• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតបូកសរុបលទ្ធផល ១០ ឆ្នាំ អនុវត្តសារាចរលេខ ៤៨-CT/TW របស់ការិយាល័យនយោបាយ ស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្ការបង្រ្កាបឧក្រឹដ្ឋជនក្នុងស្ថានភាពថ្មី

10/11/2020 07:12

សមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត-ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត 

សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត  ប្រធានគណៈកម្មាធិការប្រ​ជាជនខេត្ត

ជូនបណ្ណសរសើរដល់បុគ្គលឆ្នើម​។  រូបថតៈ​ មុនីរ័ត្ន​ 

    កាលពីថ្ងៃទី ០៦ វិច្ឆិកា គណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាតបូកសរុបលទ្ធផល ១០ ឆ្នាំ អនុវត្តសារាចរលេខ ៤៨- CT/TW​ ចុះថ្ងៃទី ២២ តុលា ឆ្នាំ ២០១០ របស់ការិយាល័យនយោបាយ ស្តីពីបង្កើនការ ដឹកនាំរបស់បក្សចំពោះការងារបង្ការបង្រ្កាបឧក្រឹដ្ឋជន ក្នុងស្ថានភាពថ្មី និងកម្មវិធីបង្ការ បង្ក្រាបឧក្រឹដ្ឋជនដល់ឆ្នាំ ២០២០។ អញ្ជើញ ចូលរួមនិងចង្អុលការសន្និបាតមាន សមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត-ប្រធានក្រុម ប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុ លេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រ​ជាជនខេត្ត វរសេនីយ៍ឯក វ៉ូហ្វាយបាក់ សមាជិកអចិន្ត្រៃយ៍​នៃគណៈកម្មាធិការបក្ស​ខេត្ត នាយកនគរបាលខេត្តរួមជាមួយ​ នឹងបណ្តាសមមិត្តថ្នក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក ខេត្ត គណៈកម្មាធិការប្រជាជនស្រុក ទីក្រុង ទីផ្សាររួមខេត្ត ថ្នាក់ដឹកនាំបណ្តាការិយាល័យ ជំនាញការនគរបាលខេត្ត ប្រធាននគរបាល បណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត។
ក្រោយរយៈកាល ១០ ឆ្នាំផ្សព្វផ្សាយអនុវត្ត សារាចរលេខ ៤៨-CT/TW ចុះថ្ងៃទី ២២ តុលាឆ្នាំ ២០១០ របស់ការិយាល័យនយោបាយស្តីពីបង្កើនការដឹកនាំរបស់បក្សចំពោះការងារបង្ការបង្រ្កាបឧក្រឹដ្ឋជនក្នុងស្ថានភាពថ្មីភ្ជាប់ជាមួយនឹងសេចក្តីសន្និដ្ឋានលេខ ០៥- ចុះថ្ងៃទី ១៥-KL/TW កក្កដាឆ្នាំ ២០១៧ របស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តី សន្និដ្ឋានលេខ ០៥ ចុះថ្ងៃទី ២៧ ធ្នូឆ្នាំ ២០១០ គណៈកម្មាធិការបក្សខេត្ត បានប្រ មូលផ្តុំដឹកនាំចង្អុលការអនុវត្តដោយភ្ជាប់ជាមួយនឹងបណ្តាកម្មវិធី ផែនការពង្រីកសេដ្ឋ កិច្ច-សង្គមរបស់មូលដ្ឋាន និងសម្រេចបាន លទ្ធផលតាមសំណូមពរ គោលដៅដែល បានដាក់ចេញរួមចំណែកធ្វើឲ្យវិវឌ្ឍន៍យ៉ាងខ្លាំងក្លាទៅក្នុងទូទាំងសង្គមអំពីការងារតស៊ូបង្ការបង្ក្រាបឧក្រឹដ្ឋជន សន្សឹមៗនឹងទប់ស្កាត់​បន្ថយបណ្តាប្រភេទឧក្រឹដ្ឋជន បង្កជាបរិស្ថាន​តម្លាភាពបម្រើដោយមានប្រសិទ្ធភាពភារកិច្ច​ ពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ គណៈ កម្មាធិការបក្សនគរបាលខេត្តពង្រីកបានតួនា ទីធ្វើជាស្នូល ម្ចាស់ការសហការជាមួយនឹង បណ្តាគណៈ ផ្នែក អង្គការមហាជនជំរុញមាំការផ្សព្វផ្សាយសាយភាយ បណ្តាឯកសារ ចង្អុលការមានការទាក់ទិន ដល់ការបង្ការ បង្ក្រាបឧក្រឹដ្ឋជន។ លទ្ធផលតស៊ូបង្ការ​បង្ក្រាបឧក្រឹដ្ឋជន និងបណ្តាវិធីសាស្ត្រកលល្បិចធ្វើសកម្មភាពរបស់បណ្តាប្រភេទឧក្រឹដ្ឋ​ជនដើម្បីលើកកម្ពស់ចំណេះប្រុងប្រយ័ត្ន ម្ចាស់ការបង្ការតស៊ូរបស់ប្រជាជនគ្រប់ជាន់​ស្រទាប់។ ចង្អុលការបណ្តាក្រុមជំនាញការបណ្តានគរបាលស្រុក សង្កាត់ ឃុំជានិច្ចកាល ចាត់តាំងដើរល្បាត់ សើុបអង្កេត ធានាសន្តិ​​ សុ​ខសណ្តាប់ធ្នាប់នៅលើបណ្តាកំណាត់ផ្លូវលើភូមិសាស្ត្រសំខាន់ៗ ពិសេសគឺនៅបណ្តា ពេលយប់ដើម្បីរកឃើញទប់ស្កាត់ វិនិច្ឆ័យ​​ម៉ឹងមាត់ទាន់ពេលបណ្តាមុខសញ្ញាឧក្រឹដ្ឋជន ព្រហ្ម ទណ្ឌនិងបណ្តាអំពើបំពានច្បាប់ផ្សេងៗ។ ធ្វើ បានល្អការងារបង្ការបង្ក្រាបឧក្រឹដ្ឋជន ជាមួយ នឹងគោលលំនាំ(ច្របាច់ងាប់)ពីទើបកកើត។សហការជាមួយនឹងការក្រើនរំលឹងផង អប់ រំផង ផ្តាច់ឯកោ បែងប្រភេទបណ្តាមុខសញ្ញា ពិសេសគឺបណ្តាមុខសញ្ញាមេខ្លោង។ ស្ថានភាពយុវវ័យយុវជនល្មើសឆ្វាប់ឆ្វែលបំពានចរា ចរណ៍ ប្រឆាំងនឹងកងកម្លាំងតម្រួតបំពេញភារ កិច្ចតែងបានទប់ស្កាត់ជាសារវន្តនិងវិនិច្ឆ័យ។ ការងារតស៊ូជាមួយ នឹងឧក្រឹដ្ឋព្រហ្មទណ្ឌ សម្រេចបានលទ្ធផលជាច្រើន ត្រួតពិនិត្យ ស្វែងរកឃើញបាន ២.៨៦៣ ករណី ចាប់ ឃាត់ ៣.៨០២ មុខសញ្ញា កម្ចាត់ ៥.២២៥ ករណីគ្រោះអបាយមុខសង្គមចាប់ឃាត់ជាង ២០.០០០ មុខសញ្ញា វិនិច្ឆ័យ ៣១៤ ករណី ជាមួយនឹង ៦១៣ មុខសញ្ញាឧក្រឹដ្ឋជនអំពី គ្រឿងញៀន រក្សាទុកបាន ៩០,៨៧ ក្រាម ហីរូអិន ជាង ៩៩០ ក្រាមគ្រឿងញៀនចម្រុះ។ ចាប់ឃាត់ ចលនាចេញសារភាពបាន ៣២៤ មុខសញ្ញាតាមប្រមាញ់ចាប់ខ្លួន ចំនួនតាម ប្រមាញ់ចាប់ខ្លួនសព្វថ្ងៃនេះនៅ ៥៧ មុខ សញ្ញា។ ប្រគល់មុខសញ្ញាជាង ៥.៣៤៤ នាក់ឲ្យបណ្តាផ្នែក អង្គការមហាជនមូលដ្ឋាន សហការគ្រប់គ្រងអប់រំសម្រេចបានជាង ៤.៣៤០ លើកដោយមានមុខសញ្ញា ៤៤.២៣៧ លើក មុខសញ្ញា អប់រំដាច់ដោយឡែក ចំនួន ១៧.៩០៨ មុខសញ្ញា ឆ្លងតាមនោះបែងប្រភេទបាន ២.៧១៨ មុខសញ្ញា។ល។ ក្នុងទូទាំងខេត្តសព្វ ថ្ងៃនេះកសាងបាន ១២ ទម្រង់ និង ១.៧១២ ក្លឹបការពារសន្និសុខមាតុភូមិ។ 
ស្ថិតនៅនឹងសន្និបាត បណ្តាតំណាងបាន ពិភាក្សាយ៉ាងផុលផុស ដើម្បីចែករំលែកនូវ បណ្តារបៀបធ្វើល្អ បណ្តាទម្រង់សមស្រប ក្នុងចលនាបង្ការបង្ក្រាបឧក្រឹដ្ឋជន និងចលនា ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស។
មានយោបល់ចង្អុលការសន្និបាត សមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្តស្ងើចសរសើរនិងកត់ត្រានូវបណ្តាលទ្ធផលដែលសំ​រេចបានក្នុងរយៈកាល ១០ ឆ្នាំ អនុវត្តសា រាចរលេខ ៤៨ របស់ការយាល័យនយោ បាយ។ ទន្ទឹមនឹងនោះសមមិត្តបានសង្កត់ធ្ងន់ លើភារកិច្ចមួយចំនួនសំខាន់ៗដូចជា៖ បន្តចង្អុលការអនុវត្តដោយមានប្រសិទ្ធភាពសារាចរលេខ ៤៨ ដោយភ្ជាប់ជាមួយនឹងសារា ចរលេខ ២១ របស់ការយាល័យនយោបាយ បណ្តាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីបង្ការបង្ក្រាបឧក្រឹដ្ឋជន និងល្មើសច្បាប់ បន្តការអនុវត្តន៍ដោយមានប្រសិទ្ធភាពចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេសក្នុងស្ថានភាពថ្មី។ យកចិត្តទុកដាក់ដល់ការបំផុសចលនាទូលំទូលាយស៊ីជម្រៅទៅក្នុងចលនាទូទាំងប្រជាជនចូលរួមការពារបង្ការបង្ក្រាបឧក្រឹដ្ឋជនដើម្បីកេណ្ឌប្រមូលកម្លាំងចម្រុះរបស់ទូទាំងប្រព័ន្ធនយោបាយ ពិសេស គឺឆ្លៀតឱកាស ១៤៣ វត្តខ្មែរ ដើម្បីទុកឲ្យព្រះ សង្ឃ និងគណៈកម្មការវត្តចូលរួមក្នុងការងារនេះ។ រក្សាខ្ជាប់ និងកសាង ពង្រីកទូលាយបណ្តាទម្រង់គំរូឆ្នើមក្នុងចលនាបង្ការបង្ក្រាបឧក្រឹដ្ឋជន ម្ចាស់ការបង្ការតស៊ូដោយមាន ប្រសិទ្ធភាពជាមួយនឹងបណ្តាប្រភេទឧក្រឹដ្ឋជនមុខសញ្ញាល្មើសច្បាប់ សហការបើកយុទ្ធនាការកំពូលវាយសម្រុកដេញរុករក បណ្តាប្រ ភេទឧក្រឹដ្ឋជន ពិសេសគឺនៅតាមបណ្តាកំ ណាត់ផ្លូវ ភូមិសាស្ត្រ វិស័យ មុខសញ្ញាសំ ខាន់មិនទុកឲ្យបង្កបង្កើតជាបណ្តាក្រុមពួកធ្វើ សកម្មភាពឧក្រឹដ្ឋជន គ្រោះអបាយមុខសង្គម បង្កក្តីកង្វល់ក្នុងប្រជាជន។
ស្ថិតនៅនឹងសន្និបាតនេះដែរ គណៈកម្មាធិការប្រជាជនខេត្តស្ងើចសរសើរដល់សមូហ ភាព ០៣ កន្លែង បុគ្គល ០៦ រូប និងគណៈនាយកនគរបាលខេត្តស្ងើចសរសើរដល់សមូហភាព ០៥ កន្លែង បុគ្គល ១២ រូបដែលមាន ស្នាដៃឆ្នើម ក្នុងការអនុវត្តន៍សារាចរលេខ ៤៨- CT/TW ចុះថ្ងៃទី ២២ តុលាឆ្នាំ ២០១០ របស់ការិយាល័យនយោបាយស្តីពីបង្កើនការ ដឹកនាំរបស់បក្សចំពោះការងារបង្ការ បង្រ្កាបឧក្រឹដ្ឋជនក្នុងស្ថានភាពថ្មី៕  
                                                                                                                                           រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.