• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 18/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

មហាសន្និបាតសមាគមសហពន្ធន៍នារីខេត្តត្រាវិញ៖លោកស្រី គាងធីមិញង្វៀក បានតែងតាំងធ្វើជាប្រធានសមាគម សហពន្ធន៍នារីខេត្ត អាណត្តិកាល ២០២១-២០២៦ សាឡើងវិញ

27/12/2021 14:43

កាលពីថ្ងៃទី ២៣ ខែធ្នូ សមាគមសហពន្ធន៍នារីខេត្តត្រាវិញចាត់តាំងមហាសន្និបាតតំណាងលើកទី ១១ អាណត្តិកាល ២០២១-២០២៦។ លោក ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត លោក ឡឹមមិញដាំង អនុលេខាបក្សខេត្ត លោកឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក ស្រីឡេធីធូថាវ អនុប្រធានសមាគមសហពន្ធន៍ នារីវៀតណាម និងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងតំណាងពេញសិទ្ធិតំណាងឱ្យសមាជិកានារីជិត ១៩២.០០០ នាក់ ក្នុងខេត្ត បានអញ្ជើញចូលរួម។

គណៈប្រតិបត្តិការអាណត្តិកាលថ្មីចេញបង្ហាញមុខមហាសន្និបាត ។ រូបថត៖ ង៉ុកស្វង

       អាណត្តិកាលកន្លង សមាគមសហពន្ធន៍នារី គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានខិតខំឈានឡើង បន្តអះអាងបានតួនាទីរបស់អង្គការសមាគម និងនារី គ្រប់ជាន់ស្រទាប់ សកម្មចូលរួមធ្វើសកម្មភាពលើគ្រប់វិស័យ រួមកម្លាំងក្នុងបុព្វហេតុ ផ្លាស់ថ្មីរបស់ខេត្ត ជាពិសេសគឺក្នុងការកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ ក្នុងកិច្ចចង្អុលការអនុវត្តចលនានារី ធ្វើសកម្មភាព សមាគមតែង យកចិត្តទុកដាក់ដល់ភាពទម្លុះទម្លាយ ចាត់តាំងសកម្មភាពសមស្របជាមួយលក្ខណៈ តម្រូវការ របស់នារី ប្រមូលបណ្តាប្រភពកម្លាំងសង្គម ឧបត្ថម្ភនារីអភិវឌ្ឍលើគ្រប់វិស័យ រួមចំណែកអនុវត្តសម្រេច និងសម្រេចលើសបណ្តាភាគ កម្រិតសំខាន់ របស់អាណត្តិកាល។ ជាពិសេស ចូលរួមអនុវត្តល្អបណ្តាសកម្មភាពសុខុមាលភាពសង្គម ក្នុងរយៈកាល ០២ ឆ្នាំ ដែលអាសន្នរោគជំងឺកូវីដ ១៩ រាតត្បាតស្មុគស្មាញ។ អាណត្តិកាល ២០២១-២០២៦ សមាគមសហពន្ធន៍នារីខេត្តផ្តុំកម្លាំងបំផុសចលនាកម្មាភិបាល សមាជិកានារីក្នុងខេត្ត អនុវត្តល្អចលនាប្រឡងប្រណាំងកសាងនារីខេត្តត្រាវិញ ស្វាហាប់ច្នៃប្រតិដ្ឋ រួមចំណែក “កសាងនារីវៀតណាមក្នុង សម័យថ្មី” និងចលនា “កសាងគ្រួសារគ្មាន ០៥ យ៉ាងស្អាត ០៣ យ៉ាង”។ ទន្ទឹមនឹងនោះ ប្រ មូលផ្តុំការទម្លុះទម្លាយ ០២ យ៉ាង (១) ជំរុញការផ្លាស់ប្តូរលេខអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុង កិច្ចចង្អុលការ គ្រប់គ្រង និងចាត់តាំងសកម្មភាពសមាគម (២) ធ្វើឱ្យសម្បូរបែបបណ្តាសកម្ម ភាព កសាងសាខា ក្រុមសមាគមរឹងមាំ។
     មហាសន្និបាតបានឯកភាពបោះឆ្នោតជ្រើស គណៈប្រតិបត្តិការថ្មី ៣៣ នាក់ បោះឆ្នោតជ្រើស សមាជិកាអចិន្ត្រៃយ៍ ០៩ នាក់ តំណាងពេញសិទ្ធិ  ១២ នាក់ និងតំណាងបម្រុង ០៤ នាក់ ចូលរួមមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ អាណត្តិកាល ២០២២- ២០២៧។ លោកស្រីគាងធីមិញង្វៀក បានតែង តាំងជាប្រធានសមាគមសហពន្ធន៍នារីខេត្តត្រាវិញ អាណត្តិកាល ២០២១-២០២៦ សាឡើងវិញ និងអនុប្រធានសមាគមសហពន្ធន៍នារីខេត្ត ០៣ នាក់រួមមាន៖ លោកស្រីហ្វិញធីសុភា លោក ស្រីឌិញង៉ុកហ្វេ និងលោកស្រីត្រិញធីភឿង។
     ថ្លែងយោបល់ចង្អុលការមហាសន្និបាត អនុ លេខាបក្សខេត្ត ឡឹមមិញដាំង សង្កត់ធ្ងន់ថា៖នៅពេលខាងមុខ សមាគមសហពន្ធន៍នារីគ្រប់លំ ដាប់ថ្នាក់ក្នុងខេត្តពង្រីកប្រវេណីសាមគ្គី មិនបង្អង់ផ្លាស់ថ្មីផ្នត់គំនិតច្នៃប្រតិដ្ឋក្នុងសកម្មភាព ខិតខំអនុវត្តល្អបណ្តាចលនាសមាគម។ បង្កើនការផ្សព្វផ្សាយជូនសមាជិកា នារីក្តាប់បានគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ បណ្តាកម្មវិធីគម្រោងការ គោលនយោបាយ របស់ខេត្តស្តីពីការពង្រីកសេដ្ឋកិច្ច-សង្គម បង្កបរិយាកាសប្រឡងប្រណាំងយ៉ាងផុសផុល ដើម្បីអនុវត្តជោគជ័យគោលដៅសេចក្តីសម្រេចចិត្កមហាសន្និបាតបក្ខភាគខេត្ត និងសេចក្តីសម្រេចចិត្តមហាសន្និបាតនារីគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញ។
     ផ្សព្វផ្សាយអនុវត្តចលនាប្រឡងប្រណាំង  ភាពទម្លុះទម្លាយ និងភារកិច្ចស្នូលរបស់សមាគម ជាពិសេសគឺផ្តុំកម្លាំងបង្ការទប់ស្កាត់អា សន្នរោគជំងឺកូវីដ-១៩ តាមគោលលំនាំ សម្របសម្រួល សុវត្ថិភាព រវៀសរវៃ ប្រសិទ្ធភាព រួមដៃកសាងជនបទថ្មី ទីក្រុងអារ្យធម៌។ ជំរុញមាំចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្នុងនារីគ្រប់ជាន់ស្រទាប់។
     បង្កើនការបំផុសចលនាឧបត្ថម្ភនារីច្នៃប្រតិដ្ឋ ផ្តើមអាជីព ពង្រីកសេដ្ឋកិច្ច បន្តការពង្រីកនិងបើកទូលាយទម្រង់សេដ្ឋកិច្ច អាស្រ័យនារីធ្វើម្ចាស់។ បង្កើនគុណភាព បណ្តាសកម្មភាពនារីជំនួយគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ រួចផុតពីភាពក្រីក្រចីរភាព រួមចំណែកនាំខេត្តត្រាវិញអនុវត្តសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥។ ទន្ទឹមនឹងនោះ អនុវត្តល្អតួនាទីជាតំណាង ការពារគិតគូរសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នារី យកចិត្តទុកដាក់ការងារបណ្តុះបណ្តាលបំប៉ន បង្កប្រភពកម្មាភិបាលនារី  រកឃើញ បំប៉នឧទ្ទេសនាមកម្មាភិបាលនារីចូលរួមក្នុងគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំគ្រប់គ្រងគ្រប់លំ ដាប់ថ្នាក់៕          ប្រែសម្រួល៖ សុខា
TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.