• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្ត​ ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅធ្វើការ ត្រួតពិនិត្យការបង្ការជំងឺរលាកដុំពកស្បែកលើសត្វគោ ក្របីនៅស្រុកថ្កូវ

14/09/2021 08:36

កាលពីថ្ងៃទី ១២ កញ្ញា សមមិត្តឡេវុាំង​ហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេថាញ់បិញ អនុប្រធានគណៈកម្មា​ធិការប្រជាជនខេត្ត អញ្ជើញទៅធ្វើការត្រួត ពិនិត្យការអនុវត្តន៍បណ្តាវិធានការជាបន្ទាន់ទប់ទល់ជាមួយនឹងជំងឺរលាកដុំពកស្បែកលើ សត្វគោ ក្របីនៅឃុំភឿកហ៊ឹង និងហាមយ៉ាងស្រុកថ្កូវ។

សមមិត្តឡេវុាំង​ហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ ត្រួតពិនិត្យជំងឺរលាកដុំពកស្បែកលើ សត្វគោ ក្របីនៅ ស្រុកថ្កូវ។
     តាមសេចក្តីរបាយការណ៍របស់គណៈចង្អុលការបង្ការ ទ​ប់ស្កាត់រោគជំងឺលើឈើដាំ សត្វចិញ្ចឹម និងជលផលស្រុកថ្កូវបានឱ្យដឹងថា៖ រោគជំងឺរលាកដុំពកស្បែកគោ ក្របី មានកើតឡើងហ្វួងគោចិញ្ចឹមរបស់ ០៩/១៥ ឃុំ ទីប្រជុំជនក្នុងស្រុក ជាមួយនឹងចំនួនគោសរុបរួម ៦៦៥/២.៣៧៥ ក្បាល របស់គ្រួសារចិញ្ចឹម ៣៧៦ គ្រួ។ ក្នុងនោះ ស្រុកថ្កូវកម្ទេចចោលគោ ២៣ ក្បាល ជាមួយនឹងទម្ងន់សរុបរួម ៤.៤៩៨,៥ គីឡូក្រាម។ គិតមកដល់ពេលនេះ កងកម្លាំងមុខជំនាញបានចាត់តាំងចាក់ថ្នាំ បង្ការបាន ៣២.០០០ ម្ជុល ជូនគ្រួសារចិញ្ចឹម ៨.៥២១ គ្រួ សម្រេច ៨៦,៣% នៃចំនួនហ្វួងគោសរុបរួមដែលស្ថិតក្នុងក្របខ័ណ្ឌចាក់ថ្នាំ។ ដោយឡែកឃុំភៀកហ៊ឹងសម្រេចបាន ៨៨% ឃុំហាមយ៉ាងសម្រេចបាន ៦០%។ ទន្ទឹមនឹង នោះចាត់តាំងបាញ់ថ្នាំបន្សាបពុលសម្លាប់រោគ បាន ៧៦.៥០០ ម៉ែត្រាក្រ​ឡា ណែនាំគ្រួសារ ចិញ្ចឹមសត្វបាញ់ថ្នាំសម្លាប់រោគសត្វរុយ មូស អង្គែ  ល្បោម។ល។នៅនឹងតំបន់ចិញ្ចឹមគោដើម្បី សម្លាប់អន្តរកម្មឆ្លងមេរោគ។
     មានយោបល់នៅនឹងឃុំទាំងពីរភឿកហ៊ឹង និងហាមយ៉ាង សមមិត្ត ឡេវុាំងហាំង វាយតម្លខ្ពស់ចំពោះការងារបង្ការកំចាត់រោគជំងឺរលាក​​ដុំពកស្បែកគោ ក្របីរបស់ស្រុកថ្កូវ។ ពិសេស គឺអត្រាចាក់ថ្នាំបង្ការសម្រេចអត្រាខ្ពស់។ ទន្ទឹមនឹងនោះ សមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរបណ្តាមូលដ្ឋាន និងគណៈ ចង្អុលការស្រុកថ្កូវគប្បីយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយដើម្បីទុកឱ្យអ្នកចិញ្ចឹមឃើញ បានប្រសិទ្ធភាពរបស់ការងារចាក់ថ្នាំគឺជាវិធាន ការបង្ការជំងឺល្អបំផុត ដើម្បីកាត់បន្ថយអន្តរាយរបស់អ្នកចិញ្ចឹម។ ស្រុកថ្កូវគឺជាស្រុកដែលមានហ្វួងគោចិញ្ចឹមច្រើនបំផុតរបស់ខេត្ត ហេតុនោះហើយ ដើម្បីបង្ការរោគជំងឺឱ្យមានប្រសិទ្ធ ភាពនោះ ស្រុកថ្កូវគប្បីយកចិត្តទុកដាក់ដល់ការពង្រីកតួនាទីរបស់បណ្តាក្រុមកូវីដសហគមន៍ទៅក្នុងការងារលើកកម្ពស់ការងារផ្សព្វផ្សាយ។ ពិសេសគឺជំរុញរហ័សសន្ទុះកំណើន ចាក់ថ្នាំបង្ការឱ្យបានត្រឹមត្រូវតាមកម្មវិធីគោចរ ផែនការរបស់ស្រុកដែលបានដាក់ចេញ ដើម្បី ឆាប់រុញច្រានរោគជំងឺ ធានាការផលិត លំនឹង ជីវភាពរបស់ប្រជាជន៕         ហុងភុក-រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.