13/11/2020 13:36
អំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកាឆ្នាំ ១៩៨២-២០ វិច្ឆិកាឆ្នាំ ២០២០)គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការ ប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូម ផ្ញើជូនចំ ពោះលោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំ និងបណ្តុះ បណ្តាល និងសិស្សានុសិស្សនិស្សិតទាំងឡាយក្នុងខេត្តនូវបិយវាចាសួរសុខទុក្ខយ៉ាងកក់ ក្តៅ និងសេចក្តីស្រឡាញ់រាប់អានដ៏ស្និទ្ធស្នាលបំផុត។
ឆ្នាំសិក្សា ២០១៩-២០២០ ពិតជាអាសន្នរោគកូវីដ-១៩ បណ្តាលឲ្យជះឥទ្ធិពលផ្ទាល់ ដល់បណ្តាសកម្មភាពរបស់ផ្នែកអប់រំ និងបណ្តុះបណ្តាល ប៉ុន្តែលោកគ្រូអ្នកគ្រូ កម្មាភិ បាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែកអប់រំ និងបណ្តុះបណ្តាលក្នុងខេត្តតែងជម្នះ បានការលំបាក ម្ចាស់ការ ប្រញាប់ផ្សព្វផ្សាយដោយព្រមៗ យ៉ាងផ្តូរផ្តាច់ស្វិតស្វាញ ប្រសិទ្ធភាពបណ្តាវិធីសាស្ត្របង្ការទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាពផង ធានា សម្រេចល្អភារកិច្ចដែលបានប្រគល់ជូនផង អនុវត្តល្អបណ្តាកិច្ចចលនាប្រឡងប្រណាំង បង្កជាភាពវិវឌ្ឈន៍យ៉ាងសកម្មក្នុងទូទាំងផ្នែក គុណភាពបង្រៀន និងរៀនបានលើក កម្ពស់ជាបន្ត ។ល។ រួមចំណែកលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្ស បំពាក់បំប៉នអ្នកប្រាជ្ញឆ្លើយតបសំណូមពរពង្រីកសេដ្ឋកិច្ច-សង្គមក្នុងខេត្ត។
គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត ណាមខេត្តត្រាវិញសូមកត់ត្រា និងស្ងើច សរសើរនូវបណ្តាលទ្ធផលដែលលោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នក ពលកម្មផ្នែកអប់រំនិងបណ្តុះបណ្តាលក្នុងទូទាំងផ្នែកអប់រំ និងបណ្តុះបណ្តាលក្នុង ខេត្តសម្រេចបានក្នុងឆ្នាំកន្លង។
លោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និយោជិត អ្នកពលកម្មផ្នែក អប់រំនិងបណ្តុះបណ្តាល និងសិស្សានុសិស្ស និស្សិតទាំងឡាយជាទីមេត្រី!
ឆ្នាំសិក្សា ២០២០-២០២១ គឺជាឆ្នាំមុនដម្បូងបង្អស់ដែលយើងអនុវត្តសេចក្តីសម្រេចចិត្ត មហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ បង្កើតស្នាដៃអំណរមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ ទន្ទឹមនឹងនោះ បន្តផ្សព្វផ្សាយការផ្លាស់ប្តូរថ្មីកម្មវិធី សៀវភៅមុខវីជ្ជាសិក្សាទូទៅ។ ហេតុនោះហើយកម្មាភិបាលគ្រប់គ្រងអប់រំ លោកគ្រូអ្នកគ្រូគ្រប់រូបក្នុងខេត្តគប្បីបន្តពង្រីកនូវបណ្តាលទ្ធផលដែលសម្រេចបានក្នុងរយៈកាលកន្លងដើម្បីជម្នះរាល់ការលំបាក សកម្មរៀនសូត្រលត់ដំលើកកម្ពស់អត្តចរិតសីលធម៌ កម្រិតវិជ្ជាទ្រឹស្តី មុខជំនាញ ខិតខំសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន រួមចំណែកឲ្យបានច្រើនជាងទៀតដើម្បីបុព្វហេតុផ្លាស់ប្តូរថ្មីគោលសំខាន់គ្រប់វិស័យអប់រំ និងបណ្តុះបណ្តាលខេត្តយើង។
នាឪកាសនេះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសង្ឃឹមថាសិស្សានុសិស្ស និស្សិតទាំងឡាយក្នុងខេត្តគប្បីបន្តពង្រីកនូវប្រវេណីសង្វាតរៀនសូត្រ គោរពលោកគ្រូ ប្រតិបត្តិសីលធម៌ ខិតខំរៀនសូត្រ លត់ដំដើម្បីក្លាយជាកូនឆ្លាតសិស្សពូកែ ពលរដ្ឋល្អរួមចំណែកកសាងមាតុភូមិប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអារ្យធម៌សម្បូណ៍រុងរឿង។
បច្ចុប្បន្ននេះ ស្ថានភាពអាសន្នរោគកូវីដ-១៩ អាចនឹងប្រែប្រួលពិបាកនឹងស្មាន់បាន,គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសំណូមពរផ្នែកអប់រំ និងបណ្តុះបណ្តាលគប្បីបន្តអនុវត្តល្អភារកិច្ចបង្ការទប់ស្កាត់រោគជំងឺមានប្រសិទ្ធភាពផង ចាត់តាំងឲ្យសិស្ស និស្សិតរៀនសូត្របានល្អផង។ បណ្តាថ្នាក់ បណ្តាផ្នែក បិតាមាតាសិស្សគ្រប់រូប និងទូទាំងសង្គមគប្បីបន្តសហការជិតស្និទ្ធជាមួយនឹងផ្នែកអប់រំ និងបណ្តុះបណ្តាល យកចិត្តទុកដាក់ បង្ករាល់លក្ខណៈសម្រាប់កូនប្អូនបានរៀនសូត្រ សប្បាយរីករាយ និងលត់ដំក្នុងបរិស្ថានអប់រំសុវត្ថិភាព តម្លាភាព ស្និទ្ធស្នាលរួមចំណែកលើកកម្ពស់គុណភាពប្រភពធនធានមនុស្សសម្រាប់ខេត្ត។
សូមប្រសិទ្ធពរចំពោះលោកគ្រូ អ្នកគ្រូ កម្មាភិបាល បុគ្គលិក និវយោជិត អ្នកពលកម្មផ្នែកអប់រំនិងបណ្តុះបណ្តាល និងសិស្សា នុសិស្ស និស្សិតទាំងឡាយ រួមជាមួយនឹងគ្រួសារប្រកបដោយសុខភាពមាំមួន សុភមង្គល និងសម្រេចឆ្នើមភារកិច្ចឆ្នាំសិក្សា ២០២០-២០២១៕
គណៈកម្មាធិការបក្សខេត្ត- ក្រុមប្រឹក្សាប្រជាជនខេត្ត -គណៈកម្មាធិការប្រជាជនខេត្ត-
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ