04/02/2025 09:05
ជូនប័ណ្ណទទួលស្គាល់ជាកេរដំណេកប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ រូបថត៖ ហ៊ឺវហ្វេ
អញ្ជើញ-និមន្តចូលរួមមានព្រះតេជព្រះគុណ ត្រឿងហឿង អនុប្រធានសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិខេត្ត ព្រះតេជគុណ ថាច់វ៉ាំង អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែ ព្រះតេជគុណ សឺនជួនណាត ព្រះចៅអធិការវត្តភិរម្យសុខ លោកថាច់បោយ នាយករង មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត លោក ថាច់មុនី អនុប្រធានគណៈជនជាតិខេត្ត អ្នកស្រី ង្វៀងធីញៀង អនុប្រធានគណៈកម្មាធិការប្រជា ជនស្រុកកូវកែ រួមជាមួយតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈសាសនា (មន្ទីរមហាផ្ទៃខេត្ត) សាខាបក្ស គណៈកម្មការប្រជាជនភូមិ គណៈកម្ម ការវត្តភិរម្យសុខ និងប្រជាជននៅមូលដ្ឋានចូលរួមយ៉ាងកុះករ។
វត្តភិរម្យសុខ បានកសាងនៅ គ.ស. ១០៩៧ ព.ស. ១៦៤១ នៅលើផ្ទៃដីវត្តចាស់ (ចម្ងាយពី វត្តបច្ចុប្បន្ន ៥០០ ម៉ែត្រ នៅទិសនិរតី)។ គ.ស. ១៦៤២ ( ព.ស. ២១៨៦) វត្តក៏ប្តូរទីតាំងមកកសាងនៅកន្លែងបច្ចុប្បន្ន។ ឆ្លងកាត់សម័យតស៊ូទាំងពីរលើកវត្តភិរម្យសុខជាវត្តមួយក្នុងចំណោមវត្តជាច្រើនដែលរងគ្រោះព្រោះសង្គ្រាមបំផ្លិចបំផ្លាញ។
ពិធីទទួលប័ណ្ណទទួលស្គាល់ជាកេរដំណេកប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ រូបថត៖ ហ៊ឺវហ្វេ
នៅឆ្នាំ ១៩៦៥ ពេលសត្រូវដឹងថាព្រះវិហារវត្តជាកន្លែងសម្រាប់លាក់បំពួនកម្មាភិបាល ពួក ខ្មាំងក៏ទម្លាក់គ្រាប់បែក បាញ់បំផ្លាញវត្តបាក់បែកហិនហោច។ នៅខែមេសា ឆ្នាំ ១៩៦៩ ខ្មាំងបានបញ្ជាឧទ្ធម្ភាគចក្រ ០២ គ្រឿងមកបាញ់ ដុតបំ ផ្លាញព្រះវិហារ ។ ០២ ខែក្រោយពីនោះ ខ្មាំងបន្ត ការបញ្ជាឧទ្ធម្ភាគចក្រ បាញ់បំផ្លាញខ្ទេចខ្ទីកុដិសាលា វត្តពីរសំណង់ទៀត។ ក្រោយពីឆ្នាំ ១៩៦៩ វត្ត បានកសាងឡើងវិញដោយសំណង់ឫស្សីស្លឹក។ តាំងពីឆ្នាំ ១៩៩៤ វត្តក៏បានកសាងសំណង់បេតុង យ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។
ដោយមានស្នាដៃដូចពោលមកខាងលើ វត្តភិរម្យសុខ បានរួមចំណែកក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ រួមចំណែកក្នុងការកសាងកិត្តិនាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនរបស់បក្ខភាគ ប្រជាជនឃុំចូវដៀង បក្ខភាគ ប្រជាជនស្រុកកូវកែ បង្កើតជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់ខេត្ត ត្រាវិញវីរភាព។
បច្ចុប្បន្ន ស្រុកកូវកែ មានកេរដំណែក ០១ កន្លែង បានទទួលស្គាល់ជាកេរដំណែកប្រវត្តិសាស្ត្រថ្នាក់ជាតិកេរដំណែល ០៦ កន្លែង បានទទួល ស្គាល់ជាកេរដំណេកប្រវត្តិសាស្ត្រថ្នាក់ខេត្ត។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជន ស្រុកកូវកែ ជូនប័ណ្ណសរសើរដល់សមូហភាព ០១ កន្លែង និងបុគ្គល ០៣ រូប ដែលមានស្នាដៃចូល រួមផ្គត់ផ្គង់ព័ត៌មានអំពីប្រវត្តិវត្តភិរម្យសុខ៕ ប្រែសម្រួល៖ សុជា