21/09/2021 07:35
ក្មួយៗយុវវ័យ កុមារា កុមារីជាទីស្រឡាញ់!
នាឱកាសបុណ្យត្រុងធូឆ្នាំ ២០២១ លោកពូសូមផ្ញើជូនដល់ក្មួយៗយុវវ័យ កុមារា កុមារី ក្នុងខេត្តទាំងមូលនូវបីយវាចាសួរសុខទុក្ខយ៉ាង កក់ក្តៅបំផុត ជាមួយនឹងបណ្តាមនោសញ្ចេតនាជាទីសំណព្វចិត្តបំផុត។
ក្នុងឆ្នាំសិក្សាកន្លងហើយ ពិតជាមហាអាសន្នរោគជំងឺកូវីដ-១៩ បណ្តាលឱ្យជះឥទ្ធិពលផ្ទាល់ដល់ការសិក្សារៀនសូត្ររបស់ក្មួយៗ ប៉ុន្តែ ក្មួយៗមានការខិតខំពុះពារ បញ្ចេញកម្លាំងសម្រេចបានស្នាដៃល្អក្នុងការសិក្សារៀនសូត្រ និងខំលត់ដំ ឧស្សាហ៍ព្យាយាម ក្នុងការរៀនសូត្រ និង លុះក្នុងដំបូន្មាន គួរសម គោរពលោកគ្រូ អ្នកគ្រូ បណ្តាក្មួយៗសមជាកូនឆ្លាតសិស្សល្អ សមជាក្មួយៗរបស់អ៊ំហូ។ លោកពូអបអរសាទរ និងសូមវាយតម្លៃស្ងើចសរសើរចំពោះបណ្តាស្នាដៃដែលក្មួយៗសម្រេចបាន។
បច្ចុប្បន្ននេះ ស្ថានភាពរោគជំងឺកូវីដ-១៩ នៅមានការប្រែប្រួលស្មុគស្មាញ ដើមឆ្នាំសិក្សានេះ ក្មួយៗត្រូវចូលរួមរៀនផ្សាយបន្តផ្ទាល់ មិនអាចណាទៅសាលាជាមួយមិត្តរួមថ្នាក់បាន លោកពូមានក្តីសង្ឃឹមថា ក្មួយគប្បីបន្តការខិតខំ ឧស្សាហ៍ព្យាយាម លត់ដំល្អជាងទៀតតាមដំ បូន្មាន ០៥ ប្រការរបស់អ៊ំហូបានប្រៀនប្រដៅយុវវ័យ កុមារា កុមារីស្នងបន្តគំរូមនុស្សល្អការងារល្អ ចូលរួមការពារបរិស្ថាន បង្កើនការលត់ដំ កីឡាហាត់ប្រាណ អនាម័យខ្លួនប្រាណ រក្សាសុខភាពសម្រាប់ខ្លួន ពិសេសគឺអនុវត្តម៉ឹងម៉ាត់បណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ តាមការណែនាំរបស់ផ្នែកសុខាភិបាល ចូលរួមរៀនសូត្រ សាមគ្គី ជួយឧបត្ថម្ភមិត្តភ័ក្តិ រួមគ្នាឆ្លងកាត់ការលំបាកដើម្បីអនាគតបានក្លាយទៅជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គម រួមចំណែកកសាងភូមិស្រុកត្រាវិញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿង។
ឆ្នាំនេះ អាស្រ័យដោយស្ថានភាពជំងឺកូវីដ-១៩ ប្រែប្រួលស្មុគស្មាញបានជាមិនចាត់តាំងបណ្តាសកម្មភាពកំសាន្តសប្បាយទទួលបុណ្យ ខួបកុមារជូនក្មួយៗបាន លោកពូសូមប្រសិទ្ធពរក្មួយៗយុវវ័យ កុមារា កុមារីក្នុងខេត្តទាំងមូលទទួលអំណរបុណ្យត្រុងធូឆ្នាំ ២០២១ សប្បាយ រីករាយ សុខដុម និងសម្រេចស្នាដៃជាងទៀត៕
គោរពលាដោយមេត្រី!
ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ