19/08/2021 14:09
ស្រុកកូវង៉ាង ១៩ ករណី ស្រុកថ្កូវ ៣៦ ករណី ទីផ្សាររួមខេត្តយ្វៀងហាយ ១១ ករណី យ្វៀងហាយ ០៦ ករណី កាងឡុង ០១ ករណី ចូវថាញ់ ០១ ករណី មន្ទីរពេទ្យបណ្តោះអាសន្នលេខ ០៧ (មូលដ្ឋានបណ្តុះបណ្តាលសាលាមហាវិទ្យាល័យឧស្សាហកម្មអាហារទីក្រុងហូជីមិញ ០២ ករណី) និងទីក្រុងត្រាវិញ ៦២ ករណី (ក្នុងចំនួន ១៣៨ ករណីវិជ្ជមានជំងឺ ក្នុងនោះមាន ៦២ ករណី ជាកម្មករក្រុមហ៊ុនភាគហ៊ុនកាត់ដេរ ហ្វាស៊ាន តំបន់ឧស្សាហកម្មឡុងឌឹក)
ដូច្នោះ គិតតាំងពីថ្ងៃផ្ទុះឡើងជំងឺថ្ងៃទី ២៧ មេសា មកដល់ថ្ងៃទី ១៩ សីហា ក្នុងទូទាំងខេត្តត្រាវិញ មានករណីវិជ្ជមានវីរុស SARS-CoV-២ ចំនួន ១.០៣៧ ករណី ។ មាន ៤២ ករណីអន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័ក ព្យាបាលជាសះស្បើយ ២៧៩ ករណី។ គិតមកដល់ពេលនេះ ខេត្តកត់ត្រាបាន ០៨ ករណីស្លាប់ ។
ចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរប្រជាជន គប្បីនៅក្នុងផ្ទះ ពេលចេញក្រៅក្នុងករណីចាំបាច់ រក្សាចម្ងាយគ្នាពេលជួបសំណេះសំណាលយ៉ាងតិចណាស់បាន ២ ម៉ែត្រ មិនគប្បីចេញធ្វើដំណើរក្នុងរយៈពេលពីម៉ោង ១៨ ថ្ងៃមិនរហូត ដល់ម៉ោង ០៦ ព្រឹកថ្ងៃក្រោយ អនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K តាមការព្រមានរបស់ក្រសួងសុខាភិបាល និងបន្តអនុវត្តសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបន្ថែម ១៥ ថ្ងៃទៀត៕