• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្ត ង្វៀងវុាំងយុងជាប់ឆ្នោត ធ្វើជាប្រធានសមាគមកសិករ ខេត្តត្រាវិញ អាណត្តិកាល ២០២៣ - ២០២៨ សាជាថ្មីឡើងវិញ

12/09/2023 08:41

មហាសន្និបាតតំណាងសមាគមកសិករខេត្ត​លើកទី ៩ អាណត្តិកាល ២០២៣ - ២០២៨ ប្រ​ ព្រឹត្តឡើងក្នុងរយៈពេល ០២ ថ្ងៃទី ៧- ៨ ខែ កញ្ញា ជាមួយនឹងគោលលំនាំ "សាមគ្គី - ផ្លាស់ ថ្មី-ច្នៃប្រតិដ្ឋ-សមាហរណកម្ម-អភិវឌ្ឍន៍"។ ក្នុងរយៈពេល ០២ ថ្ងៃធ្វើការយ៉ាងមមាញឹក ទទួលខុសត្រូវ មហាសន្និបាតទទួលបានជោគ ជ័យល្អប្រសើរ។

គណៈប្រតិបត្តិការសមាគមកសិករខេត្ត អាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ

ចូលរួមមហាសន្និបាតរួមមានសមមិត្ត កាវ ស្វឹងធូវ៉ឹង អនុប្រធានមជ្ឈិមសមាគមកសិករវៀត​ណាម សមមិត្ត ង៉ូជីកឿង សមាជិកគណៈ ប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តគណៈអចិន្ត្រៃយ៍បក្សខេត្ត រួមជាមួយតំណាងពេញសិទ្ធិចំនួន ២២៦ នាក់ តំណាងឲ្យសមាជិកកសិករជាង ១៣០.០០០ នាក់ក្នុងខេត្ត។
ក្នុងអាណត្តិកាល ២០១៨ - ២០២៣ សមាគមកសិករខេត្ត អនុវត្តសម្រេច និងសម្រេចលើស ១១/១៣ កម្រិតផែនការ នៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ៨។ ជាពិសេសកម្រិតផែនការពង្រីកសមាជិកកសិករថ្មីបាន ២៤.៤៣៤ នាក់ (សម្រេច ១០៦% នៃកម្រិតផែនការ) មានសមាជិកឆ្នើម ៨៥៦  នាក់បានពង្រីកជាបក្ខជន។

សមមិត្ត គឹមង៉ុកថាយ ជូនទង់ប្រឡងប្រណាំងដល់សមាគមកសិករខេត្ត។
សមាគមកសិករខេត្តមានគ្រួសារសមាជិកចំនួន ២១៥.៣៧៧ លើកគ្រួសារសម្រេចកិត្តិនាមគ្រួសារផលិត ធ្វើអាជីវកម្មពូកែបណ្តាថ្នាក់ សម្រេច ១០០% នៃកម្រិតផែនការសេចក្តីសម្រេចចិត្ត។  តាមរយៈចលនានេះ មានគ្រួសារសមាជិកក្រីក្រ និងជិតក្រជាង ៣.០០០ លើកនាក់បានឧបត្ថម្ភកូនពូជ ដើមឈើ ប្រាក់ទុន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។ មានទម្រង់ផលិត ធ្វើ អាជីវកម្មរបស់គ្រួសារជាច្រើន ទទួលបានប្រាក់ចំណូលជាង ០១ ពាន់លានដុងក្នុងមួយឆ្នាំ។
សមាគមបានសហការជាមួយធនាគារគោលនយោបាយសង្គម សាខាខេត្តត្រាវិញដោះស្រាយឲ្យគ្រួសារ ៣៧.៦៩១ គ្រួបានបុលទុនចំនួន ១.០៨៩ ពាន់លានដុង ។ មូលនិធិឧបត្ថម្ភកសិករដល់ដំណាច់អាណត្តិកាលសម្រេចបាន  ៤៤.១៣២ ពាន់លានដុង។ សមាគមកសាង បានគម្រោងការផ្តើមអាជីពចំនួន ១១១ គម្រោងការ ដោយមាន ៦៥១ គ្រួសារចូលរួម និងមានទឹកប្រាក់ ២៥,៥៦ ពាន់លានដុងពីប្រភពទុន "កសិករផ្តើមអាជីព" របស់ធនាគារ គោលនយោបាយសង្គម។
ថ្លែងយោបល់ក្នុងអង្គសន្និបាត សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តបានចង្អុលការថា៖ សមាគមកសិ ករខេត្តគប្បីបន្តផ្លាស់ថ្មីខ្លឹមសារ និងរបៀបផ្សព្វផ្សាយ អប់រំនយោបាយ សតិអារម្មណ៍ និងបំផុសចលនា កម្មាភិបាលសមាជិក កសិករ ប្រ តិបត្តិតាម គោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេស លើវិស័យកសិកម្ម កសិករ និងជនបទ។ លើកកម្ពស់ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌  ឥរិយាបថហូជីមិញ ក្នុងកម្មាភិបាលសមាជិកកសិករ។
ផ្តុំកម្លាំងកសាងអង្គការចាត់តាំងសមាគម ឲ្យរឹងមាំ ស្រាវជ្រាវ ស្វែងយល់ រៀនសូត្រ និង ម្ចាស់ការផ្លាស់ថ្មីខ្លឹមសារ និងវិធីសាស្រ្តសកម្ម ភាពប្រកបដោយភាពច្នៃប្រតិដ្ឋ ជាមួយនឹងកម្ម វិធីជាក់ស្តែង ឆ្ពោះទៅមូលដ្ឋាន កសាងផែន ការ និង ពង្រីកអង្គការចាត់តាំងសមាគមឲ្យ រឹងមាំ។ លើកកម្ពស់គុណភាពនៃការឃ្លាំមើល និងវិវេ ចនាកម្មសង្គម បំផុសចនាសមាជិកចូលរួម យ៉ាងសកម្មក្នុងការកសាងបក្ស និងកសាងរដ្ឋ អំណាច។ បន្តរក្សា ពង្រីក និងបើកទូលាយ បណ្តាទម្រង់ផលិត និងធ្វើអាជីវកម្ម មានប្រសិទ្ធភាពលើគ្រប់វិស័យ។ រួមជាមួយនឹងបក្ខភាគខេត្ត អនុវត្តសម្រេចគោលដៅជនបទថ្មី រួមចំណែកអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តលេខ ០៤-NQ/TU  របស់គណៈកម្មាធិការបក្សខេត្ត “ស្តីពីការកសាងខេត្តត្រាវិញ សម្រេចលក្ខឋានជនបទមុនឆ្នាំ ២០២៥" ។

សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត (ខាងស្តាំ) ជូនទឹកប្រាក់ ១០ ពាន់លានដុង សម្រាប់ឧបត្ថម្ភកសិករខេត្ត។ រូបថត៖ ហ៊ឺវហ្វេ
ក្នុងឱកាសនេះ សមមិត្ត គឹមង៉ុកថាយ បានប្រគល់ជូនផ្ទាំងចំណារដែលមានតួអក្ខរា “សាមគ្គី -ផ្លាស់ថ្មី-ច្នៃប្រតិដ្ឋ-សមាហរណកម្ម-អភិវឌ្ឍន៍” ដល់សមាគមកសិករខេត្តត្រាវិញ។ តំណាងឱ្យគណៈកម្មាធិការបក្សខេត្ត  ក្រុមប្រឹក្សាប្រជាជន  គណៈកម្មាធិការប្រជាជន  គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានប្រគល់ថវិកាចំនួន ១០ ពាន់លានដុងសម្រាប់មូលនិធិឧបត្ថម្ភកសិករខេត្ត។
មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈ ប្រតិបត្តិការសមាគមកសិករខេត្តលើកទី ៩ អា ណត្តិកាល ២០២៣-២០២៨ ចំនួន ២៩ រូប។ បោះឆ្នោតជ្រើសតំណាង ចូលរួមមហាសន្និបាត សមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៨ ចំនួន ១៣ រូប។ សមមិត្ត ង្វៀងវុាំងយុង ជាប់ឆ្នោត ធ្វើជា ប្រធានសមាគមកសិករខេត្ត  អាណត្តិកាល ២០២៣-២០២៨ សាឡើងវិញ និងអនុប្រធានរួមមាន សមមិត្ត ០៣ នាក់ ៖  សមមិត្ត ផាមក្វឹកវៀត ថាច់ធីង៉ុកម៉ាយ និង ក្វាងថាញ់ទូ៕  ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

Bưu điện tỉnh Trà Vinh chúc mừng ngày Báo chí Cách mạng Việt Nam

Lịch sử Báo chí Cách mạng Việt Nam

Xã Tân Sơn đạt chuẩn nông thôn mới nâng cao

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.