• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

រាត្រីទទួលអំណរឆ្នាំថ្មី-និទាឃរដូវអឹកតីឆ្នាំ ២០២៥

04/02/2025 08:52

អញ្ជើញចូលរួមក្នុងពិធីនេះមានសមមិត្ត ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មា​ធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បណ្តាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្សខេត្ត ថ្នាក់ ដឹកនាំមន្ទីរ គណៈ ផ្នែក និងអ្នកមុខអ្នកការសាសនាកម្មាភិបាលចូលនិវត្តន៍ និងប្រជាជន យ៉ាងកុះករ។

សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី-និទាឃរដូវអឹកតីឆ្នាំ ២០២៥។ រូបថត៖ បាធី

 កាលពីរាត្រីថ្ងៃទី ២៨ ខែមករា (ត្រូវនឹងថ្ងៃ ១៥ រោច ខែបុស្ស បុណ្យតេតអឹកតី) ស្ថិតនៅនឹងមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្តត្រាវិញចាត់តាំងពិធីទទួលអំណរចូលឆ្នាំថ្មី-និទាឃរដូវអឹក​តីឆ្នាំ ២០២៥។

បណ្តាតំណាងចូលរួមពិធីទទួលអំណរចូលឆ្នាំថ្មី-និទាឃរដូវអឹក​តីឆ្នាំ ២០២៥។
ស្ថិតនៅក្នុងវិធីទទួលឆ្នាំថ្មី បណ្តាតំណាង និងប្រជាជនយ៉ាងកុះករបានរីករាយទស្សនាកម្មវិធីសិល្បៈជាមួយនឹងបធានបទ “ត្រាវិញភ្លឺស្វាងនឹងបណ្តានិទាឃរដូវ”។

របាំជូនពរ។​​  រូបថត៖ បាធី
ជាពិសេសក្នុងកម្មវិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង បានអានលិខិតជូនពរឆ្នាំថ្មីរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជា​​ជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ។ 

ទម្រង់ប្រទីបជ្វាលាព្រះវិហារ។ រូបថត៖ រតនា

ប្រទីបជ្វាលាតាមកំណាត់ផ្លូវង្វៀងថាយហុក។ រូបថត៖ រតនា
ទទួលអំណរនិទាឃរដូវ អឹកតីឆ្នាំ ២០២៥ ជាមួយនឹងក្តីជំនឿថ្មី ថាមពលថ្មី ប្រធានគណៈកម្មាធិការប្រជាជនខេត្តអំពាវនាវទូទាំងប្រជាជន ទូទាំងកងទ័ពខេត្តយើង បណ្តាអ្នកមានស្រុកកំណើតត្រាវិញដែលកំពុងរស់នៅធ្វើការ និងរៀនសូត្រក្រៅខេត្ត និងក្រៅប្រទេស បន្តអនុវត្តតាមគោលលំនាំ  "សាមគ្គី ក្រឹត្យវិន័យ សកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍ” រួមកម្លាំងកាយកម្លាំងចិត្តឆ្លងកាត់ការទុក្ខលំបាកសាកល្បងបញ្ចេញកម្លាំងខិតខំប្រឡងប្រ ណាំងពលកម្ម ផលិត ធ្វើអាជីវកម្ម រួមគ្នាអនុវត្តសេចក្តីបំណងប្រាថ្នា ដើម្បីលើស្ទួយខេត្តត្រាវិញអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងចីរភាពរួមជា មួយនឹងទូ ទាំង ប្រទេសឈានចូលយុគសម័យថ្មី "យុគសម័យក្រោកឡើងរបស់ប្រជាជាតិ"។

ជ្វាលាផ្លែឈើទាលចម្រុះ។ រូបថត៖​ រតនា
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំង ជូនពរដល់ជនរួមជាតិទាំងមូល និងសមមិត្ត ជួបប្រទះនូវសិរីសួស្តី វិបុលសុខសុខភាពមាំមួន ជោគជ័យប្រសើរ និងសុភមង្គល។

បាញ់កាំជ្រួចទទួលអំណរឆ្នាំថ្មី។ រូបថត៖ បាធី
រាត្រីទទួលអំណរចូលឆ្នាំថ្មី បានបញ្ចប់ដោយការបាញ់កាំជ្រួចសិល្បៈអូសអន្លាយរយៈពេល ១៥ នាទី ដើម្បីបង្ហាញភាពរំភើបរីករាយ និងសុភមង្គលរបស់តំណាង និងមហាជនយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធីនេះ៕       ប្រែសម្រួល៖ សុខា

អង្គាសិលរីកក្នុងនិទាឃរដូវ។ រូបថត៖ រតនា
 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.