• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង សួរសុខទុក្ខប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ២០២៤

12/04/2024 09:42

ក្រុមប្រតិភូការងាររបស់សមមិត្តលេខាបក្សខេត្តង៉ជីកឿងថតរូបអនុស្សាវរីយ៍ជាមួយព្រះឧបជ្ឈាយ៍គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់។   រូបថតៈ បាធី

កាលពីថ្ងៃទី ០៩ ខែមេសា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញអញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ២០២៤ ដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចូវថាញ់ កូវង៉ាង និងវត្តខ្មែរឆ្នើមមួយចំនួន។ 
រួមដំណើរជាមួយសមមិត្តលេខាបក្សខេត្ត មានបណ្តាសមមិត្តគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត  ឡេវ៉ាំងទិន ប្រធានគណៈសាសនាខេត្ត។
នាឱកាសអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ជនរួមជាតិខ្មែរ សមមិត្តលេខាបក្សខេត្ត ង៉ូជីកឿង បានអញ្ជើញទៅប្រសិទ្ធពរ និងប្រគេន អំណោយដល់ព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត  ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តអង្គររាជបូរី(អង្គ) ព្រះឧបជ្ឈាយ៍ថាច់វ៉ាយ អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅ អធិការវត្តពោធិសាលរាជ (កំពង់)  ព្រះឧបជ្ឈាយ៍ គឹមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ ព្រះចៅអធិការវត្តចម្បី សោភ័ណ (ត្រោកកើត) ព្រះតេជព្រះគុណថាច់ រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង ព្រះចៅអធិការវត្តគិរីសុវណ្ណ (ចុងមីសចាស់) និងព្រះតេជព្រះគុណថាច់តារា​ ព្រះចៅអធិការវត្តកងចក្តារាម (ធ្លក)។
ស្ថិតនៅបណ្តាកន្លែងដែលបានទៅដល់ សមមិត្ត ង៉ូជីកឿង សាកសួរសុខភាពបណ្តា ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ និងកំណត់ត្រានូវបណ្តាការរួមវិភាគទានរបស់គណៈអារាមាភិបាល បណ្តាវត្ត និងប្រជាពុទ្ធបរិស័ទទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្តកន្លងហើយ។ ជូនជាព័ត៌មានអំពីស្ថានភាពផលិត ធ្វើអាជីវកម្ម ចលនាកសាងជនបទថ្មី ការងារសុខុមាលភាព សង្គមនៅលើភូមិសាស្ត្រខេត្ត។ សមមិត្តលេខាបក្សខេត្តង៉ូជីកឿងសង្ឃឹមថា ព្រះសង្ឃគ្រប់ព្រះ អង្គ និងប្រជាពុទ្ធបរិស័ទបន្តពង្រីកប្រវេណីស្នេហាជាតិ សាមគ្គី ប្រតិបត្តិ និងផ្សព្វផ្សាយទាន់ពេលបណ្តាគោលការណ៍ គោលមាគ៌ាគោល នយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋដល់ប្រជាពុទ្ធបរិស័ទ បញ្ចេញកម្លាំងប្រឡងប្រណាំង កសាងមាតុភូមិប្រទេសជាតិពីមួយថ្ងៃកាន់តែ សម្បូណ៌រុងរឿង អារ្យធម៌។ 
នាឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ  ២០២៤ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សមមិត្ត លេខាបក្សខេត្ត ង៉ូជីកឿង ប្រសិទ្ធពរប្រគេន-ជូន ព្រះសង្ឃគ្រប់ព្រះអង្គ និងគ្រួសារប្រកបដោយ ភាពរីករាយ សុភមង្គល ប្រសិទ្ធពរប្រជាពុទ្ធបរិស័ទជីវភាពពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍ និងទទូលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ សុខដុម និងប្រិតសំចៃ៕   ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.