• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្តវ៉វុាំងថឿងរក្សាតំណែងជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម

07/03/2023 08:27

បណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋបោះឆ្នោតតែងតាំងតំណែងប្រធានរដ្ឋ។

ស្ថិតក្នុងសម័យប្រជុំរដ្ឋសភាវិសាមញ្ញលើក​ ទី ៤ រដ្ឋសភានីតិកាលទី ១៥ លោក វ៉វុាំងថឿង បានបោះឆ្នោតតែងតាំងធ្វើជាប្រធានរដ្ឋប្រទេស​សាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិកាល ២០២១-២០២៦។ 
កាលពីថ្ងៃទី ០២ ខែមីនា សម័យប្រជុំវិសាមញ្ញលើកទី ៤ របស់រដ្ឋសភានីតិកាលទី ១៥ បាន បើកសម័យប្រជុំជាមួយនឹងខ្លឹមសារពង្រឹងតំណែងប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គម និយមវៀតណាម។ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានជម្រាបរដ្ឋសភាពិនិត្យបោះឆ្នោតតែងតាំងលោកវ៉វុាំងថឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស តំណាងរដ្ឋសភានីតិកាលទី ១៥ របស់ ក្រុមប្រតិភូតំណាងរដ្ឋសភាទីក្រុងដាណាំង- រក្សាតំណែងជាប្រធានរដ្ឋប្រទេសសាធារណ រដ្ឋសង្គមនិយមវៀតណាម អាណត្តិកាល ២០២១ -២០២៦។  ជាមួយនឹងតំណាងយល់ព្រមចំនួនច្រើន រដ្ឋសភាបានអនុម័តឆ្លងសេចក្តីសម្រេចចិត្តបោះឆ្នោតតែងតាំងលោកវ៉វុាំងថឿងរក្សាតំណែងប្រធានរដ្ឋ អាណត្តិកាល ២០២១-២០២៦។ 
ប្រធានរដ្ឋវ៉វុាំងថឿងធ្វើសច្ចាប្រណិធានក្រោមទង់ជាតិ ចំពោះមុខរដ្ឋសភា និងប្រជាជន ម្ចាស់ឆ្នោតទូទាំងប្រទេសថា៖ ខ្ញុំជាប្រធានរដ្ឋប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម សូមសច្ចាប្រណិធាន៖ស្មោះត្រង់ដាច់អហំការជាមួយនឹងមាតុភូមិ ជាមួយនឹងប្រជាជន ជាមួយនឹងរដ្ឋធម្មនុញ្ញប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបញ្ចេញកម្លាំងអនុវត្តសម្រេចល្អភារកិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។  
តំណាងឱ្យរដ្ឋសភាប្រទេសសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រធានរដ្ឋសភា វឿងឌិញហ្វេ កំណត់ត្រាពាក្យសច្ចាប្រណិធានរបស់ ប្រធានរដ្ឋវ៉វុាំងថឿង ទន្ទឹមនឹងនោះ ប្រសិទ្ធពរដ៏ល្អប្រសើរបំផុត និងជូនបាច់ផ្កាដល់ប្រធានរដ្ឋវ៉វុាំងថឿង៕

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.