាក់ខេត្ត និងបណ្តាលិបិក្រមទាក់ទិនដល់ការកែទម្រង់រដ្ឋបាល ដោះស្រាយការទុក្ខលំបាកជូន បណ្តាអាជីវកម្មបង្កើនតម្លៃផលិត និងតម្លៃនីហ រ័ណ កេណ្ឌប្រមូលបណ្តាប្រភពធនធានវិនិយោគឱ្យបណ្តាសំណង់សំខាន់ៗ តបប្រមល់ លើបណ្តាវិសយសេដ្ឋកិច្ច វប្បធម៌-សង្គម។ ទទួលយក និងចង្អុលការដោះស្រាយទាន់ពេលបណ្តាយោបល់ឆ្លុះបញ្ចាំងរបស់ប្រជាជន អំពីជីវភាព សុខភាព អាស្រ័យដោយជះឥទ្ធិពលជំងឺកូវីដ-១៩។ អនុវត្តល្អគោលនយោបាយ ចំពោះអ្នកមានសគុណ ដោះស្រាយការងារធ្វើសុខុមាលភាពសង្គម ជនជាតិ សាសនា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
     ក្រុមប្រឹក្សាប្រជានខេត្តសំណូមពរបណ្តាស្ថាប័នសារព័ត៌មានមហាជនឆ្លុះបញ្ចាំង ផ្សព្វ ផ្សាយទាន់ពេលនូវសេចក្តីសម្រេចចិត្តក្រុម ប្រឹក្សាប្រជាជនខេត្ត និងលទ្ធផលសម័យប្រជុំដល់ទូទាំងម្ចាស់ឆ្នោត និងប្រជាជនបានតាមដាន ចូលរួមត្រួតពិនិត្យ។ អចិន្ត្រៃយ៍ក្រុមប្រឹក្សា ប្រជាជនខេត្ត បណ្តាគណៈ ក្រុម ក្រុមការងារ ក្រុមប្រឹក្សាប្រជាជនខេត្ត និងតំណាងក្រុមប្រឹក្សា ប្រជានខេត្តគប្បីពង្រីកតនាទីត្រួតពិនិត្យការងារផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចចិត្ត ដែលទើបបានអនុម័តិឆ្លង៕     រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.