• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម័យប្រជុំលើកទី ១៩ ក្រុមប្រឹក្សាប្រជាជនខេត្តលើកទី ៩ បូកសរុបលទ្ធផលអាណត្តិកាល ២០១៦-២០២១

19/03/2021 07:57

អនុម័តិឆ្លងសេចក្ដីសម្រេចចិត្ត ០៩ យ៉ាង។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរដល់សមូហភាព ០៩ កន្លែងនិងបុគ្គល ២៣ រូប។

 

លោកគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ជូនបណ្ណសរសើរដល់សមូហភាព
និងបុគ្គលឆ្នើម ។
រូបថត៖ គីមឡង

        ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញនីតិកាលទី ៩ ចាត់តាំងសម័យប្រជុំលើកទី ១៩ បូកសរុបលទ្ធលអាណត្តិកាល ២០១៦-២០២១ នៅថ្ងៃទី ១៧ ខែមីនា។ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកស្រីយឿងធីង៉ុកធើ សមាជិកាគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ធ្វើអធិបតីអង្គប្រជុំ។ ចូលរួមសម័យប្រជុំមានលោក ង៉ូជីកឿង សមាជិក គណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភានីតិកាល ទី ១៤ អង្គភាពខេត្តត្រាវិញ លោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ង្វៀងវុាំងត្រៀក សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ថ្នាក់ដឹកនាំ តំណាងរដ្ឋសភានីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ៩ បណ្ដាអនុប្រធាន និងសមាជិក គណៈកម្មាធិការប្រជាជនខេត្ត តំណាងថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែកខេត្ត ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាប្រជាជន និងប្រធានគណៈកម្មាធិការប្រជាជនបណ្ដាស្រុក ទីផ្សារ រួមខេត្ត ក្រុង។ល។
         ក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត បានផ្ដុំពិភាក្សា ពិនិត្យគុណសម្បត្តិ គុណវិបត្តិអំពីការចាត់តាំងនិងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន អាណត្តិកាល ២០១៦-២០២១ ពិនិត្យបណ្ដារបាយការណ៍ សេចក្ដីជម្រាប សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តរបស់អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសភាត្រួតពិនិត្យប្រជាជន តុលាការប្រជាជន នាយកដ្ឋាន អនុវត្តសាលក្រមរដ្ឋប្បវេណី ក្រុមសមាគមចៅ ក្រមប្រជាជនរបស់តុលាការប្រជាជនខេត្ត។
         សម័យប្រជុំបានពិភាក្សា ឯកភាពអនុម័តិឆ្លងសេចក្ដីសម្រេចចិត្ត ០៩ យ៉ាង៖ (១) សេចក្ដីសម្រេចចិត្តស្ដីពីការកំណត់កម្រិតដក (អត្រា%) ទុកមកព័ន្ធការពារបរិស្ថានចំពោះទឹកសំណល់ ក្នុងការប្រជុំជីវភាពលើភូមិសាស្រ្ដខេត្តត្រាវិញ។ (២) សេចក្ដីសម្រេចចិត្តស្ដីពីការកំណត់កម្រិត ចំណាយពេលវេលាឧបត្ថម្ភបម្រើការបោះឆ្នោត តំណាងរដ្ឋសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ (៣) សេចក្ដីសម្រេចចិត្តស្ដីពីការតម្រែតម្រង់ បំពេញបន្ថែមរបៀប លៃលកផែនការវិនិយោគសាធារណៈកំណត់ពេលមធ្យមដំណាក់កាល ២០២១-២០២៥។ (៤) សេចក្ដីសម្រេចចិត្តស្ដីពីការតម្រែតម្រង់ បំពេញបន្ថែមផែនការទុនវិនិយោគសាធារណ ឆ្នាំ ២០២១។ (៥) សេចក្ដីសម្រេចចិត្តស្ដីពីការ កំណត់គោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្មខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥។ (៦) សេចក្ដីសម្រេច​ ចិត្តស្ដីពីការអនុម័តិឆ្លងការតម្រែតម្រង់ បំ ពេញបន្ថែមសារប័នសំណង់ គម្រោងការដែល ត្រូវប្រមូលដី និងតម្រូវការផ្ទេរគោលដៅប្រើប្រាស់ដី ផលិតស្រូវ ដីដាំព្រៃឈើការពារមកប្រើប្រាស់ ក្នុងគោលដៅផ្សេងក្នុងឆ្នាំ ២០២១ លើភូមិសាស្រ្ដខេត្តត្រាវិញ។ (៧) សេចក្ដីសម្រេចចិត្តស្ដីពីការឧបត្ថម្ភកែលម្អលំនៅឋាន ជូនគ្រួសារក្រីក្រ គ្រួសារជិតក្រលើភូមិសាស្រ្ដ ខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥។ (៨) សេចក្ដីសម្រេចចិត្តស្ដីពីការបង្កើតការិយាល័យគណៈប្រតិភូតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ។ (៩) សេចក្ដីសម្រេចស្ដីពីការដាក់តំណែងប្រធានការិយាល័យក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ អាណត្តិកាល ២០១៦-២០២១។
         ថ្លែងយោបល់ក្នុងសម័យប្រជុំ លោក ង៉ូជីកឿង បានស្ងើចសរសើរ វាយតម្លៃខ្ពស់បណ្ដាលទ្ធផលដែលក្រុមប្រឹក្សាប្រជាជនខេត្ត សម្រេចបានក្នុងអាណត្តិកាលកន្លង រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តត្រាវិញលើកទី ១០ អាណត្តិកាល ២០១៥-២០២០ ជាគ្រឹះធារសម្រាប់អនុវត្ត សម្រេចជោគជ័យបណ្ដាគោលដៅភារកិច្ច វិធីសាស្រ្ដ ផែនការពង្រីកសេដ្ឋកិច្ច-សង្គម ០៥ ឆ្នាំខាងមុខតាមស្មារតីសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ ដាក់ចេញ។ ចង្អុលការក្នុងពេលខាងមុខ លោក ង៉ូជីកឿង បានស្នើ៖ ដើម្បីទិវាបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥ និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦ ជាទិវាសំខាន់របស់ទូទាំងប្រជាជន ពិតប្រាកដនោះ បណ្ដាថ្នាក់ បណ្ដាផ្នែក អង្គភាព មូលដ្ឋានសហការស្អិតល្មួតរួចផ្សព្វផ្សាយ សកម្មការត្រៀមបម្រុង និងចាត់តាំងបោះឆ្នោត ធានាឲ្យមានប្រជាធិបតេយ្យភាព ត្រូវតាមច្បាប់សុវត្ថិភាព ប្រិតសំចៃ ជាពិសេស ពិនិត្យម៉ត់ចត់ កសាងបណ្ដាវិធានការទប់ទល់ទាន់ពេល ជាមួយនឹងស្ថានភាពជំងឺកូវីដ-១៩ អាចនឹងកើតឡើង។ ទន្ទឹម នឹងនោះ ត្រៀមបម្រុងឲ្យបានល្អបណ្ដាលក្ខណៈបម្រើសម័យប្រជុំលើកទី ១ ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ព្រោះនេះជាសម័យប្រជុំសំខាន់ដំណើរការបោះឆ្នោតតួនាទីស្នូលរបស់ក្រុមប្រឹក្សាប្រជាជន គណៈ កម្មាធិការប្រជាជន។ អចិន្រ្តៃយ៍ បណ្ដាគណៈនៃក្រុមប្រឹក្សាប្រជាជនផ្ដុំស្រាវជ្រាវ ធ្វើសេនាធិការជំនួយក្រុមប្រឹក្សាប្រជាជន នីតិកាលថ្មីកសាងល្អកម្មវិធី ខ្លឹមសារសម័យប្រជុំបន្តពង្រីកល្អតួនាទីស្ថាប័នសិទ្ធិអំណាចរដ្ឋនៅមូលដ្ឋាន។
        នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរដល់សមូហភាព ០៩ កន្លែងនិងបុគ្គល ២៣ រូបដែលមានស្នាដៃ ឆ្នើមក្នុងកិច្ចចង្អុលការសហការបម្រើ បណ្ដាសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញ នីតិកាលទី ៩ អាណត្តិកាល ២០១៦-២០២១៕ 

ប្រែសម្រួល៖   ថាច់ហ្វាង

 

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.