03/09/2021 08:55
ស្រុកកូវង៉ាង ០៣ ករណី ស្រុកកូវកែ ០២ ករណី ស្រុកថ្កូវ ០១ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ០១ ករណី ស្រុកយ្វៀងហាយ ០៤ ករណី ស្រុកចូវថាញ់ ០៩ ករណី និងទីក្រុងត្រាវិញ ១៤ ករណី ស្រុកកាងឡុង ០២ ករណី (ក្នុងចំនួន ៧៦ ករណីរកឃើញភាគច្រើន ឆ្លងតាមការធ្វើតេស្តជម្រះនៅក្នុងសហគមន៍ និងក្នុងបណ្តាតំបន់ធ្វើចត្តាឡីស័ក)។
ដូច្នោះ គិតតាំងពីថ្ងៃផ្ទុះឡើងជំងឺថ្ងៃទី ២៧ មេសា មកដល់ថ្ងៃទី ០២ កញ្ញា ក្នុងទូទាំងខេត្តត្រាវិញ មានករណីវិជ្ជមានវីរុស SARS-CoV-២ សរុបរួមចំនួន ១.៣៥៨ ករណី ។ មាន ៤២ ករណីអន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័ក ព្យាបាលជាសះស្បើយ ៧១២ ករណី។ គិតមកដល់ពេលនេះ ខេត្តកំណត់ត្រាករណីស្លាប់ចំនួន ១៥ ករណី ។ ក្នុងថ្ងៃទី ០១ កញ្ញា ខេត្តកំណត់ត្រាអ្នកជំងឺត្រូវស្លាប់ ០២ នាក់ អ្នកជំងឺភេទស្រីកើតឆ្នាំ ១៩៥៧ ស្លាប់នៅម៉ោង ១ និងអ្នកជំងឺភេទប្រុស កើតឆ្នាំ ១៩៤៧ ស្លាប់នៅម៉ោង ១៣ ថ្ងៃទី ០១ កញ្ញា នៅនឹងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ ខេត្ត មានស្រុកកំណើតនៅទីប្រជុំជនថ្កូវ ស្រុកថ្កូវជាមួយគ្នា និង អ្នកជំងឺភេទប្រុសកើតឆ្នាំ ១៩៤១ ស្លាប់នៅមន្ទីរពេទ្យ បណ្តោះអាសន្នលេខ ១ ខេត្ត មានស្រុកកំណើតនៅអនុសង្កាត់លេខ ៣ សង្កាត់ទី ៧ ទីក្រុងត្រាវិញ។ មូលហេតុនាំឱ្យស្លាប់ អាស្រ័យដោយថមថយការដក់ដង្ហើម មានអាការៈ ARDS ខ្ពស់ អាស្រ័យដោយឆ្លងមេរោគ SARS-CoV-២ ក្រលៀនខ្សោយ។ អ្នកជំងឺមានបណ្តារោគរុាំរៃក្នុងខ្លួនដូចជា៖ សម្ពាធឈាមខ្ពស់ ខ្វះឈាម ដោយអន្លើ រលាកក្រពះបាយ សុខភាពខ្សោយ៕