28/07/2023 08:09
សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សួរសុខទុក្ខ និងជូនអំណោយអ្នកម្ដាយវៀតណាមវីរភាព។ រូបថត៖ ឌឹកហ្វី
កាលពីថ្ងៃទី ២៣ ខែកក្កដា សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកម្ដាយវៀតណាមវីរភាព ង្វៀងធីភៀង នៅអនុសង្កាត់លេខ ៤ សង្កាត់ទី ១។ អ្នកម្ដាយវៀតណាមវីរភាព ត្រឹងធីបៃ នៅភូមិទី ១៧ ឃុំឡុងហ៊ឺវ។ យុទ្ធជនពិការ ង្វៀងវុាំងណើយ នៅភូមិទី ១៥ ឃុំឡុងហ៊ឺវ។ យុទ្ធជនពិការ ង្វៀងវុាំងឡាយ នៅភូមិទី ១១ ឃុំឡុងហ៊ឺវ និងអតីតយុទ្ធជន យឿងវុាំងទឺយ នៅភូមិទី ១១ ឃុំឡុងហ៊ឺវ។
នៅបណ្ដាកន្លែងបានអញ្ជើញទៅដល់ សមមិត្តឡឹមមិញដាំង បានសម្ដែងភាពស្និទ្ធស្នាលសួរសសុខទុក្ខពីសុខភាព ជីវភាពស្មារតី និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកយ៉ាងធំធេងរបស់បណ្ដាគ្រួសារគោល នយោបាយក្នុងបុព្វហេតុតស៊ូរំដោះជនជាតិ ឯកភាពមាតុភូមិ។ សមមិត្តអនុលេខាបក្សខេត្ត សង្ឃឹមថា បណ្ដាអ្នកម្ដាយវៀតណាមវីរភាព គ្រួសារសាច់ញាតិយុទ្ធជនពលី យុទ្ធជនពិការ បន្តពង្រីកប្រវេណីបដិវត្តន៍ រស់នៅរីករាយ សុខភាពមាំមួន និងជានិច្ចកាលធ្វើគំរូភ្លឺស្វាងសម្រាប់ កូនចៅយកតម្រាប់តាម។
ឆ្លើយតបពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ បណ្ដាអ្នកម្ដាយវៀតណាមវីរភាព គ្រួសារសាច់ញាតិយុទ្ធជនពិការ-ពលីសន្យាថា នឹងពង្រីកប្រវេណីល្អល្អះរបស់គ្រួសារ ជំរុញទឹកចិត្ត ជំរុញស្មារតីកូនចៅរៀនសូត្រ ពលកម្ម និងមានការលះបង់ រួមចំណែកកសាងមាតុភូមិយ្វៀងហាយពីមួយថ្ងៃកាន់តែរីកចម្រើនបន្ថែមទៀត៕ ប្រែសម្រួល៖ សម្បត្តិ