• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សន្និបាតទូទាំងប្រទេសបូកសរុបលទ្ធផលការងារឃោសនា អប់រំបក្សឆ្នាំ ២០២១- និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២២

27/12/2021 14:31

កាលពីថ្ងៃទី ២៣ ខែធ្នូ គណៈឃោសនាអប់រំមជ្ឈិមបក្សចាត់តាំងសន្និបាតទូទាំងប្រទេស បូកសរុបលទ្ធផលការងារឃោសនាអប់រំបក្សឆ្នាំ ២០២១- និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២២ ដោយរូបភាពផ្សាយបន្តផ្ទាល់។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់មជ្ឈិមមាន សមមិត្ត វ៉វុាំងថឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្ស សមមិត្ត ង្វៀងត្រុងងៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស។ អញ្ជើញចូលរួមនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញមានសមមិត្ត ត្រឹងក្វឹកត្វឹង សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក ខេត្ត។

សន្និបាតផ្សាយបន្តផ្ទាល់នៅខេត្តត្រាវិញ ចូលរួមមានសមមិត្ត ត្រឹងក្វឹកត្វឹង ប្រធានគណៈឃោសនាអប់រំបក្សខេត្ត។
     តាមសេចក្តីរបាយការណ៍ក្នុងសន្និបាត ច្បាមខ្ជាប់ការចង្អុលការរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិម និងគណៈកម្មាធិការបក្ស គ្រប់លំដាប់ថ្នាក់ ទូទាំងផ្នែកឃោសនាអប់រំបក្ស បានជម្នះការទុក្ខលំបាក ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ ផ្សព្វផ្សាយលើគ្រប់វិស័យការងារអនុវត្តសម្រេច ល្អភារកិច្ចឆ្នាំ ២០២១។ ឆ្លងតាមនោះរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអនុវត្តន៍សម្រេចជោគជ័យបណ្តាភារកិច្ចនយោបាយរបស់បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្សមាតុភូមិ និងបណ្តាអង្គការចាត់តាំងនយោបាយ-សង្គម បង្កជាបណ្តាស្នាមគំនូរលេចធ្លោ។ ទូទាំងផ្នែក តែងម្ចាស់ការធ្វើសេនាធិការជូនគណៈកម្មាធិការបក្សចាត់តាំងសន្និបាតទូទាំងប្រទេសជ្រួតជ្រាប ស្រាវជ្រាវ រៀនសូត្រសេចក្តីសម្រេចចិត្ត មហាសន្និបាតលើកទី ១៣ របស់បក្សដោយរូមភាពផ្សាយបន្តផ្ទាល់។ បើប្រៀបធៀបជាមួយនឹងអាណត្តិកាលមុនៗ ការចាត់តាំងសន្និបាត ស្រាវជ្រាវ ជ្រួតជ្រាបរៀនសូត្រក្រោយមហាសន្និបាតលើកទី ១៣ របស់បក្សដល់កម្មាភិបាលស្នូលដោយរូបភាពផ្សាយបន្តផ្ទាល់ក្រោយ ពីមហាសន្និបាតគឺជាការផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ របស់ផ្នែកឃោសនាអប់រំបក្ស នាំមកលទ្ធផលជាក់ស្តែង។ សេចក្តីសម្រេចចិត្តបានឧបទេស ដល់កម្មាភិបាល បក្ខជនបានឆាប់រហ័សបំផុត ចំនួនបក្ខជនបានរៀនសូត្រ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តបានច្រើនបំផុត បើប្រៀបធៀបជាមួយនឹងពីមុនមក មានមណ្ឌលផ្សាយបន្តផ្ទាល់ជាង ៧.៩០០ កន្លែង។ ទូទាំងផ្នែកធ្វើសេនាធិការជូនគណៈកម្មាធិការបក្សចាត់តាំងបូកសរុបលទ្ធផលបឋម ៥ ឆ្នាំអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយដោយភ្ជាប់ជាមួយនឹងស្ងើចសរសើរដល់បណ្តាសមូហភាព បុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការរៀនសូត្រ និងធ្វើតាមអ៊ំហូ ធានាម៉ឺងម៉ាត់ ភាពជាក់ស្តែង និងការចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេសបូកសរុបលទ្ធផលបឋម ៥ ឆ្នាំអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយនីតិកាលទី ១២ ផ្សព្វផ្សាយសេចក្តីសន្និដ្ឋានលេខ ០១-KL/TW របស់ការិយាល័យនយោបាយនីតិកាលទី ១៣ ស្តីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” និងជ្រួតជ្រាប រៀនសូត្របធានបទទូទាំងនីតិកាលមហាសន្និបាតលើកទី ១៣ របស់បក្ស -បធានបទឆ្នាំ ២០២១។
    ផ្នែកជានិច្ចកាលក្តាប់ស្ថានភាពប្រែប្រួលរបស់អាសន្នរោគជំងឺក៏ដូចជាស្ថានភាពសតិអារម្មណ៍ មតិសង្គមដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សដាក់ចេញបណ្តាភារកិច្ច វិធីសាស្ត្របង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ពង្រីកសេដ្ឋកិច្ច-សង្គម ធានាសុខុមាលភាពសង្គម ថែទាំសុខភាព ព្យាបាលការពារអាយុជីវិត មនុស្សដែលឆ្លងកូវីដ-១៩ ដោះស្រាយបណ្តាបញ្ហាអំពីចិត្តសាស្ត្រ អារម្មណ៍សង្គម។ល។ 
     សន្និបាតបានឯកភាពដាក់ចេញវិធានការគោលដៅភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២២ រួមមានការផ្សព្វផ្សាយ ជ្រួតជ្រាប និងចាត់តាំង អនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើក ទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្ត សា រាចរ  សេចក្តីសន្និដ្ឋានសេចក្តីកំណត់របស់ការិ យាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សចាត់ទុកនេះ គឺជាភារកិច្ចរបស់ទូទាំងផ្នែកក្នុងឆ្នាំ ២០២២។ ចាត់តាំងអនុវត្តសេចក្តីសន្និដ្ឋានលេខ ០១-KL/TW ស្តីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ធានាអនុវត្តមានប្រសិទ្ធ ភាព។ បង្កើន និងលើកកម្ពស់ គុណភាពព័ត៌មានកិច្ចការបរទេស សារព័ត៌មាន -បោះពុម្ពផ្សាយ វប្បធម៌ សិល្បៈមតិសង្គម។ល។
     មានយោបល់ចង្អុលការសន្និបាត សមមិត្ត វ៉វុាំងថឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្សវាយតម្លៃខ្ពស់ លទ្ធផលដែលទូទាំងផ្នែកឃោសនាអប់រំសម្រេចបានក្នុងឆ្នាំ ២០២១។ សមមិត្តវ៉វុាំងថឿងបានសង្កត់ធ្ងន់ថា៖គប្បីបន្តជំរុញមាំការជ្រួតជ្រាប រៀនសូត្រ ផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ និងបណ្តាសេច ក្តីសម្រេចចិត្ត សារាចរ សេចក្តីសន្និដ្ឋាន សេចក្តីកំណត់របស់បក្ស ទន្ទឹមនឹងនោះ ជាមួយនឹងការបង្កើនការត្រួតពិនិត្យ ក្រើនរំលឹកទាន់ពេល រកឃើញ ស្ងើចសរសើរបណ្តាភូមិដ្ឋាន អង្គភាពធ្វើល្អ មានលទ្ធផល តម្រែតម្រង់បណ្តាកន្លែង ធ្វើមិនទាន់បានល្អ។ 
     សមមិត្តវ៉វុាំងថឿងសំណូមពរទូទាំងផ្នែកគប្បីប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តសេចក្តីសន្និដ្ឋានលេខ ២១-KL/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពីជំរុញមាំការកសាងរៀបចំបក្ស និងប្រព័ន្ធនយោបាយ។ បន្តធ្វើសេនាធិការជូនគណៈកម្មាធិការបក្សចង្អុលការ អនុវត្តមានប្រសិទ្ធភាពសេចក្តីសន្និដ្ឋានលេខ ០១-KL/TW របស់ការិយាល័យនយោបាយស្តីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW “ស្តី ពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយ នឹងអនុវត្តបណ្តាគោលការណ៍របស់បក្សស្តីអំពីការងារកសាងបក្ស ពិសេសគឺអនុវត្តការធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន។ ជំរុញមាំការ ងារសិក្សាស្រាវជ្រាវទ្រឹស្តី បូកសរុបលទ្ធផល ជាក់ស្តែង យោងលើបទពិសោធន៍អន្តរជាតិរួមចំណែកកសាងមូលដ្ឋានវិទ្យាសាស្ត្ររឹងមាំសម្រាប់ កំណត់អនុវត្តគោលការណ៍ គោលមាគ៌ារបស់ បក្ស គោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ។ បង្កើនការចង្អុលការ កំណត់គោលដៅ និងតម្រែតម្រង់ទាន់ពេលសកម្មភាពសារព័ត៌មាន-បោះពុម្ពផ្សាយជាមួយនឹងគោលលំនាំ “ម្ចាស់ ការព័ត៌មានសកម្ម”  ពង្រីកតួនាទីរបស់សារព័ត៌ មាន-បោះពុម្ពផ្សាយក្នុងការផ្សព្វផ្សាយគោល ការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យ ច្បាប់របស់បក្ស-រដ្ឋ៕  ដំណឹង-រូបថត៖   រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.