23/01/2024 08:41
តំណាងថ្នាក់ដឹកនាំបក្ស រដ្ឋនិងគណៈមន្រ្តីសង្ឃស្រុកថ្កូវជូនរង្វាន់បេក្ខសិស្ស។
រាត្រីថ្ងៃ ១១ កើត ខែបុស្ស ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ នៅវត្តពោធិព្រឹក្សគិរីវង្សារាម ស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ស្រុកថ្កូវ គណៈមន្រ្តីសង្ឃ ស្រុក គណៈកម្មការពុទ្ធិកសិក្សា ស្រុកថ្កូវចាត់តាំងពិធីប្រកាសលទ្ធផលប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ ទូទាំងស្រុកថ្កូវឆ្នាំសិក្សា ព.ស. ២៥៦៧។
ចូលរួមពិធីប្រឡងមានបេក្ខសិស្សចំនួន ៦៤៧ អង្គ-រូប។ ក្នុងនោះ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ១ មានចំនួន ៣១៤ អង្គ-រូប ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ មានចំនួន ១៨៨ អង្គ-រូប ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ មានចំនួន ១៤៥ អង្គ-រូប។ វិញ្ញាសាដែលត្រូវប្រឡង ចំពោះថ្នាក់ ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ រួម មាន ១១ វិញ្ញាសា៖ ភាសាខ្មែរ គតិសាសនានៃពលរដ្ឋ សរសេរតាមអាន តែងសេចក្ដី គណិតវិទ្យា ពុទ្ធប្រវត្តិ សាមណេរវិន័យ អង់គ្លេស វេយ្យាករណ៍ខ្មែរ ធម្មវិភាគនិងវេយ្យាករណ៍បាលី។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ រួមមាន ១៣ វិញ្ញាសា៖ ព្រះគាថា សរសេរតាម អាន អង់គ្លេស ព្រះវិន័យ ធម្មបទដ្ឋកថា អនុពុទ្ធប្បវត្តិ វេយ្យាករណ៍ខ្មែរ តែងសេចក្ដី សាសនាគឺអ្វី គណិត វិទ្យា ធម្មវិភាគ ភាសាខ្មែរនិងវេយ្យាករណ៍បាលី។ ថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ៣ រួមមាន ១៣ វិញ្ញាសា៖ ភាសាខ្មែរ ព្រះវិន័យ ប្រស្នាពុទ្ធសាសនា វេយ្យាករណ៍បាលី សរសេរតាមអាន គណិតវិទ្យា វេយ្យាករណ៍ខ្មែ រ តែងសេចក្ដី ពុទ្ធានុពុទ្ធប្បវត្តិ អង់គ្លេស ធម្មបទដ្ឋកថា ព្រះអភិធម្មនិងព្រះគាថា។
លទ្ធផលប្រឡង៖ ចំពោះថ្នាក់ទី ១ ជាប់ ៩២,៧%។ លេខ ១ បានទៅលើសាមណេរថាច់មិញកាន់ គង់នៅវត្តព្រែកឈូក ឃុំឡងម៉ី ស្រុកតាមបិញ ខេត្តវិញឡុង សិក្សាវត្តស្វាយសៀមចាស់ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ពិន្ទុរួម ១០៨,៧៥។ លេខ ២ បានទៅលើសាមណេរ រុមវ៉ាំងណៀង គង់នៅវត្តស្រះនាគ អនុសង្កាត់ទី ៨ សង្កាត់ទី ៨ ទីក្រុងត្រាវិញ សិក្សាវត្តចុងព្រៃ ឃុំភឿកហ៊ឹង ស្រុកថ្កូវ ពិន្ទុរួម ១០៦,៥។ លេខ ៣ បានទៅលើសាមណេរឡឹមភឿកអាន់ គង់នៅវត្តតាសឹក ភូមិតាសឹក ឃុំឡុងហ៊ិប ស្រុកថ្កូវ សិក្សាវត្ត តាសឹក ពិន្ទុរួម ១០៦។ ថ្នាក់ទី ២ ជាប់ ៩៧,៨%។ លេខ ១ បានទៅលើភិក្ខុបញ្ញាធនោ ស៊ើងវ៉ាំងយ្វៀង គង់នៅវត្តផ្នោសង្កែចាស់ ឃុំដាយអាង ស្រុកថ្កូវ សិក្សាវត្ត ជំនីក ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ ពិន្ទុរួម ១១៩,២៥។ លេខ ២ បានទៅលើសាមណេរ ចៅភិនិត្យ គង់នៅវត្តជីក្អេងក្រោម ឃុំចូវឡាំង ស្រុកស្វាយទង ខេត្តអាង យ៉ាង សិក្សាវត្តថ្កូវ ឃុំគីមស៊ើង ពិន្ទុរួម ១១៧,៧៥។ លេខ ៣ បានទៅលើសាមណេរគឹមភូ គង់នៅវត្តកំ ពង់ក្ដី ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ សិក្សាវត្តបន្ទាយក្រ ឃុំហាមយ៉ាង ពិន្ទុរួម ១១៥,៥។ ថ្នាក់ទី ៣ ជាប់ ៩៥,២%។ លេខ ១ បានទៅលើភិក្ខុខន្តិធម្មោ ឡឹមវ៉ាំងក្វៀងគង់ នៅវត្តប្រាសាទគង់ ឃុំថាមដូង ស្រុកម៉ីស្វៀង ខេត្ត សុកត្រាំង សិក្សាវត្តស្វាយសៀមថ្មី ឃុំង៉ាយស្វៀង ពិន្ទុរួម ១១៥,៧៥។ លេខ ២ បានទៅលើភិក្ខុ អគ្គធុរោ ថាច់ដាវី គង់នៅវត្តជំនីក ឃុំលឺវង៉ីបអាញ់ ស្រុកថ្កូវ សិក្សាវត្តកោះស្លា ឃុំ ថាញ់ស៊ើង ពិន្ទុរួម ១០៩,៥។ លេខ ៣ បានទៅលើយុវតីថាច់ធីហុងញ៉ឺ នៅភូមិជ្រោយទន្សា ឃុំគីមស៊ើង ស្រុកថ្កូវ សិក្សាវត្តស្វាយពក ឃុំលឺវង៉ីបអាញ់ ពិន្ទុរួម ១០៧៕ ដំណឹង- រូបថត៖ ថាច់ហ្វាង