• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង៖ ប្រមូលផ្តុំកម្លាំងធ្វើលម្អិតសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់ លំដាប់ថ្នាក់ និងចាត់តាំងផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាព

19/01/2021 08:10

                                 បណ្តាតំណាងចូលរួមសន្និបាត ។ រូបថត៖​ ផាងត្វឹង

     ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៣-១៤ មករា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតគណៈ កម្មាធិការបក្សខេត្ត លើកទី ៣ ដើម្បីបូកសរុបលទ្ធផលស្ថានភាពផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តស្តីអំពីភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម កសាងប្រព័ន្ធនយោបាយឆ្នាំ ២០២០ កសាងសេចក្តីសម្រេចចិត្ត ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត។ សមមិត្តង៉ូជីកឿង លេខាបក្សខេត្ត និងបណ្តាអនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។
     ឆ្នាំ  ២០២០  គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រមូលផ្តុំកម្លាំងដឹកនាំចង្អុលការផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ចនយោបាយ សម្រេចលទ្ធផលយ៉ាងសកម្ម។ ទ្រង់ទ្រាយសេដ្ឋកិច្ចប៉ាន់ស្មានសម្រេចបាន ៦៣,៧៦៧ ពាន់់លានដុង ផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចមានការវិវឌ្ឍន៍យ៉ាងសកម្ម និងសម្រេចលើសកម្រិតផែនការសេចក្តីសម្រេចចិត្តដាក់ចេញតម្លៃ RGDP គិតជាមធ្យមលើមនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេចបាន ៦៣,១៤ លានដុង ផលិតកសិកម្មសន្សឹមៗ នឹងបានស្តារឡើងនិងអភិវឌ្ឍ គ្រាន់បើតម្លៃផលិតតាមការប្រៀបធៀបឆ្នាំ ២០១០ ក្នុងទូទាំងផ្នែកសម្រេចបាន ២៧.៥២៨ ពាន់ លានដុង សម្រេចជិត ៩៥% នៃសេចក្តីសម្រេចចិត្តឆ្នាំ។ ចលនាកសាងជនបទថ្មី កសាងទីក្រុងអារ្យធម៌បានផ្សព្វផ្សាយមានប្រសិទ្ធផល អនុ វត្តមានប្រសិទ្ធភាពការងារបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ។ បណ្តាគោលនយោបាយធានាសុខុមាលភាពសង្គមបានផ្សព្វផ្សាយទាន់ពេល និងជាក់ស្តែងជីវភាពរស់នៅរបស់ប្រជាជនបានលំនឹង។ ការកែទម្រង់រដ្ឋបាលមានការវិវឌ្ឍយ៉ាងសកម្ម។ សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាខ្ជាប់។ល។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយបន្តនឹង បានដឹកនាំចង្អុលការអនុវត្តមានប្រសិទ្ធភាព។ ពិសេសគឺសកម្មភាពរបស់រណសិរ្សមាតុភូមិ និងបណ្តាអង្គការមហាជនបន្តនឹងបានលើកកម្ពស់។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បានប្រមូលផ្តុំកម្លាំងដឹកនាំចង្អុលការធ្វើល្អការងារត្រៀមបម្រុង និងចាត់តាំងមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២៥ មហាសន្និបាតតំណាងបក្ខ ភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ -២០២៥។
     ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបានពិភាក្សាវាយតម្លៃលទ្ធផលសម្រេចបាន និងសំណើស្នើវិធីសាស្ត្រដើម្បីជម្នះភាពថមថយ ក្នុងការអនុវត្តន៍សេចក្តីសម្រេចចិត្តស្តីអំពីពង្រីកសេដ្ឋកិច្ច-សង្គម កសាងប្រព័ន្ធនយោបាយឆ្នាំ ២០២០ កសាងសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្តដើម្បីអនុវត្តមានប្រសិទ្ធភាពភារកិច្ចការងារកសាងបក្ស ពង្រីកសេដ្ឋកិច្ច-សង្គម។
     មានយោបល់ចង្អុលការសមមិត្តលេខាបក្សខេត្ត ង៉ូជីកឿងបានសំណូមថា៖ ឆ្នាំ ២០២១ នេះ​ គប្បីប្រមូលផ្តុំកម្លាំងកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំរឹងមាំប្រមូលផ្តុំកម្លាំង ធ្វើលម្អិតសេចក្តីសម្រេចចិត្តមហាសន្និបាតគ្រប់លំដាប់ថ្នាក់ និងចាត់តាំងផ្សព្វផ្សាយអនុវត្តសម្រេចប្រសិទ្ធភាព។ ថ្នាក់នីមួយៗ ផ្នែកនីមួយៗគប្បីម្ចាស់ការបំផុសចលនាបញ្ជាក់ឲ្យបានបញ្ហាថ្មីឬការជួបលំបាកដើម្បីធ្វើសេនាធិការជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ដឹកនាំចង្អុលការទាន់ពេល បន្តអនុវត្តល្អ សេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ (នីតិ កាលទី ១២) “ស្តីអំពីបង្កើនការកសាងរៀបចំបក្ស ទប់ស្កាត់រុញច្រានភាពថមថយអំពីសតិ អារម្មណ៍នយោបាយ សីលធម៌ របៀបរស់នៅ បណ្តាភាពត្រដាង “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងផ្ទៃក្នុងដោយភ្ជាប់ ជាមួយនឹងសារាចរលេខ ០៥-CT/TW ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យ នយោបាយស្តីអំពីរៀនសូត្រនិងធ្វើតាមសីល ធម៌ ឥរិយាបថហូជីមិញ បង្កើនការការពារគ្រឹះ ធារសតិអារម្មណ៍របស់បក្ស បដិសេធបណ្តា ទស្សនខុសឆ្គងអមិត្ត ពិសេសគឺនៅមុន ក្នុង និងក្រោយពេលដែលប្រព្រឹត្តមហាសន្និបាតលើកទី ១៣ របស់បក្ស គប្បីជ្រោងខ្ពស់ភារកិច្ច ស្មារតីធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ពិសេស គឺអ្នកជាប្រមុខគណៈកម្មាធិការបក្ស ស្ថាប័ន អង្គភាព លើកកម្ពស់លទ្ធភាព ប្រសិទ្ធភាពគ្រប់ គ្រងរបស់យន្តការរដ្ឋគ្រប់លំដាប់ថ្នាក់។ បន្ត អនុវត្តដោយមានប្រសិទ្ធភាព “គោលដៅផ្ជិត” បង្ការអាសន្នរោគជំងឺផងការពារសុខភាពជូន ប្រជាជនផងស្តារឡើងការពង្រីកសេដ្ឋកិច្ច-សង្គមផង លើកកម្ពស់គុណភាព ប្រសិទ្ធភាព កម្លាំងប្រជែងរបស់ខឿនសេដ្ឋកិច្ច ធានាបង្កើន សន្ទុះកំណើន ស្ថិរភាព កេណ្ឌប្រមូលកម្លាំងទាញយកល្អប្រភពធនធានវិនិយោគ យកចិត្ត ទុកដាក់ពង្រីកប្រភពធនធានមនុស្សគុណភាព ខ្ពស់ភ្ជាប់ជាមួយនឹងអនុវត្តវិទ្យាសាស្ត្រ-បច្ចេក វិទ្យា និងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ អនុវត្តល្អបណ្តា ភារកិច្ចពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម ធានា សុខុមាលភាពសង្គម និងការងារបរិស្ថាន ជំ រុញមាំកែទម្រង់រដ្ឋបាល បង្កបរិស្ថានវិនិយោគ​ធ្វើអាជីវកម្មរលូន​ ងាយស្រួល បង្កើនក្រឹត្យ វិន័យ លើកកម្ពស់លទ្ធផលការងារបង្ការប្រឆាំង នឹងអំពើពុករលួយខ្ជះខ្ជាយ អនុវត្តល្អការងារដោះស្រាយបណ្តឹងតវ៉ាថ្កោលទោស បង្ការប្រ ឆាំងនឹងអំពើពុករលួយខ្ជះខ្ជាយ កាត់បន្ថយ ឧក្រឹដ្ឋជន ពិសេសគឺគ្រឿងញៀន រក្សាខ្ជាប់សន្តិ សុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បញ្ចេញកម្លាំងកសាងត្រាវិញសម្រេចលក្ខឋានជនបទ ថ្មីមុនឆ្នាំ ២០១៥ ខិតខំដើម្បីត្រាវិញគឺជាខេត្ត អភិវឌ្ឍន៍ក្នុងក្រុមនាំមុខរបស់តំបន់វាលទំនាប ទន្លេគឺវឡុងមុនឆ្នាំ ២០៣០៕    រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

TRỰC TIẾP: Quốc hội thảo luận về sửa đổi, bổ sung một số điều của Hiến pháp năm 2013

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

Tặng bằng khen cho 32 tập thể, cá nhân có thành tích tiêu biểu trong phong trào khởi nghiệp

Khát vọng vươn cao trên vùng đất nông thôn mới

Tập trung xây dựng phương án nhân sự cấp ủy đảm bảo tỷ lệ nữ, dân tộc theo quy định

Chiến sĩ mới Trung đoàn 926 tự tin bước vào kiểm tra 3 tiếng nổ

Phát huy vai trò Công an cấp xã trong bảo đảm trật tự, an toàn giao thông

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.