• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 12/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស៖ ផ្សព្វផ្សាយការងារបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦

26/01/2021 09:27

កាលពីថ្ងៃទី ២១ មករា ការិយាល័យនយោបាយធ្វើជាអធិបតីអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសផ្សព្វផ្សាយការងារបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦។ សមមិត្ត ង្វៀងភូត្រុងអគ្គលេខាប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាមបានអញ្ជើញចូលរួមនឹងមានយោ បល់ចង្អុលការសន្និបាត។

                                           សន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសផ្សព្វផ្សាយការងារបោះឆ្នោត ។  រូបថត៖ គីមឡង

      នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត ប្រធានក្រុមតំណាង រដ្ឋសភា នីតិកាលទី ១៤ អង្គភាពខេត្តត្រាវិញ បណ្តាអនុលេខាបក្សខេត្ត គណៈចង្អុលការ និងគណៈកម្មាធិការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦​ ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈចាត់តាំងបក្សខេត្ត មន្ទីរមហាផ្ទៃ លេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការប្រ ជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប្រធានស្ថាប័នចាត់តាំង-មហាផ្ទៃប ណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។
      បន្ទាប់ពីបានស្តាប់ផ្សព្វផ្សាយសារាចរលេខ ៤៥-CT/TW ចុះថ្ងៃទី ២០ មិថុនាឆ្នាំ ២០២០ របស់ការិយាល័យនយោបាយស្តីអំពីការដឹកនាំបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ -២០២៦ បណ្តាចំណុចថ្មីក្នុងសេចក្តីណែនាំលេខ ៣៦-HD/BTCTW ចុះថ្ងៃទី ២០ មករាឆ្នាំ ២០២១ ស្តីអំពីការងារបេក្ខភាពតំណាងរដ្ឋសភានីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ បណ្តាឯកសារណែនាំលម្អិតអំពីបែបបទបោះឆ្នោតផែនការរបស់ក្រុមប្រឹក្សាបោះឆ្នោតជាតិផ្សព្វផ្សាយយុទ្ធនាការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១ -២០២៦។ល។ 
      មានយោបល់ចង្អុលការសន្និបាត សមមិត្តអគ្គលេខាប្រធានរដ្ឋ ង្វៀងភូត្រុង បានសង្កត់ធ្ងន់ថា៖ នេះគឺជាព្រឹត្តិការណ៍យ៉ាងសំខាន់របស់ប្រទេសជាតិ ដើម្បីបោះឆ្នោតជ្រើសរើសបណ្តាមនុស្សជាតំណាងឆ្នើម សមជាតំណាងឲ្យឆន្ទះសេចក្តីបំណងប្រាថ្នា និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជនក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាលថ្មី រួមចំណែកយ៉ាងសកម្មទៅក្នុងការកសាងពង្រឹងនិងសុក្រឹតនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន អាស្រ័យប្រជាជន ដើម្បីបុព្វហេតុប្រជាជន ក្រោម​​ការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ ដើម្បីទុកឲ្យយុទ្ធនាការបោះឆ្នោតសម្រេចបានលទ្ធផលខ្ពស់នោះ បន្ទាប់ពីអង្គសន្និបាតនេះ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ចាត់តាំងដឹកនាំចង្អុលការអនុវត្តល្អការងារបោះឆ្នោតតំណាងរដ្ឋ សភា នីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦។ ការ ជ្រើសរើសឧទ្ទេសនាមអ្នកចេញឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៥  និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ គប្បីត្រូវធានាត្រឹមត្រូវតាមបែបបទរបស់ច្បាប់និងសេចក្តីណែនាំរបស់បណ្តាស្ថាប័នមជ្ឈិមដែលមានសិទ្ធិនោះ គឺជាមនុស្សពិតប្រាកដឆ្នើមមានគ្រប់សីលធម៌ប៉ិនប្រសប់គ្រប់កម្រិតវិជ្ជា អត្តចរិត លទ្ធភាព សមជាតំណាងរបស់ប្រជាជន ទូទាំងប្រទេស នៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ លំដាប់ថ្នាក់។
      តាមសេចក្តីសម្រេចចិត្តលេខ ១៣៣/២០២០/QH ១៤ អាស្រ័យដោយប្រធានរដ្ឋសភា ង្វៀងធីកីមង៉ឹង ចុះហត្ថលេខា ហើយបានរដ្ឋសភានីតិកាលទី ១៤ សម័យប្រជុំលើកទី ១០ អនុម័តិឆ្លងកាលពីថ្ងៃទី ១៧ វិច្ឆិកាឆ្នាំ ២០២០ គឺ ថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៥  និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ នៅថ្ងៃអាទិត្យត្រូវថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២១៕     

 ប្រែសម្រូល៖   រតនា

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

“Dân vận khéo” trong công tác quản lý địa bàn khu vực biên giới biển

Bế mạc Giải Pickleball các câu lạc bộ năm 2025

Phát huy hiệu quả mô hình “Tuyên truyền, vận động Nhân dân nâng cao ý thức phòng ngừa và tố giác tội phạm”

LĐLĐ tỉnh tổ chức Gameshow “Tan ca vui - khỏe” thứ 2

Phòng An ninh chính trị nội bộ phát huy truyền thống, thực hiện hoàn thành xuất sắc nhiệm vụ được giao

Tuyên truyền những điểm mới về Luật BHXH, Luật BHYT năm 2024 cho ĐVCĐ, CNLĐ

Thông qua ứng dụng VNeID người dân cho ý kiến về sửa đổi, bổ sung một số điều của Hiến pháp 2013

Khởi sắc xã nông thôn mới kiểu mẫu Phú Cần

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.