21/01/2021 14:36
លោកស្រីដាវធីហឿង ជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គល ។ រូបថត៖ សើងតៀង
កាលពីថ្ងៃទី ១៩ មករា គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាតបូកសរុបលទ្ធផលការងារប្រជាចលនាបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២០ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២១។
ឆ្នាំ២០២០ ការងារប្រជាចលនាសម្រេចបាននូវបណ្តាលទ្ធផលយ៉ាងឆ្នើមនាំមកប្រសិទ្ធភាពជាក់ស្តែង។ បណ្តាផ្នែកបណ្តាថ្នាក់អនុវត្តសម្រេចកម្មវិធីផែនការដាក់ចេញ សមស្របជាមួយនឹងសមត្ថកិច្ចភារកិច្ច ក្នុងប្រព័ន្ធនយោបាយ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ពង្រីកល្អតួនាទីដឹកនាំចង្អុលការផ្សព្វផ្សាយអនុវត្តការងារប្រជាចលនារបស់បក្សក្នុងទូទាំងប្រព័ន្ធនយោបាយ។ រដ្ឋអំណាចស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធអនុវត្តល្អកម្មវិធីគម្រោងការពង្រីកសេដ្ឋកិច្ច វប្បធម៌ សុខុមាលភាពសង្គម អនុវត្តបណ្តាគោលនយោបាយសមស្រប ផ្តាច់ប្តូរ ច្បាប់ខ្ជាប់ភាពជាក់ស្តែងនៃជីវភាពឧបត្ថម្ភប្រជាជនឆ្លងកាត់ការលំបាកបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ក្នុងឆ្នាំបណ្តាអង្គការមហាជនសមាគមមហាជនពង្រីកសមាជិកថ្មីបាន ៥៤.៦១៣ នាក់ គិតមកដល់ពេលនេះក្នុងទូទាំងខេត្តមានសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម ៨០២.៦៥០ នាក់ សម្រេច ៨៩% នៃចំនួនប្រជាជនដែលស្ថិតក្នុងលក្ខណៈប្រមូលផ្តុំ។
អនុវត្ត “ឆ្នាំប៉ិនប្រសប់ការងារប្រជាចលនា” ឆ្នាំ ២០២០ ក្នុងទូទាំងប្រព័ន្ធនយោបាយបានចូលរួមគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមការពារជាតិសន្តិសុខ កសាងប្រព័ន្ធនយោបាយ ដោះស្រាយបានបណ្តាបញ្ហាទុក្ខលំបាកតប់ប្រមល់ថែទាំជីវភាពស្មារតី សម្ភារៈជូនប្រជាជន។ បច្ចុប្បន្ននេះក្នុងទូទាំងខេត្តចុះឈ្មោះកសាងទម្រង់ “ប៉ិនប្រសប់ការងារបរជាចលនា” គណៈចង្អុលការបែបបទប្រជាធិបតេយ្យនៅមូលដ្ឋាននិងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” បាន ២.៤២០ ទម្រង់។ បណ្តាថ្នាក់ពិនិត្យជ្រើសរើសបាន ២៦១ ទម្រង់ ដើម្បីពង្រីកទូលាយ (សមូហភាព ១៨៥ ទម្រង់និងបុគ្គល ៧៦ ទម្រង់)។
មានយោបល់ក្នុងសន្និបាតនេះ លោកឡឹមមិញដាំង អនុលេខាបក្សខេត្តបានកត់ត្រានិង វាយតម្លៃខ្ពស់លទ្ធផលដែលបណ្តាថ្នាក់ បណ្តាផ្នែកសម្រេចបាន។ ក្នុងឆ្នាំ ២០២១ នេះ អនុលេខាបក្សខេត្តសំណូមពរគណៈប្រជាចលនានៃគណៈកម្មាធិការបក្ស ខេត្តគ្រប់លំដាប់ថ្នាក់ និងកងជួរកម្មាភិបាលបំពេញការងារប្រជាចលនាគ្រប់លំដាប់ថ្នាក់គប្បីប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២០-២០២១ និងសេចក្តីសម្រេចចិត្តឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សខេត្តធ្វើលម្អិត និងផ្សព្វផ្សាយអនុវត្តដោយមានប្រសិទ្ធភាពភារកិច្ចសំខាន់ៗអំពីការងារប្រជាចលនាបង្កើនការដឹកនាំរបស់បក្សចំពោះការងារប្រជាចលនាក្នុងស្ថានភាពថ្មី អនុវត្តល្អការងារប្រជាចលនារដ្ឋអំណាច បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាន និងចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ដោយភ្ជាប់ជាមួយនឹងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិ យាបថហូជីមិញ៕
ប្រែសម្រួល៖ រតនា