02/03/2021 09:08
ក្រុមប្រតិភូការងារអញ្ជើញត្រួតពិនិត្យ បណ្តាប្រព័ន្ធធារាសាស្ត្រវាលស្រែ លូបង្ហូតទឹកដើមទង ។ រូបថត៖ គីមត្រា
សមមិត្តលេខាបក្សខេត្តរួមជាមួយនឹងក្រុមប្រតិភូការងារបានចុះទៅពិនិត្យផ្ទាល់ស្ថានភាព ប្រព័ន្ធធារាសាស្ត្រវាលស្រែនៅប្រឡាយ ០៣ កុម្ភៈ លើភូមិសាស្ត្រស្រុកថ្កូវ និងស្វែងយល់វិធីសាស្ត្រគម្រោងការផ្សព្វផ្សាយកសាងប្រព័ន្ធ បណ្តាលូបង្ហូតទឹកនៅលើទូទាំងកំណាត់ដើម្បី គោលដៅនាំយក និងស្តូកទឹកសាបបម្រើឲ្យផ្ទៃដីផលិតកសិកម្មលើភូមិសាស្ត្រស្រុកថ្កូវ និង ស្រុកយ្វៀងហាយ ពិសេសគឺការពារផ្ទៃដីផលិត ស្រូវរដូវសម្រករបស់ប្រជាកសិករដែលស្ថិតក្នុងបាតុភូតជ្រាបជាតិជូរប្រៃពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែស៊ីជម្រៅទៅក្នុងវាលស្រែ។ ប្រឡាយ ០៣ កុម្ភៈ គឺជាធារាសាស្ត្រមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជាផ្គត់ផ្គង់ទឹកសម្រាប់ ការផលិតកសិកម្មរបស់ប្រជាកសិករមូលដ្ឋាន ជាមួយនឹងផ្ទៃដីផលិតកសិកម្មរាប់ពាន់ហិកតា។ អាស្រ័យហេតុនោះ ដើម្បីធានាគ្រប់បរិមាណ ទឹកសាបបម្រើឲ្យការផលិតក្នុងពេលខាងមុខ នេះ ខេត្តត្តាវិញកំពុងបង្កើតគម្រោងការ និងមានតម្រូវការប្រភពថវិកាមួយចំនួនធំសម្រាប់ វិនិយោគបណ្តាលូបង្ហូតទឹកបញ្ជាទឹកសម្រាប់ ការផលិតរបស់ប្រជាកសិករ។
ក្រុមប្រតិភូការងាររបស់សមមិត្តលេខាបក្សខេត្ត ចុះទៅត្រួតពិនិត្យផ្ទាល់ប្រព័ន្ធធារាសាស្ត្រ នៅនឹងត្រាង្វាជាកន្លែងតភ្ជាប់រវាងខេត្តត្រាវិញ និងខេត្តវិញឡុង ត្រួតពិនិត្យផ្ទាល់នៅលូធារាសាស្ត្ររបស់កំណាត់ប្រឡាយម៉ាយភើប-ង៉ាហូ។ នេះគឺជាសំណង់ធារាសាស្ត្រទាំង ០២ យ៉ាងសំខាន់ដែលនាំយកប្រភពទឹកសាបពីទន្លេមាំងទិចខេត្តវិញឡុងមកបណ្តាប្រព័ន្ធធារាសាស្ត្រលើភូមិ សាស្ត្រខេត្តត្រាវិញពេលដែល បណ្តាលូបង្ហូតទឹកដើមទងលើភូមិសាស្ត្រខេត្ត ត្រូវបិទអាស្រ័យដោយទឹកប្រៃជ្រាបចូល។ តាម នោះ ប្រព័ន្ធនឹងផ្គត់ផ្គង់ទឹកស្រោចស្រពបំពេញបន្ថែមឲ្យផ្ទៃដីផលិតស្រូវរបស់ស្រុកកាងឡុង ថូវថាញ់ និងកូវង៉ាងប្រមាណ ៣០.០០០ ហិកតា ទន្ទឹមនឹងនោះ បង្កើនសមត្ថភាពជម្រះជាតិជូរ ប្រៃឲ្យផ្ទៃដីធម្មជាតិរបស់ខេត្តត្រាវិញប្រមាណ ១៦០.៦៨០ ហិកតា។ ចំពោះគម្រោងការនេះ ខេត្តត្រាវិញកំពុងពិនិត្យជម្រាបជូនវិធីសាស្ត្រ ដើម្បីសំណើដំណើរការវិនិយោគ បណ្តាលូបង្ហូតទឹកដើមទងសំខាន់ៗ នៅតាមបណ្តាញតភ្ជាប់ព្រំប្រទល់ ដើម្បីចលនាស្តូកទឹកសាបបម្រើឲ្យការផលិតកសិកម្មជូនប្រជា ជនក្នុងខេត្ត។
ដោយបានដឹង ក្នុងរយៈពេលកន្លងហើយជាមួយនឹងប្រភពទុនផ្សេងៗគ្នា ខេត្តបានវិនិយោគរាប់ពាន់លានដុងសម្រាប់កសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីឆ្លើយតបសំណូមពរផ្លាស់ប្តូររចនាផលិតកសិកម្មតាមទិសដៅពហុសណ្ឋានពូជឈើដាំ សត្វចិញ្ចឹម លើកកម្ពស់លទ្ធផលផលិត។ យោងតាមនោះ បណ្តាសំណង់ធារាសាស្ត្រវាលស្រែនៅលើភូមិសាស្ត្រមូលដ្ឋានបានវិនិយោគក៏បាន អនុវត្តកសាង និងក្លាយជា រូបរាងប្រព័ន្ធធារាសាស្ត្រ សុក្រឹតធានាឲ្យការ រាំងស្កាត់ទប់ទល់ជាមួយ នឹងជាតិជូរប្រៃ ស្តូក ទឹកសាប បង្ការទឹកជន់លិចឲ្យផ្ទៃដីធម្មជាតិប្រ មាណ ២២៩.៥០០ ហិកតា ក្នុងនោះ មានផ្ទៃដី ផលិតកសិកម្មប្រមាណ ១៧៦.០០០ ហិកតា៕
គឹមត្រា-រតនា