04/03/2021 13:18
សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខ និងស្វែងយល់អំពីក្រុមហ៊ុនចំកាតច្នៃដូងខ្ទិះនៅស្រុកទីវកឹង-
កូវកែ ។ រូបថត៖ គីមត្រា
រួមដំណើរជាមួយនឹងក្រុមប្រតិភូមានសមមិត្ត ឡេវុាំងហាំង អនុលេខា បក្សខេត្ត ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត សមមិត្ត ង្វៀងហ្វីន ធៀង សមាជិគណៈប្រតិបត្តិ ការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជា ជនខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត។
បានដឹង នេះគឺជាអាជីវកម្ម ០២ កន្លែងធ្វើ សកម្មភាពក្នុងវិស័យកែច្នៃគ្រឿងអាហារ ពីបណ្តាផលិតផលប្រណីតរបស់មូលដ្ឋាន ក្នុងនោះ ក្រុមហ៊ុនចំកាតត្រាវិញ Farm សព្វថ្ងៃនេះ កំពុងធ្វើអាជីវកម្ម ០៦ ផលិតផល ដូចជា៖ ទឹកដមផ្កាដូងស្រស់ ទឹកដមផ្កាដូងខាប់ ស្កផ្កាដូង គ្រាប់កាកៅឆ្អើរសម្ងួតទឹកដមផ្កាដូង ទឹកដមផ្កា ដូងឡើងដំបែ ដំណាប់ម្នាស់ទឹកដមផ្កាដូង។ ក្រុមហ៊ុនចំកាតកែច្នៃដូងខ្ទិះកូវកែមានផលិតផលដូងខ្ទិះសរសៃ Vicosap គ្រាប់ស្កដូងខ្ទិះ (មានរសជាតិពីកាកៅ ស្លឹកច័ន្ទ) ដូងខ្ទិះឆ្អើរសម្អួត ល្មូត។ល។
ស្ថិតនៅនឹងបណ្តាកន្លែងទៅដល់ សមមិត្ត លេខាបក្សខេត្ត ង៉ូជីកឿងបានចង្អុលការបណ្តា មន្ទីរ ផ្នែកខេត្ត គប្បីប្រមូលផ្តុំឧបត្ថម្ភដល់អាជីវកម្មអំពីហេដ្ឋារចនាសម័្ពន្ធ ធានាប្រភពអគ្គិសនី លំនឹងក្នុងការផលិត-ធ្វើអាជីវកម្មពេលដែលអាជីវកម្មមានតម្រូវការលើកកម្ពស់សម្ភារៈពង្រីក ទូលាយទម្រង់ផលិត កេណ្ឌប្រមូលបណ្តាប្រ ភពទុន គម្រោងការក្នុងបណ្តាកម្មវិធី ដើម្បីឧបត្ថម្ភ ជួយដល់អាជីវកម្មវិនិយោគពង្រីកទូលាយរោងចក្រ តំបន់វត្ថុធាតុដើម និងចងសម័្ពន្ធទីផ្សារ ជំរុញការផ្សព្វ ផ្សាយផលិតផល៕
ប្រែសម្រួល៖ រតនា