15/02/2022 09:05
ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ង៉ុកហុង
ស្ថិតនៅក្នុងពិធីជួបជុំនេះ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ១៣ ខេត្ត ទីក្រុង ក្នុងតំបន់វាលរាបទន្លេគឺវឡុងបានលើកឡើងមតិមួយចំនួនស្នើឡើងថ្នាក់ដឹកនាំក្រសួង បណ្តាបញ្ហាដែលថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទលើកឡើងមានលក្ខណៈជាក់ស្តែងដូចជា តម្លៃផ្លែម្នាស់ ដំឡូងជ្វា ស្រូវ បង្កង សហករណ៍ បញ្ហាបង្កើតមជ្ឈមណ្ឌលសម្របសម្រួលចងសម្ព័ន្ធក្នុងតំបន់វាលរាបទន្លេគឺងឡុង។ល។
ផ្តល់ព័ត៌មានជូនក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោកផាមមិញទ្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញចែករំលែកថា៖ ឆ្នាំ ២០២១ តម្លៃផលិតកម្ម ដំណាំស្បៀងទូទាំងផ្នែករបស់ខេត្តត្រាវិញសរុបរួម សម្រេចបានជាង ២៧.៨០០ ពាន់លានដុង សម្រេចបានជិត ៩៩,១៤% នៃផែនការ កើន ០,២៤% ប្រៀបធៀបជាមួយនឹងឆ្នាំ ២០២០។ កម្មវិធីគោលដៅជាតិកសាងជនបទថ្មីមានបន្ថែម ០៨ ឃុំសម្រេចបាន ១៩/១៩ លក្ខឋាន និង ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ មាន ០២ ឃុំជនជនបទថ្មីគំរូ មាន ០៦ អង្គភាពថ្នាក់ស្រុក ទីផ្សាររួមខេត្តសម្រេចលក្ខឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មី។ល។ បន្ទាប់ពីនោះ លោកផាមមិញទ្រៀង បានសំណើស្នើក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថា៖ ក្រសួងគួរមានដំណោះស្រ័យដើម្បីរក្សាស្ថិរភាពតម្លៃទីផ្សារជី ថ្នាំការពាររុក្ខជាតិ ចំណីសត្វ ចែករំលែកការលំបាក រួមដំណើរជាមួយកសិករ ជៀសវាងស្ថានភាពអាជីវកម្មស្តុកទំនិញ កេណ្ឌកម្រៃ។ បំពេញបន្ថែមហេដ្ឋារចនាសម្ព័ន្ធអាងស្តុកទឹកសាបបណ្តោយតាមព្រែក ឡាងធៀ ធានាសន្តិសុខប្រភពទឹកឱ្យស្រុកកាងឡុង ចូវថាញ់ និងទីក្រុងត្រាវិញ ខេត្តត្រាវិញបានដាក់ទៅក្នុងផែនការរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទដំណាក់កាល ២០២១-២០២៥។ ឧបត្ថម្ភថវិកាសម្រាប់ខេត្តកសាងបណ្តាទម្រង់ជម្រុញកសិកម្មផលិតស្រូវ-បង្កងបានបញ្ជាក់សេរីរាង្គ និងតភ្ជាប់ទីផ្សារប្រើប្រាស់ផលិតផល ជាមួយទ្រង់ទ្រាយប្រមាណ ១០០ ហិកតា ជាមួយនឹងថវិកា ០៥ ពាន់លានដុង ទម្រង់ផលិតឈើហូបផ្លែបានបញ្ជាក់សេរីរាង្គចំនួន ១០០ ហិកតា និងតភ្ជាប់ទីផ្សារប្រើប្រាស់ផលិតផលជាមួយនឹងថវិកា ០៦ ពាន់លានដុង។ គប្បីត្រូវមានដំណោះស្រាយជាក់ស្តែងដើម្បីគ្រប់គ្រងត្រឹមត្រូវស្ថានភាពបំពានកម្មសិទ្ធិធ្វើអាជីវកម្មស្រូវពូជ ដែលបានផ្តល់បណ្ណគាំពារ រក្សាសិទ្ធិរបស់អ្នកបង្កើត (ដូចជាពូជស្រូវ OM ៥៤៥១, OM ១៨, ML ២០២)។
សន្និដ្ឋានជួបជុំនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ឡេមិញហ្វាង បានវាយតម្លៃថាពិធីជួបជុំដើមឆ្នាំនេះ ជាមួយការប្តេជ្ញាចិត្តរបស់បណ្តាមូលដ្ឋាន ផ្នែកកសិកម្មក្នុងតំបន់វាលរាបទន្លេគឺវឡុងត្រូវផ្លាស់ប្តូរសម្របសម្រួល ជាមួយអាកាសធាតុប្រែប្រួល ការប្រែប្រួលទីផ្សារ និងមានយុទ្ធសាស្រ្តដើម្បីកាត់បន្ថយចុះនៅកម្រិតទាបបំផុត ប៉ុន្តែនាំមកតម្លៃគុណភាពខ្ពស់បំផុត បង្កើនប្រាក់ចំណេញខ្ពស់ជូនប្រជាកសិករផលិត ទទួលបានប្រភពចំណូលខ្ពស់។ ជាពិសេសគឺ ធ្វើមានពីកសិកម្មក៏ដូចជាគោលដៅខ្ពស់របស់ផ្នែក ទីផ្សារតភ្ជាប់ជាមួយការអភិវឌ្ឍន៍ជនបទគឺជាប្រការលេចធ្លោសម្រាប់ខឿនកសិកម្មវៀតណាមកើតចេញពីភាពទម្លុះទម្លាយ លើវិស័យកសិកម្មក្នុងតំបន់វាលរាបទន្លេគឺវឡុង៕
ប្រែសម្រួល៖ រតនា