18/12/2020 08:50
តាមសេចក្តីប្រកាសលេខ ១៣៦/ ចុះថ្ងៃទី ១១ ធ្នូឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនខេត្ត “ស្តីអំពីការលើកទង់ជាតិនៅកន្លែងជាទីគោរពដ៏ខ្ពង់ខ្ពស់ និងសម្រាក់បុណ្យតេតសុរិយាគតិ ឆ្នាំ ២០២០” បណ្តាស្ថាប័ន អង្គភាព មន្ទីរពេទ្យ សាលារៀនទាំងអស់ និងគ្រួសារនៅក្នុងខេត្តត្រូវលើកទង់ជាតិនៅកន្លែងជាទីគោរពដ៏ខ្ពង់ខ្ពស់ក្នុង ០១ ថ្ងៃ ចាប់ពីម៉ោង ០៦ ព្រឹកដល់អស់ថ្ងៃទី ០១ មករា ឆ្នាំ ២០២១។ កម្មាភិបាល បុគ្គលិក និយោជិត និងអ្នកពលកម្មក្នុងខេត្តត្រូវបានសម្រាក់បុណ្យតេតសុរិយាគតិ ០១ ថ្ងៃតាមការកំណត់ (ថ្ងៃទី ០១ មករាឆ្នាំ ២០២១)។ ដោយឡែកតែកងកម្លាំងប្រដាប់អាវុធវិញ ការសម្រាក់បុណ្យតេតអាស្រ័យដោយមេបញ្ជាការអង្គភាពរៀបចំ។
បណ្តាស្ថាប័នមានសមត្ថកិច្ច គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីក្រុង ទីផ្សាររួមខេត្ត ឃុំ សង្កាត់ ទីប្រជុំជនផ្សព្វផ្សាយ និងណែនាំប្រជាជនលើកទង់ជាតិត្រឹមត្រូវតាមការកំណត់។ ក្នុងថ្ងៃសម្រាក់បុណ្យតេតសុរិយាគតិ ០១ មករាឆ្នាំ ២០២១ បណ្តាស្ថាប័ន អង្គភាពត្រូវបែងថ្នាក់ដឹកនាំ និងកម្មាភិបាល បុគ្គលិក និយោជិតប្រចាំការដើម្បីដោះស្រាយការងារចៃដន្យ និងការពារស្ថាប័នសុវត្ថិភាព៕