30/12/2021 14:38
គណៈប្រតិបត្តិការសមាគមជំរុញការសិក្សាខេត្ត ចេញបង្ហាញ់មុខមហាសន្និបាត អាណត្តិកាល ២០២១-២០២៦។ រូបចត៖ ហុងញ៉ុង
អញ្ជើញចូលរួមនៅមណ្ឌលខេត្ត មានអនុសាស្រ្តាចារ្យ បណ្ឌិត ទ្រឿងធីហៀង អនុប្រធានសមាគមជំរុញការសិក្សាវៀតណាម លោក គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុល ការកសាងសង្គមរៀនសូត្រខេត្ត តំណាងថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែកខេត្ត និងតំណាងបណ្ដាមណ្ឌលផ្សាយបន្តផ្ទាល់ ១៥៣ រូប។
អាណត្តិកាល ២០១៥-២០២០ ក្នុងទូទាំងខេត្តពង្រីកសមាជិកសមាគមជំរុញការសិក្សាថ្មីបាន ១៥.៩២៧ រូប បង្កើនចំនួនមកទល់ ពេលនេះឡើងបាន ២២២.៩១២ រូប មានសមាគមមូលដ្ឋាន ១០៧ កន្លែង សាខាសមាគមភូមិ អនុសង្កាត់ ៧៤២ កន្លែង សាខាសមាគម សាលា ៣៨៥ កន្លែង គណៈជំរុញការសិក្សា ស្ថាប័ន អង្គភាពផលិត- ធ្វើអាជីវកម្មមូលដ្ឋាន សាសនា ៧២០ កន្លែង។
សមាគមគ្រប់លំដាប់ថ្នាក់ចលនាប្រាក់ និងសម្ភារគិតជាតម្លៃជាង ៣៦២,៤ ពាន់លានដុង ចាត់តាំងជូនអាហារូបករណ៍ ៣៧.៣៩៦ ចំណែកដល់សិស្ស និស្សិត ស្ងើចសរសើរជូនរង្វាន់ដល់គ្រូបង្រៀន ៦២០ រូប ឧបត្ថម្ភសិស្ស ២៩២.២០៤ លើក និស្សិត ១១២ លើក សរុបតម្លៃជាង ៨៤ ពាន់លានដុង។
ទន្ទឹមនឹងនោះ បណ្ដាគណៈ ផ្នែក អង្គការមហាជនជូនអាហារូបករណ៍ដល់សិស្ស ១២.០៦៧ លើក និស្សិត ២៩ លើក ឧបត្ថម្ភស្ងើចសរសើរជូនរង្វាន់ដល់សិស្ស ៦៥.៦២២ រូប និស្សិត ១២៥ រូប សរុប តម្លៃជាង ១៩ ពាន់លានដុង។ ទំនុកបម្រុងសិស្ស ១៤៤.៩៩៧ រូប និស្សិត ៥២២ រូប ជាមួយទឹកប្រាក់ជាង ១៤ ពាន់លានដុង។ សាងសង់ផ្ទះជំរុញការសិក្សាបាន ៩៩ ខ្នង ជាមួយនឹងតម្លៃ ៤,៩៥ ពាន់លានដុង។
ជាមួយគោលលំនាំ “សាមគ្គីផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ម្ចាស់ការកសាងសង្គមរៀនសូត្រ” អាណត្តិកាល ២០២១ -២០២៦ សមាគមជំរុញការសិក្សាខេត្ត ដាក់ចេញកម្រិតផែនការមួយចំនួនគឺ៖ ពង្រីកសមា ជិកថ្មីសម្រេច ០៦% នៃចំនួនប្រជាជនរួម (គិតជាមធ្យមក្នុងមួយឆ្នាំពង្រីក ១,២%)។ ក្រុមស្វ័យការពារ ១០០% បានបង្កើតក្រុមជំរុញការសិក្សាស្ថាប័ន ក្រុមហ៊ុនចំកាតឯកសមាជិក និងអាជីវកម្មរបស់រដ្ឋ ១០០% មានគណៈជំរុញការសិក្សាពលរដ្ឋ ៦០% បានទទួលស្គាល់កិត្តិនាម “ពលរដ្ឋរៀនសូត្រ” មានគ្រួសារ ៩០% បានទទួលស្គាល់កិត្តិនាម “គ្រួសាររៀនសូត្រ” មានត្រកូល ៨០% បានទទួលស្គាល់ “ត្រកូលរៀនសូត្រ” ភូមិ អនុសង្កាត់ ៩០% បានទទួលស្គាល់ “ភូមិ អនុសង្កាត់រៀនសូត្រ” ស្ថាប័ន អង្គភាពថ្នាក់ឃុំ ៨០% បានទទួលស្គាល់ “អង្គភាពរៀនសូត្រ” ឃុំ សង្កាត់ ទីប្រជុំជន ៨០% បាន វាយតម្លៃចំណាត់ប្រភេទ “សហគមន៍រៀនសូត្រថ្នាក់ឃុំ” ពីប្រភេទមធ្យមឡើងទៅ។ កសាងមូលនិធិជំរុញការសិក្សារបស់សមាគមថ្នាក់ឃុំ សង្កាត់ ទីប្រជុំជនឲ្យបានពី ២០ - ៥០ លានដុង។ មានមនុស្សធំពេញវ័យនៅ ភូមិ អនុសង្កាត់ ៥០% បានចូលរួមបណ្ដារូបភាពរៀនសូត្រនៅមជ្ឈមណ្ឌលសិក្សាសហគមន៍។ល។
ថ្លែងយោបល់ចង្អុលការមហាសន្និបាត លោក ឡេថាញ់បិញ ស្ងើចសរសើរបណ្ដាលទ្ធផលដែលសម្រេច បានក្នុងការងារជំរុញការសិក្សារបស់ខេត្តពេលកន្លង ទន្ទឹមនឹងនោះស្នើឲ្យបន្តផ្សព្វផ្សាយ ជ្រួតជ្រាបជាងទៀត បណ្ដាទស្សនៈគោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ គោលការណ៍ គោលនយោបាយ របស់ខេត្តស្ដីពីការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ។ សមាគមជំរុញការសិក្សា គប្បីយល់ដឹងត្រឹមត្រូវអំពីការកសាងសង្គមរៀនសូត្រ និងសកម្មផ្សព្វផ្សាយចលនាធ្វើឲ្យវិវឌ្ឍស្មារតី សតិអារម្មណ៍ និងទង្វើ ក្នុងស្ថាប័ន អង្គភាព បន្តកសាង ពង្រឹង និងបង្កើន គុណភាពប្រព័ន្ធអង្គការចាត់តាំងសមា គមពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋាន បំផុតគឺនៅថ្នាក់ភូមិ អនុសង្កាត់ ក្រុមស្វ័យការពារ ស្ថាប័ន អង្គភាព សាលារៀន។ កសាង និងពង្រីកមានប្រសិទ្ធភាពបណ្ដាទម្រង់រៀនសូត្រ អនុវត្តល្អ ការកេណ្ឌប្រមូលបណ្ដាប្រភពកម្លាំងដើម្បីគិតគូរដល់សិស្ស និស្សិតក្រីក្រ សិស្សពិការ លើក ទឹកចិត្ត ស្ងើចសរសើរទាន់ពេលចំពោះសិស្ស និស្សិតដែលមានស្នាដៃខ្ពស់ក្នុងការរៀនសូត្រ៕ ប្រែសម្រួល៖ ថាច់ហ្វាង