• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត៖ឆ្នាំ ២០២២ ផ្នែកកិច្ចការផ្ទៃក្នុងគប្បីប្រមូលផ្តុំអនុវត្តភារកិច្ចសំខាន់ៗ ១០ យ៉ាង

24/01/2022 16:02

កាលពីថ្ងៃទី ១៨ ខែមករា អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលកិច្ចការផ្ទៃក្នុង បង្ការប្រឆាំងអំពើពុករលួយកែទម្រង់យុត្តិធម៌ឆ្នាំ ២០២១ ផ្សព្វផ្សាយភារកិច្ច ការងារឆ្នាំ ២០២២។ សមមិត្តគឹមង៉ុកថាយ អនុ លេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្តអញ្ជើញចូលរួមនិងចង្អុលការសន្និបាត។

សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តថ្លែងយោបល់ចង្អុលការសន្និបាត។ រូបថត៖  ថាញ់ញ៉ា
     ឆ្នាំ ២០២១ ផ្នែកកិច្ចការផ្ទៃក្នុងសម្រេចបាន បណ្តាលទ្ធផលសំខាន់ៗជាច្រើន ប្រការលេចធ្លោ បំផុតគឺកងកម្លាំងយោធា កងទ័ពការពារព្រំដែន រក្សាខ្ជាប់ម៉ឺងម៉ាត់របបត្រៀមលក្ខណៈប្រយុទ្ធ ចាត់តាំងយាមល្បាត ត្រួតពិនិត្យការពារសុវត្ថិភាពបណ្តាគោលដៅ ភូមិសាស្ត្រសំខាន់ៗនៅលើផ្លូវគោក ផ្លូវសមុទ្រ ធ្វើសេនាធិការជូនគណៈចង្អុលការធ្វើសមយុទ្ធថ្នាក់ខេត្ត។ កងកម្លាំងប្រដាប់អាវុធប្រមូលផ្តុំកម្លាំងបង្កើនការអនុវត្តន៍បណ្តាវិធីសាស្ត្រ ការពារគ្រប់លំដាប់ថ្នាក់ ធានាសន្តិសុខសណ្តាប់ ធ្នាប់ការងារតស៊ូ បង្រ្កាបឧក្រឹដ្ឋជនសម្រេចបានលទ្ធផល។ តុលាការប្រជាជនបណ្តាថ្នាក់បញ្ចូលបញ្ជីថ្មី ១២.៤៣១ ករណីងឿង ដោះស្រាយវិនិច្ឆ័យ សម្រេច ១០.៩១០ ករណី សម្រេចអត្រា ៨៧,៧៦%។ ផ្នែកអនុវត្តសាលក្រមបញ្ចូលបញ្ជី ២១.២៦០ ករណី ក្នុងនោះមាន ១៦.២៨២ ករណីគ្រប់លក្ខណៈ អនុវត្តដោះស្រាយសម្រេចបាន ៩.៨៩៥ ករណី សម្រេចអត្រា ៦៣,២៨%។ បណ្តាថ្នាក់បណ្តាផ្នែកចាត់តាំងផ្សព្វផ្សាយប្រឆាំងអំពើពុករលួយបាន ៧.៣៤៦ លើក។ ផ្នែកមានសមត្ថកិច្ចផ្សព្វផ្សាយអធិការកិច្ចរដ្ឋបាលបាន ៣២ លើកនៅ នឹង ៦៦ អង្គភាពរកឃើញចំនួនប្រាក់ល្មើស ១៤,៦៥ ពាន់លានដុង និងផ្ទៃដី ១៥.៥៣៤ ម៉ែត្រ ក្រឡាខ្លឹមសារល្មើសភាគច្រើនគឺប្រាក់ប្រមូល ចំណាយហិរញ្ញវត្ថុ។ ហូតយកមកបង់ថវិការដ្ឋបាន ១២,១៩ ពាន់លានដុង និងផ្ទៃដី ១៥.៥៣៤ ម៉ែត្រ ក្រឡា ពិន័យបុគ្គល ១១ នាក់ បញ្ជូនស្ថាប័ន ស៊ើបអង្កេត ០១ ករណី បុគ្គលម្នាក់។
     ឆ្នាំ ២០២២ ផ្នែកកិច្ចការផ្ទៃក្នុងផ្សព្វផ្សាយការងារជាមួយនឹងភារកិច្ចសំខាន់ៗ ១០ យ៉ាង ដើម្បីប្រមូលផ្តុំអនុវត្ត។
មានយោបល់ចង្អុលការសន្និបាត សមមិត្តគឹមង៉ុកថាយ​ សំណូមពរ ឆ្នាំ ២០២២ ផ្នែកកិច្ចការផ្ទៃ ក្នុងគប្បីបន្តអនុវត្តបណ្តាគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ស្តីពីការងារ ប្រឆាំងអំពើពុករលួយ និងកែទម្រង់យុត្តិធម៌។ បង្កើនការងារក្តាប់ស្ថានភាព ពិសេសគឺសកម្មភាព របស់បណ្តាអង្គការចាត់តាំងប្រតិកិរិយា សកម្មភាព របស់បណ្តាសមាគម ក្រុម ស្ថានភាពទាក់ទិនដល់បញ្ហាជនជាតិ សាសនា ម្ចាស់ការអនុវត្តបណ្តាវិធានការការងាររក្សាខ្ជាប់សន្តិសុខនយោបាយ ធានាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ យកចិត្តទុកដាក់អនុវត្តល្អការងារយោធា ការពារជាតិមូលដ្ឋាន ការងារព្រំដែន អនុវត្តសម្រេច បណ្តា ភារកិច្ចត្រៀមលក្ខណៈប្រយុទ្ធ បង្ការជម្នះផលវិបត្តិ គ្រោះធម្មជាតិ ហ្វឹកហាត់ ធ្វើសមយុទ្ធកសាងទីតាំងយុទ្ធសាស្ត្រការពារទូទាំងប្រជាជន សន្តិសុខ ប្រជាជន និងកសាងតំបន់ប្រព័ន្ធការពារ។ បង្កើន ការងារអធិការកិច្ច ត្រួតពិនិត្យ ស៊ើបអង្កេត ពិសេស គឺបណ្តាវិស័យដែលបានមតិសង្គមឆ្លុះបញ្ចាំង លើកកម្ពស់ប្រសិទ្ធភាពហូតយកមកទ្រព្យសម្បត្តិ អនុ វត្តទាន់ពេលបណ្តាវិធានការបិទខ្ទប់ រក្សាទុកបណ្តោះអាសន្នទ្រព្យសម្បត្តិ ហូតយកមកដាច់អហំការ ចំពោះទ្រព្យសម្បត្តិដែលពុករលួយ ពិនិត្យឡើងវិញបណ្តាករណីរឿងអូសបន្លាយដើម្បីមានវិធាន ការដោះស្រាយសម្រេច ការពារមិនទុកឱ្យមាន មតិសង្គមមិនល្អក្នុងប្រជាជន៕                           ប្រែសម្រួល៖  រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.