06/08/2021 07:59
ដូច្នោះ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តត្រាវិញ មានករណីវិជ្ជមានវីរុស SARS- CoV-២ ចំនួន ៤៦៣ ករណី ។ មាន ៤២ ករណី អន្តោប្រវេសន៍ដោយបានគម្លាតចត្តាឡីស័ក។ គិតមកដល់ពេលនេះ ខេត្តកត់ត្រាបាន ០៤ ករណីស្លាប់ ស្រុកកូវង៉ាង ០១ យ្វៀងហាយ ០២ និង ០១ ករណីគឺជាអ្នកបើកបរក្រៅខេត្ត។
ចំពោះស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សំណូមពរប្រជាជនគប្បីនៅក្នុងផ្ទះ ពេលចេញក្រៅក្នុងករណីចាំបាច់ រក្សា ចម្ងាយគ្នាពេលជួបសំណេះសំណាលយ៉ាងតិចណាស់បាន ២ ម៉ែត្រ មិនគប្បីចេញធ្វើដំណើរក្នុងរយៈពេលពីម៉ោង ១៨ ថ្ងៃមិនរហូត ដល់ម៉ោង ០៦ ព្រឹកថ្ងៃក្រោយ អនុវត្តម៉ឹងម៉ាត់ អនុសាសន៍ ៥K តាមការព្រមានរបស់ក្រសួង សុខាភិបាល៕