• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្ត ឡេថាញ់បិញ ទទួលនាទីជាប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តត្រាវិញ អាណត្តិកាល ២០២៤ - ២០២៩

05/08/2024 14:15

សមមិត្ត ឡេថាញ់បិញ ទទួលនាទីជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ អាណត្តិកាល ២០២៤-២០២៩។ រូបថត៖ សុជា

ក្នុងរយៈពេលពីរថ្ងៃទី ២- ទី ៣ ខែសីហា ​គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​ខេត្តត្រាវិញចាត់តាំងមហាសន្និបាតតំណាងរណសិរ្សមាតុភូមិវៀតណាមខេត្តលើកទី ១០  អាណត្តិកាលកាល ២០២៤ - ២០២៩ ។
សមមិត្ត តូធីប៊ិចចូវ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងបណ្តាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាខេត្ត៖ វិញឡុង ទៀងយ៉ាង ហូវយ៉ាង បេនត្រែ សុកត្រាំង ឡុងអាង។ល។
ខេត្តត្រាវិញរួមមានបណ្តាសមមិត្ត៖ គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកខេត្ត ស្រុក ទីក្រុង ទីផ្សាររួមខេត្តស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត។ ថ្នាក់ដឹកនាំបណ្តាអង្គការចាត់តាំង ជាសមាជិក តំណាងជនជាតិ សាសនា បុគ្គល ឆ្នើម បញ្ញវន្ត បណ្តាអាជីវករ បុគ្គលឆ្នើមលើ គ្រប់វិស័យ និងតំណាងពេញសិទ្ធិ ២៣៨ អង្គ  និងរូបតំណាងឲ្យបណ្តាសមាជិកនៃអង្គការ ចាត់តាំង ប្រជាជនគ្រប់ជាន់ស្រទាប់ ជនជាតិ  និងសាសនាក្នុងខេត្តត្រាវិញ។
អាណត្តិកាល ២០១៩-២០២៤ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ចាត់តាំង អនុវត្តបណ្តាកម្មវិធីសកម្មភាពសំខាន់ៗសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ខ្លឹមសារ និងរូបភាពធ្វើសកម្មភាពរបស់រណសិរ្សមានការ ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ឆ្ពោះទៅកាន់មូលដ្ឋាន ពង្រីកតួនាទីរបស់គណៈការងាររណសិរ្សភូមិ អនុសង្កាត់។ បណ្តាចលនាប្រឡងប្រណាំងបានផ្សព្វផ្សាយ ព្រមៗគ្នា ជំរុញស្មារតីប្រឡងប្រណាំង ច្នៃប្រតិដ្ឋ របស់ប្រជាជន និងសហគមន៍ រួមចំណែកជាក់ស្តែង ក្នុងលទ្ធផលនៃការងារកសាងជនបទថ្មី ទីក្រុងអារ្យ ធម៌ កាត់បន្ថយភាពក្រីក្រស្ថិរភាព ដោះស្រាយ បណ្ដាបញ្ហាសង្គមទាន់ពេល។
ក្នុងរយៈកាល ៥ ឆ្នាំកន្លង រណសិរ្សមាតុភូមិ វៀតណាមគ្រប់លំដាប់ថ្នាក់ចលនាមូលនិធិដើម្បី អ្នកក្រីក្របាន ៣៣៨,៤ ពាន់លានដុង សម្រាប់ កសាងផ្ទះ កសាងផ្លូវ ស្ពាន និងជូនអំណោយដល់  អ្នកក្រីក្រ សិស្សានុសិស្សមានស្ថានភាពលំបាក  ។ល។  រួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារ កាត់បន្ថយភាពក្រីក្រស្ថិរភាពក្នុងខេត្ត។ គិតមក ទល់ពេលនេះ អត្រាគ្រួសារក្រីក្រក្នុងខេត្តថយចុះ នៅ ១,១៩% គ្រួសារជិតក្រនៅ ២,៣៥% ។

បុគ្គល ០២ រូប ទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
បណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ និង ចលនាផ្សេងៗបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធ ភាព ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជន បទថ្មី ទីក្រុងអារ្យធម៌” បានក្លាយជាចលនាប្រ ឡងប្រណាំងយ៉ាងឱឡារិកនៅបណ្តាមូលដ្ឋាន  រួចបង្កើតបានទម្រង់ថ្មីជាច្រើន មានប្រសិទ្ធភាព រួម ចំណែកក្នុងការអភិវឌ្ឍន៍រួមរបស់ខេត្ត។ គិតមក ទល់ពេលនេះ ទូទាំងខេត្តមាន ៨៥/៨៥ ឃុំ សម្រេច លក្ខឋានជនបទថ្មី មាន ៥១/៨៥ ឃុំ សម្រេចលក្ខ ឋានជនបទថ្មីលើកកម្ពស់ មាន ០៩ ឃុំ សម្រេច លក្ខឋានជនបទថ្មីខ្នាតគំរូ មាន ០៩/0៩ ស្រុក ទី ផ្សាររួមខេត្ត ទីក្រុងបានទទួលស្គាល់សម្រេចលក្ខ ឋានជនបទថ្មី និងសម្រេចភារកិច្ចកសាងជនបទ ថ្មី មានស្រុក ០២ សម្រេចលក្ខឋានជនបទថ្មីលើក កម្ពស់ ខេត្តអនុវត្តសម្រេចសារវន្ត 0៨/0៨ លក្ខ ឋានខេត្តជនបទថ្មី។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ធ្វើជាអធិបតី ក្នុងការឃ្លាំមើលបាន ២.២២៦ លើក គណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ ចាត់តាំងសន្និបាតធ្វើវិវេចនាកម្មសង្គមចំនួន ២៥៧ លើក។ បណ្តាសកម្មភាពតបស្នងសងគុណ ការ ពារបរិស្ថាន សម្របសម្រួលនឹងអាកាសធាតុប្រែ ប្រួល ចលនា “ទូទាំងប្រជាជនចូលរួមការពារសន្តិ សុខមាតុភូមិ” ជាដើម បានគណៈកម្មាធិការរណ សិរ្សមាតុភូមិវៀតណាមខេត្តសហការជាមួយ បណ្តាមន្ទីរ គណៈផ្នែកខេត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ សម្រេចបានលទ្ធផលយ៉ាងសកម្ម។
អាណត្តិកាល ២០២៤-២០២៩ តាមគោលលំនាំ “សាមគ្គី-ប្រជាធិបតេយ្យ-ឯកភាព - ប្រាថ្នា  -អភិវឌ្ឍន៍” មហាសន្និបាតប្តេជ្ញាខ្ពស់៖ បន្តការពង្រីក ប្រវេណី កម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ បង្កើន តួនាទីនយោបាយស្នូល បង្កើនលទ្ធភាព ប្រសិទ្ធ ភាពសកម្មភាព ពង្រីកលទ្ធិប្រជាធិបតេយ្យសង្គម និយម អនុវត្តបំណងប្រាថ្នាកសាងខេត្តត្រាវិញសម្បូរ រុងរឿង និងសុភមង្គល។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម អាណត្តិកាលទី ១០ បន្តការស្នងបន្ត ពង្រីកលទ្ធ ផលដែលសម្រេចបាន យកបទពិសោធន៍របស់ បណ្តាអាណត្តិកាលកន្លង សម្រាប់ស្វែងយល់ផ្សព្វ ផ្សាយមានប្រសិទ្ធភាពបណ្តាគោលការណ៍ គោល មាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ  កម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម ខេត្តអាណត្តិកាល ២០២៤-២០២៩ ដើម្បីសម្រេច តាមគោលដៅ កម្រិតផែនការរបស់មហាសន្និបាត បានដាក់ចេញរួមចំណែកអនុវត្តសម្រេចបណ្តា កម្រិតផែនការ ភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ការ ពារជាតិ សន្តិសុខរបស់ខេត្ត។
ធានាសាមគ្គីភាព ឯកភាពខ្ពស់ ក្នុងការស្រាវ ជ្រាវរៀនសូត្រជាបន្ត ដើម្បីអប់រំ លត់ដំនិងអនុវត្ត ឲ្យសក្តិសមជាតំណាងឆ្នើម តំណាងឲ្យបណ្តាអង្គ ការចាត់តាំងនយោបាយ-សង្គម និងបុគ្គលឆ្នើម គ្រប់លំដាប់ថ្នាក់ក្នុងសង្គម ជនជាតិ សាសនា ជន ជាតិវៀតណាមកំពុងរស់នៅក្រៅប្រទេស។
សកម្មក្នុងការផ្សព្វផ្សាយចលនាប្រជាជន ពង្រីកសិទ្ធិធ្វើម្ចាស់ អនុវត្តល្អគោលការណ៍ គោល មាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ  និងចូលរួមក្នុងការកសាងបក្ស រដ្ឋអំណាច អនុវត្ត ល្អបណ្តាចលនាដែលមជ្ឈិមនិងមូលដ្ឋានបំផុស ចលនា។
ថ្លែងសុន្ទរកថាចង្អុលការមហាសន្និបាត សមមិត្ត តូធីប៊ិចចូវ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណ សិរ្សមាតុភូមិវៀតណាមបានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលរបស់រណសិរ្សមាតុភូមិវៀតណាមខេត្ត សម្រេចបានក្នុងអាណត្តិកាលកន្លង។ ក្នុងអាណត្តិ កាលថ្មី រណសិរ្សមាតុភូមិវៀតណាមខេត្តគប្បីច្បាម តាមកិច្ចចង្អុលការ ទស្សនៈ គោលមាគ៌ារបស់បក្ស ជាពិសេសសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខ ភាគគ្រប់លំដាប់ថ្នាក់ សេចក្តីសម្រេចចិត្តលេខ ៤៣- NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សលើក ទី ១១ “ស្តីពីបន្តការពង្រីកប្រវេណី កម្លាំងមហា សាមគ្គីទូទាំងប្រជាជាតិ” ក្នុងដំណើរការផ្សព្វផ្សាយ អនុវត្តត្រូវធានាឱ្យសមស្របនឹងស្ថានភាពជាក់ស្តែង របស់ខេត្ត។ ជំរុញស្មារតីស្នេហាជាតិ ឆន្ទៈមោះ មុត ស្មារតីម្ចាស់ការ ទំនុកចិត្ត ប្រាថ្នាកសាងខេត្ត ត្រាវិញអភិវឌ្ឍឆាប់រហ័ស ស្ថិរភាព។
អនុវត្តកម្មវិធីសកម្មភាព “កសាងតំបន់អាសយ ជនស្វ័យគ្រប់គ្រង សាមគ្គី សម្បូរកក់ក្ដៅ និងសុភ មង្គល” ភ្ជាប់ជាមួយនឹងទិសដៅចង្អុលការ “ផ្លាស់ ថ្មីអង្គការចាត់តាំងយន្តការ ខ្លឹមសារ និងវិធីសាស្រ្ត សកម្មភាព បង្កើនគុណភាពសកម្មភាពរបស់កម្មា ភិបាលរណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំង នយោបាយ-សង្គម។ 
ថ្លែងសុន្ទរកថាក្នុងអង្គសន្និបាត សមមិត្ត គឹម ង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្តបានកំណត់ ត្រា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈ កម្មាធិការរណសិរ្សមាតុភូមិខេត្តសម្រេចបានក្នុង អាណត្តិកាល ២០១៩ - ២០២៤។
អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត គឹមង៉ុកថាយ បាន ចង្អុលការ៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្តអាណត្តិកាលថ្មី គប្បីបន្តច្បាមតាមភារ កិច្ចនយោបាយរបស់បក្ខភាគខេត្ត កសាងកម្មវិធី សហការ ឯកភាពសកម្មភាពជាក់ស្ដែង។ បន្តការ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ប្រមូលផ្តុំប្រ ជាជនគ្រប់ជាន់ស្រទាប់។ បង្កើនការពង្រឹង បង្រួប បង្រួម ពង្រីកកម្លាំងសាមគ្គីទូទាំងប្រជាជាតិ។ អនុវត្ត ល្អតួនាទីជាតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ប្រជាជន ធ្វើជាស្ពានមេត្រីភាពរវាង បក្ស រដ្ឋអំណាច និងប្រជាជន។ ណែនាំប្រជាជន ពង្រីកសិទ្ធិធ្វើម្ចាស់ និងម្ចាស់ការចូលរួមយ៉ាងសកម្ម ក្នុងការកសាងបក្ស រដ្ឋអំណាច។
សកម្មក្នុងការចូលរួមបង្ការ បង្ក្រាបអំពើពុក រលួយ អសកម្ម។ ជំរុញទឹកចិត្តប្រជាជន គ្រប់ជាន់ ស្រទាប់ប្រឡងប្រណាំងច្នៃប្រតិដ្ឋ ពង្រីកការផលិត ធ្វើអាជីវកម្មជួយគ្នាទៅវិញទៅមកដើម្បីរួចផុតពី ភាពក្រីក្រស្ថិរភាព។ ស្ងើចសរសើរ ជូនរង្វាន់ ពង្រីក ទូលំទូលាយទម្រង់ល្អៗ មានប្រសិទ្ធភាព គំរូឆ្នើម ជឿនលឿន។ ក្តាប់ស្ថានភាពរបស់ប្រជាជន មតិ សង្គមទាន់ពេល ដើម្បីលាតត្រដាង រាយការណ៍ ជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច  និងស្នើទិស ដៅដោះស្រាយដើម្បីការពារសិទ្ធិ ផលប្រយោជន៍ ស្របច្បាប់របស់ប្រជាជន។
កសាងអង្គការចាត់តាំងរណសិរ្សមាតុភូមិ  និងបណ្តាអង្គការចាត់តាំងជាសមាជិកគ្រប់លំ ដាប់ថ្នាក់ឱ្យមានភាពរឹងមាំទាំងនយោបាយ សតិ អារម្មណ៍ និងអង្គការចាត់តាំង ធានាជាតំណាង ដ៏ឆ្នើម និងជាក់ស្តែងរបស់ប្រជាជន។ ក្នុងនោះយកចិត្តទុកដាក់អនុវត្តល្អសេចក្តីសម្រេចចិត្តរបស់ គណៈអចិន្ត្រៃយ៍បក្សខេត្តស្តីពីបង្កើនលទ្ធភាព សកម្មភាពរបស់រណសិរ្សមាតុភូមិ បណ្តាអង្គការ ចាត់តាំងនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តត្រាវិញដល់ឆ្នាំ ២០២៥។
មហាសន្និបាតពិគ្រោះ ឯកភាពតែងតាំងសមា ជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តត្រាវិញ លើកទី ១០ អាណត្តិកាល ២០២៤ -២០២៩ រួមមាន ៧៩ អង្គ និងរូប។ ជ្រើសតំណាង ពេញសិទ្ធិនិមន្ត និងអញ្ជើញចូលរួមមហាសន្និបាត មជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលើកទី ១០  អាណត្តិកាល ២០២៤ - ២០២៩ រួមមាន ០៧  អង្គ និងរូប តំណាងបម្រុង ០២ រូប។
អង្គសន្និបាតគណៈកម្មាធិការរណសិរ្សមាតុ ភូមិវៀតណាមខេត្តលើកទី ១ អាណត្តិកាល ២០២៤- ២០២៩ បានពិគ្រោះ ឯកភាពតែងតាំងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត រួមមានសមាជិក ០៧ រូប។ ក្នុងនោះ  ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្ត ០១ រូប អនុប្រធាន ០៣ រូប។សមមិត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបាន មហាសន្និបាតពិគ្រោះ ឯកភាពតែងតាំងតំណែង ជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ  វៀតណាមខេត្តអាណត្តិកាល ២០២៤-២០២៩។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសាធារណរដ្ឋ សង្គមនិយមវៀតណាមបានជូនឥស្សរិយយស ពលកម្មចំណាត់ថ្នាក់លេខ ១ ដល់គណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាមខេត្ត។ នាយករដ្ឋ មន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរដល់បុគ្គល ០២ រូប ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍គោល នយោបាយសុខុមាលភាពសង្គមនៅខេត្តត្រា វិញ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម  និងការពារមាតុភូមិ។ គណៈកម្មាធិការមជ្ឈិមរណ សិរ្សមាតុភូមិវៀតណាមជូនប័ណ្ណសរសើរដល់ សមូហភាព ០១ កន្លែង បុគ្គល ០១ រូបដែល មាន ស្នាដៃឆ្នើមក្នុងការងាររណសិរ្សអាណត្តិកាលឆ្នាំ ២០១៩-២០២៤៕   ​​​​​​​​​​​​​​ ប្រែសម្រួល-រូបថត៖ សុជា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.