• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាម

25/02/2025 13:16

អំណរអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវាគ្រូពេទ្យ វៀតណាម (២៧/០២/១៩៥៥-២៧/០២/២០២៥)។ កាលពីថ្ងៃទី ២២ ខែកុម្ភៈ សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរទិវាគ្រូពេទ្យវៀតណាម នៅមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ និងមជ្ឈមណ្ឌលសុខាភិបាលទីផ្សាររួមខេត្តយ្វៀងហាយ។

សមាជិកគណៈប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ និងគ្រូពេទ្យវេជ្ជបណ្ឌិតមជ្ឈមណ្ឌលសុខាភិបាលទីផ្សាររួមខេត្ត
យ្វៀងហាយ។ រូបថត៖ ង៉ុកស្វង

រួមដំណើរជាមួយគណៈប្រតិភូការងារមាន បណ្តាសមមិត្ត ត្រឹងក្វឹកត្វឹង សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្ស ខេត្ត លីជិញអ៊ុក នាយករងទទួលបន្ទុកមន្ទីរសុ​ខាភិបាល ថ្នាក់ដឹកនាំការិយាល័យគណៈកម្មាធិការបក្សខេត្ត រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយ ទីផ្សាររួមខេត្តយ្វៀងហាយ។ 

លោកឡឹមមិញដាំ (កណ្តាល) ថតរូបអនុស្សាវរីយ៍ជាមួយកងជួរគ្រូពេទ្យ។
ស្ថិតនៅនឹងបណ្តាកន្លែងដែលបានអញ្ជើញទៅដល់ ថ្នាក់ដឹកនាំបណ្តាអង្គភាពរបាយការណ៍ពីសភាពការណ៍ធ្វើសកម្មភាពឆ្នាំ ២០២៤ ក៏ដូចជាបណ្តាភាពងាយស្រួល ទុក្ខលំបាកក្នុងការអនុវត្តន៍ ភារកិច្ច និងស្នើវិធានការមួយចំនួនដើម្បីដោះស្រាយ លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាជនដូចជា៖ គោលនយោបាយឧបត្ថម្ភបណ្តុះបណ្តាលប្រភពធនធានមនុស្ស លើកកម្ពស់តម្រិះវិជ្ជាមុខជំនាញជូនកងជួរគ្រូពេទ្យវេជ្ជបណ្ឌិត បង្កើនចំនួនគ្រែអ្នកជំងឺ ជម្រើសប្រើការបន្ថែមក្របខ័ណ្ឌ ក្នុងនោះមានក្របខ័ណ្ឌខាងបច្ចេកវិទ្យាព័ត៌មានបម្រើការផ្លាស់ប្តូរឌីជីថល។ អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង វាយតម្លៃខ្ពស់ស្មារតី  និងកត់សម្គាល់នូវបណ្តាការខិតខំប្រឹងប្រែង និងវាយតម្លៃខ្ពស់ពីលទ្ធផលធ្វើសកម្មភាពរបស់ ០២ អង្គភាពដែលសម្រេចបានក្នុងការងារថែទាំសុខភាពជូនប្រជាជន។ ទន្ទឹមនឹងនោះ បញ្ជាក់ថាថ្នាក់ដឹកនាំខេត្តជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ផ្នែកសុខាភិបាល ពិសេសគឺការវិនិយោគ កសាងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ការងារសុខា

បុគ្គលិកសុខាភិបាលថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត។
ភិបាលបង្ការ ជំរុញមាំការផ្លាស់ប្តូរឌីជីថល អនុវត្តបច្ចេកវិទ្យាជឿនលឿនទៅក្នុងការពិនិត្យព្យា បាលជំងឺ។ សំណូមពរអង្គភាពទាំង ០២ គប្បីបន្ត អនុវត្តល្អភារកិច្ចគ្រប់គ្រង ពិនិត្យព្យាបាលជំងឺជូនប្រជាជន។ សំណូមពរមន្ទីរសុខាភិបាលយកចិត្ត ទុកដាក់ស្រាវជ្រាវស្នើរចនាបទធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តដោះស្រាយការទុក្ខលំបាកជូនបណ្តា អង្គភាព។ នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៧០ ទិវា គ្រូពេទ្យវៀតណាម អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង ប្រសិទ្ធពរដល់កម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ ០២ អង្គភាពប្រកបដោយសុខភាពមាំមួន រវៀសរវៃ រឹងមាំក្នុងមុខ ជំនាញ វិជ្ជាជីវៈ សីលធម៌គ្រូពេទ្យ។ ខិតខំបញ្ចេញ កម្លាំងរួមគ្នាដើម្បីបុព្វហេតុគាំពារ ថែទាំ និងលើក កម្ពស់សុខភាពប្រជាជន អនុវត្តល្អដំបូន្មានរបស់អ៊ំហូ “គ្រូពេទ្យដូចជាមាតាដ៏ស្លូត” គប្បីបន្តរួមវិភាគ ទានយ៉ាងសកម្មសម្រាប់បុព្វហេតុអភិវឌ្ឍន៍របស់ ផ្នែកសុខាភិបាលរបស់ខេត្ត៕      ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.