12/08/2021 14:42
ស្រុកកូវង៉ាង ០៨ ករណី ស្រុកថ្កូវ ២០ ករណី ក្នុងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១ មួយករណី ជាបុគ្គលិកសុខាភិបាលយ្វៀងហាយ ០៤ ករណី និងទីក្រុងត្រាវិញ ០១ ករណី (ក្នុងចំនួនករណីវិជ្ជមានជំងឺភាគច្រើនបានរកឃើញ គឺជាកម្មករក្រុមហ៊ុនភាគហ៊ុនកាត់ដេរហ្វាស៊ាន តំបន់ឧស្សាហកម្មឡុងឌឹកចំ នួន ៦៣ ករណី)។
ដូច្នោះគិតតាំងពីថ្ងៃផ្ទុះឡើងជំងឺថ្ងៃទី ២៧ មេសា មកដល់ថ្ងៃទី ១២ សីហា ក្នុងទូទាំងខេត្តត្រាវិញ មានករណីវិជ្ជមានវីរុស SARS-CoV-២ ចំនួន ៧៦៩ ករណី។ មាន ៤២ ករណីអន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័កព្យាបាលជាសះស្បើយ ១២៥ ករណី។ គិតមកដល់ពេលនេះខេត្តកត់ត្រាបាន ០៥ ករណី ស្លាប់ ។
ចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែ ប្រួលស្មុគស្មាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សំណូមពរប្រជាជនគប្បីនៅក្នុងផ្ទះ ពេលចេញក្រៅក្នុងករណីចាំបាច់ រក្សាចម្ងាយគ្នាពេលជួបសំណេះសំណាលយ៉ាងតិចណាស់បាន ២ ម៉ែត្រ មិនគប្បីចេញធ្វើដំណើរក្នុងរយៈពេលពីម៉ោង ១៨ ថ្ងៃ រហូតដល់ម៉ោង ០៦ ព្រឹកថ្ងៃក្រោយ អនុវត្តម៉ឹងម៉ាត់អនុសាសន៍ ៥K តាមការព្រមានរបស់ក្រសួងសុខាភិបាល៕