• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះបណ្តាលអញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញ

15/01/2021 07:26

                       លោក សាស្រ្តាចារ្យ បណ្ឌិតភុងស្វឹងញ៉ា សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងអប់រំ​និងបណ្ដុះ

                បណ្ដាលអញ្ជើញមកសួរសុខទុក្ខនិងប្រគេនអំណោយព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត​។ រូបថត៖ ទ្រឿងង្វៀង

     កាលពីថ្ងៃទី ១១ មករា ក្រុមប្រតិភូការងារក្រសួងអប់រំ និងបណ្តុះបណ្តាលនាំមុខលោក សាស្រ្តាចារ្យ បណ្ឌិត ភុងស្វឹងញ៉ា សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សរដ្ឋមន្ត្រីក្រសួង អប់រំនិងបណ្ដុះបណ្ដាលបានអញ្ជើញមកធ្វើការជាមួយខេត្តត្រាវិញ ស្តីពីបញ្ហាផ្សព្វផ្សាយ អនុវត្តកម្មវិធីអប់រំសកលឆ្នាំ ២០១៨ (កម្មវិធីអប់រំសកលថ្មី)។ ទទួលបដិសណ្ឋារៈនិងធ្វើការជាមួយក្រុមប្រតិភូមានលោកង៉ូជីកឿង លេខាបក្សខេត្ត លោកឡេវុាំងហាំង អនុលេខាបក្ស​ខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត។
     ក្នុងពេលធ្វើការ លោកស្រីង្វៀងធីបាច់វុឹង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត នាយិកាមន្ទីរអប់រំនិងបណ្ដុះបណ្តាល បានរបាយការណ៍ជូនគណៈប្រតិភូអំពីកម្មវិធីអប់រំថ្មី៖ ខេត្តបានត្រៀមបម្រុងគ្រប់លក្ខណៈធានាការចាត់តាំងបង្រៀនកម្ម វិធីអប់រំថ្មី។ ឆ្នាំសិក្សា ២០២០​-២០២១ ទូទាំងខេត្តបានបង្រៀននិងរៀនតាម​សៀភៅពុម្ពសម្រាប់ថ្នាក់ទី ១ តាមកម្មវិធីអប់​រំថ្មី មុនពេលបើកបវេសនកាលការជ្រើសរើស​​សៀវភៅពុម្ពថ្នាក់ទី ១ បានអនុវត្តត្រូវតាមការ​កំណត់របស់ក្រសួងអប់រំ និងបណ្តុះបណ្តាល។ បណ្តាសាលាបឋមសិក្សាអនុវត្តត្រូវតាមការកំណត់ ក្នុងការជ្រើសរើសសៀវភៅពុម្ពសម្រាប់​​ថ្នាក់ទី ១។
     បច្ចុប្បន្នខេត្តត្រាវិញបានត្រៀមបម្រុង​បណ្តាលក្ខណៈធានាការចាត់តាំងបង្រៀនថ្នាក់​ទី ២ ឆ្នាំសិក្សា ២០២០-២០២១។ តាមការគ្រោងទុករបស់មន្ទីរអប់រំនិងបណ្ដុះបណ្តាលទូទាំងខេត្ត មានសាលារៀន ១៦៣ កន្លែង ដោយមាន ៦៩៨ ថ្នាក់។ បណ្តអង្គភាពសុទ្ធសឹងមានផែនការជ្រើសរើសគ្រូបង្រៀនមានកម្រិតវិជ្ជាសម្រេចតាមសម្បទា ដើម្បីចូលរួមហ្វឹកហាត់បំពាក់បំប៉ន់កម្មវិធីអប់រំថ្មី សិស្ស ១០០% បានចាត់តាំងបង្រៀននិងរៀនជាង ៣០ ម៉ោង ក្នុងមួយសប្តាហ៍។
     ក្រោយពេលបានស្តាប់ខេត្តរបាយការណ៍រួច បណ្តាសមាជិកក្នុងក្រុមប្រតិភូបានគបវាល់យោបល់។ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលបានវាយតម្លៃខ្ពស់ការខិតខំ យកចិត្តទុកដាក់របស់ខេត្តត្រាវិញចំពោះបុព្វហេតុអប់រំនិយាយរួម និងក្នុងដំណាក់កាលផ្សព្វផ្សាយកម្មវិធីអប់រំថ្មីនិយាយដោយឡែក។ មកដល់បច្ចុប្បន្ន ការផ្សព្វផ្សាយកម្មវិធីអប់រំថ្មីបានឈានចូលដល់វគ្គសិក្សាទី ២ លោករដ្ឋមន្ត្រីភុងស្វឹងញ៉ា បានស្នើឲ្យខេត្តត្រាវិញចង្អុលការបណ្តាសាលាឲ្យពិនិត្យឡើងវិញ ការផ្សព្វផ្សាយអនុវត្ត វាយតម្លៃចំណុចពូកែនិងចំណុចអន់ខ្សោយរួចដក ពិសោធន៍ដើម្បីផ្សព្វផ្សាយចំពោះថ្នាក់ទី ២ ។
     ដើម្បីរួមដំណើរជាមួយខេត្តត្រាវិញគិតគូរ ដល់បុព្ហេតុអប់រំ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានលើកឡើងនូវបណ្តាចំណុច គប្បីដោះស្រាយគឺ៖ កងជួរគ្រូបង្រៀនមូលដ្ឋានសម្ភារសាលារៀនដើម្បីផ្សព្វផ្សាយកម្មវិធីអប់រំថ្មី។ ខេត្តត្រាវិញគប្បីកសាងគម្រោងការ ២ ដើម្បីពង្រីកកងជួរកម្មាភិបាលគ្រូបង្រៀន និងវិនិយោគកសាងមូលដ្ឋានសម្ភារសាលារៀនសម្រាប់ ដំណាក់កាល ២០២១-២០២៦។ ជាមួយគម្រោងការទាំង ២ នេះ លោករដ្ឋមន្ត្រីស្នើឲ្យខេត្តត្រាវិញ គប្បីមានសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដើម្បីអនុវត្ត។ក្រសួងអប់រំនិងបណ្ដុះបណ្ដាលនឹងរួមដំណើរឧបត្ថម្ភមូលដ្ឋាន ក្នុងដំណាក់កាលកសាងនិងផ្សព្វផ្សាយគម្រោងការទាំង ០២។
     ស្ថិតក្នុងវិធីធ្វើការនេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានរួមដំណើរជាមួយ ក្រុមប្រតិភូទៅសួរសុខទុក្ខគ្រូបង្រៀននិងសិស្សសាលាបឋមសិក្សាឡេវុាំងតាម (ទីក្រុង​ត្រាវិញ) សាលាបឋមសិក្សាដាឡុក (អា) ឃុំដាឡុក ស្រុកចូវថាញ់។ នៅទីនេះក្រុមប្រតិភូបានចូលរួមកម្មវិធី “ក្តីប្រាថ្នាសម្រាប់ប្អូន” និង​​ជូនអំណោយជាច្រើនចំណែកដល់​សាលារៀនសមូហភាពគ្រូបង្រៀននិងសិស្សានុ​សិស្ស។ ស្របឱកាសនេះដែរ ក្រុម​ប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត អនុប្រ ធានក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្តអង្គរាជបូរី និងជាចាងហ្វាងសាលាមធ្យមសិក្សាបាលី -ខ្មែរខេត្តត្រាវិញ នៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ៕        ប្រែសម្រួល៖ សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.