• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតសារព័ត៌មានទូទាំងប្រទេស៖ សារព័ត៌មានមានតួនាទីយ៉ាងសំខាន់ គឺជាសស្ត្រាវុធមោះមុតក្នុងការងារសតិអារម្មណ៍របស់បក្ស

30/12/2021 14:28

សប្តាហ៍កន្លង គណៈឃោសនាអប់រំមជ្ឈិមបក្ស ក្រសួងព័ត៌មាន និងឃោសនាការ សមាគមអ្នកកាសែតវៀតណាមសហការចាត់តាំងសន្និបាតទូទាំងប្រទេសបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ ផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២២។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តមជ្ឈិមមានបណ្តាសមមិត្ត ង្វៀងត្រុងងៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស វ៉ូឌឹកដាម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

សន្និបាតទូទាំងប្រទេសបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ ផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២២។ រូបថត៖  ហុងញ៉ុង
     នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានសមមិត្តត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈ ឃោសនាអប់រំបក្សខេត្ត ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន និងឃោសនាការ ថ្នាក់ដឹកនាំបណ្តាស្ថាប័នសារព័ត៌របស់ខេត្ត។
     យោងតាមសេចក្តីរបាយការណ៍ គិតមកដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងទូទាំងប្រទេសមានស្ថាប័នសារព័ត៌មានចំនួន ៨១៦ ស្ថាប័ន ក្នុងនោះមានស្ថាប័នសារព័ត៌មានអនុ វត្តពីររូបភាពចំនួន ១១៤  ទស្សនាវដី្តអនុវត្តពីររូបភាពចំនួន ១១៦  កាសែត និងទស្សនាវដី្ត បោះពុម្ពផ្សាយចំនួន ៥៥៧  កាសែត និងទស្ស នាវដ្តីអេឡិកត្រូនិចចំនួន ២៩  ស្ថាប័នដែលមានលិខិតធ្វើសកម្មភាពស្ថានីយវិទ្យុ-ទូរទស្សន៍ចំនួន ៧២ ជាមួយនឹងប៉ុស្តិ៍ជាតិចំនួន  ២ (ស្ថានីយទូរទស្សន៍វៀតណាម ស្ថានីយផ្សាយសម្លេងវៀតណាម) ស្ថានីយបច្ចេកទេសឌីជីថល់ VTC ចំនួន ១ ស្ថានីយមូលដ្ឋានចំនួន ៦៤ ប៉ុស្តិ៍ អង្គភាពធ្វើសកម្មភាពទូរទស្សន៍គ្មានហេដ្ឋារចនាសម្ព័ន្ធផ្សាយរលកអាកាសទូរទស្សន៍ដោយឡែកចំនួន ៥ ។ ក្នុងទូទាំងប្រទេសបច្ចុប្បន្ននេះអ្នកដែលបានផ្តល់ជូនបណ្ណទទួលស្គាល់ ជាអ្នកកាសែតមានកំណត់ពេលចំនួន ១៧.១៦១ នាក់។ លេចធ្លោក្នុងឆ្នាំ ២០២១ ការងារព័ត៌មាននៅលើសារព័ត៌មានតែងបានម្ចាស់ការទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ អំពីបណ្តាបញ្ហា ព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ពិសេសគឺ មានព័ត៌មានស្តែងច្បាស់ តួនាទីណែបង្ហាញឆ្លុះបញ្ចាំងភាពឯកភាពអំពីការយល់ដឹង និងបង្កបានភាពព្រមព្រៀងរបស់ សង្គម។ បណ្តាសារព័ត៌មានអនុវត្តម៉ឺងម៉ាត់តាមការដឹកនាំ ចង្អុលការ កំណត់ទិសដៅព័ត៌ មានរបស់បក្ស រដ្ឋច្បាមខ្ជាប់គោលដៅលំនឹង នយោបាយ បង្កបានភាពព្រមព្រៀងរបស់សង្គម និងក្តីជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរបប។ ជូនព័ត៌មានបានទាន់ពេល ទៀង ត្រង់ គ្រប់វិស័យជីវភាពរស់នៅ នយោបាយ សេដ្ឋ កិច្ច-សង្គមនៅក្នុងប្រទេស និងអន្តរជាតិ គឺជាវេទិកាគួរឱ្យទំនុកចិត្តរបស់ប្រជាជន។
     ឆ្នាំ ២០២១ ការងារព័ត៌មាន ផ្សព្វផ្សាយប្រ មូលផ្តុំសំខាន់ទៅក្នុងបញ្ហាធំៗមួយចំនួនដូចជា៖ ផ្សព្វផ្សាយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស និងបញ្ជូនសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្សទៅក្នុងជីវភាព ការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណតិ្តកាល ២០២១ -២០២៦។ បណ្តាស្ថាប័នសារព័ត៌មាន គេហទំព័រអេឡិកត្រូនិចបានបង្កើនព័ត៌មានចុះផ្សាយ ផ្សាយឡើងវិញ ឬសែរំលែកឡើងវិញខ្លឹមសារ ព័ត៌មានផ្សព្វផ្សាយបង្កបានភាពបំភាយឧស្ម័នល្អ រូបភាពស្តែងពហុសណ្ឋាន។
     មានយោបល់ចង្អុលការសន្និបាត ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉ូឌឹកដាម វាយតម្លៃ ខ្ពស់តួនាទីរបស់សារព័ត៌មាន ពិសេសគឺក្នុងការងារផ្សព្វផ្សាយបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បណ្តាអ្នកយកសារព័ត៌មានមិន រួញរាញញើត រអែងការទុក្ខលំបាក គ្រោះថ្នាក់ ឆ្ពោះទៅក្នុងមជ្ឈមណ្ឌលអាសន្នរោគដើម្បីច្នៃប្រតិដ្ឋទៅជាវណ្ណកម្មសារព័ត៌ឆ្នើម។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសំណូមពរបណ្តាស្ថាប័នជំនាញការគប្បីបន្តអនុវត្តល្អការងារគ្រោងផែនការសារព័ត៌មាន ដើម្បីទុកឱ្យសារព័ត៌មានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកយ៉ាងខ្លាំងក្លាជាងទៀត។ ជំរុញមាំការងារផ្លាស់ប្តូរឌីជីថល់ ក្នុងការងារគ្រប់គ្រងសារព័ត៌មាន និងធ្វើសកម្មភាពសារព័ត៌មាន។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសំណូមពរក្រសួងព័ត៌មាន និងឃោសនាការគឺជាស្ថាប័នដើមទងធ្វើការជាមួយនឹងបណ្តាស្ថាប័នមជ្ឈិមក្នុងការងារដោះស្រាយនូវ បណ្តាការជួបទុក្ខលំបាកក្នុងការអនុវត្តន៍ភារកិច្ចដែលបានប្រគល់ជូន ការងារដែលបាន ដាក់ពាក្យចំពោះបណ្តាស្ថាប័នសារព័ត៌មាន។
     សមមិត្តសង្ឃឹមថា៖ បណ្តាអ្នកកាសែតគប្បីបង្កើនការច្បាមខ្ជាប់មូលដ្ឋានធ្វើឧបទេសលើកទឹកចិត្ត ផ្សព្វផ្សាយចលនាប្រជាជនរវៀសរវៃ អនុវត្តល្អបណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺ និងត្រៀមលក្ខណៈទទួលអំណរបុណ្យតេតសុខដុមក្នុងស្ថានភាពអាសន្នរោគជំងឺនៅ ប្រែប្រួលស្មុគស្មាញ។
     សន្និដ្ឋានសន្និបាត  ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ង្វៀងត្រុងងៀបានបញ្ជាក់ថា៖ សារព័ត៌មានមានតួនាទីយ៉ាងសំខាន់ គឺជាសស្ត្រាវុធមោះមុតក្នុងការងារសតិអារម្មណ៍របស់បក្ស ស្តារឡើងសេចក្តីប្រាថ្នា និងឆន្ទៈឈានឡើង របស់ប្រជាជនវៀតណាម។ សមមិត្តសំណូម ពរក្នុងពេលខាងមុខនេះ សារព័ត៌មានគប្បីបន្ត ជ្រួតជ្រាបជ្រាលជ្រៅជាងទៀតអំពីតួនាទីរបស់ សារព័ត៌មានបដិវត្តន៍ ឈានដល់ខឿនសារព័ត៌មានបដិវត្តន៍វប្បធម៌នៃមនុស្សជាតិ ជំនាញ ទំនើប។ សារព័ត៌មានគប្បីត្រូវស្វែងរក ស្រាវជ្រាវដើម្បីមានការផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ផ្សព្វផ្សាយការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បង្កបានភាពព្រមព្រៀងខ្ពស់ក្នុងប្រជាជន។ បង្កើនការងារតស៊ូ ការពារខឿនគ្រឹះធារសតិអារម្មណ៍របស់បក្ស និងតស៊ូធ្វើបដិសេធបណ្តាទស្សនៈខុសឆ្គងអានុភាព ធានាដោយមានការចូលរួម និងសហការយ៉ាងសកម្ម ដិតដល់ ទាន់ពេលរវាង បណ្តាស្ថាប័នមានសមត្ថកិច្ច និងសារព័ត៌មាន។ ផ្សព្វផ្សាយ ធ្វើឧបទេសជំរុញទឹកចិត្តឆន្ទៈសេចក្តីប្តេជ្ញាចិត្ត និងគោលជំហរឥតងាករេរបស់ទូទាំង បក្ស ទូទាំងប្រជាជនទូទាំងកងទ័ពចំពោះភារ កិច្ចការពារអាធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋ របស់មាតុប្រទេស ផ្សព្វផ្សាយកសាងវប្បធម៌ មនុស្សវៀតណាម លើកកម្ពស់ជីវភាព ស្មារតី ជូនប្រជាជន។ គប្បីបន្តពង្រឹងរចនាអង្គការចាត់តាំង ពិនិត្យឡើងវិញ និងធ្វើសុក្រឹតបណ្តាបែបបទធ្វើសកម្មភាពរបស់ស្ថាប័នដើម្បីអនុវត្តល្អ គ្រោងផែនការគ្រប់គ្រង និងពង្រីកសារព័ត៌មានទូទាំងប្រទេសដល់ឆ្នាំ ២០២៥៕​​    រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.